ប្រធានាធិបតី Nicolas Maduro (កណ្តាល) ទៅពិនិត្យការធ្វើសមយុទ្ធ (រូបថត៖ TTXVN)
រាល់សកម្មភាពតាមផ្លូវសមុទ្រ និងផ្លូវអាកាស ដែលតភ្ជាប់ជាមួយ Aruba Bonaire និង Curazao ចំណុះកោះនេះ ត្រូវផ្អាកសកម្មភាពជាបណ្ដោះអាសន្ន។
នាថ្ងៃទី១៩ ខែកម្ភៈ ឆ្នាំ២០១៩ កងទ័ពវេណេហ្ស៊ូអេឡាបានប្រកាសថាត្រូវ បានដាក់ក្នុងស្ថានភាពគ្រាអាសន្ននៅតាមបណ្ដោយព្រំដែន ក្រោយពីការគំរាមកំហែងថ្មីរបស់អាមេរិក ទន្ទឹមនឹងនេះ រដ្ឋាភិបាលវ៉េណេស៊ុយអេឡាក៏បានបញ្ជាឱ្យបិទច្រកទ្វារដែនទឹក និងផ្លូវអាកាសរបស់វេណេហ្ស៊ុយអេឡាទាំងមូល ជាមួយកោះ Antilles របស់ហូឡង់នៅដែនសមុទ្រ Caribe ដែលត្រូវបានចាត់ទុកជាកន្លែងប្រមូលផ្តុំជំនួយមនុស្សធម៌របស់អាមេរិកសំរាប់ប្រទេសអាមេរិកខាងត្បូងនេះ តាមសំណើរបស់មេដឹកនាំភាគីប្រឆាំងលោក Juan Guaido ។
យោងតាមឧត្ដមនាវី Vladimir Quintero មេបញ្ជាការនៅភាគពាយព្យ ប្រទេសវេណេហ្ស៊ូអេឡាថា រាល់សកម្មភាពតាមផ្លូវសមុទ្រ និងផ្លូវអាកាស ដែលតភ្ជាប់ជាមួយ Aruba Bonaire និង Curazao ចំណុះកោះនេះ ត្រូវផ្អាកសកម្មភាពជាបណ្ដោះអាសន្ន រហូតដក់ពេលណាមានសេចក្ដីសម្រេចផ្សេងទៀត៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម