• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កងទ័ពជើងទឹកវៀតណាម - ម្ចាស់ការ សកម្មចូលរួមសមាហរណកម្មអន្តរជាតិអំពីការពាជាតិ

 នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ បញ្ជាការដ្ឋាន​កងទ័ព​ជើង​ទឹក​ប្រជាជន​វៀត​ណាម បាន​រៀបចំ​ពិធីជួប​សំណេះសំណាលជាមួយស្ថាប័នសារព័​ត៌មានក្នុងឱកាសដើមនិទាឃ​រដូវ​ ឆ្នាំកុរ ឯកស័ក ២០១​៩។ 

នាឆ្នាំ​២០១៨កម្មាភិបាល និងយុ​ទ្ធជនកងទ័ព​ប្រជាជន​វៀត​ណាម បាន​បំពេញ​រាល់ភារ​កិច្ចដែល​ត្រូវ​បាន​មាតុភូមិ​ប្រគល់ជូន​។ ព្រមទាំង ប្រតិបត្តិការល្អ​នូវភារកិច្ចស្វែរក ជួយសង្គ្រោះ ព្យា​បាលអ្នក​នេសាទនៅ​ដែនកោះសមុទ្រ​ឆ្ងាយៗ។ ​ជាពិសេសគឺ កងទ័ពជើងទឹក​វៀត​ណាម បាន​រួមចំណែក​រក្សារឹង​មាំនូ​វបរិយាកាស​សន្តិភាព​ ស្ថិរភាពនៅតាមតំបន់កោះសមុទ្រនានា ដើ​ម្បីកសាងនិងអភិវឌ្ឍប្រទេសជាតិ​។ លើវិស័យ​កិច្ចការ​បរទេស​ ការពារជាតិនោះ​ នាឆ្នាំ២០១៨ កងទ័​ពជើងទឹក​វៀត​ណាម​បាន​ពង្រឹង​យ៉ាង​សកម្ម​នូវ​ទំនាក់​ទំនង​មិត្តភាព​ កិ​ច្ចសហប្រតិបត្តិការទ្វេភាគី និងពុហ​ភាគីជាមួយកងទ័ពជើងទឹ​កនៃបណ្ដាប្រទេ​សអាស៊ាន​។ លោក​ឧត្តមនាវី​ត្រី Pham Van Luyen អនុប្រធានស្នងការនយោបា​យកងទ័ពជើងទឹកវៀតណា​មបានឲ្យដឹងថា៖

“​នាឆ្នាំនេះ​កងទ័ពជើងទឹក ប្រជាជនវៀតណាម ​បានលើកគម្រោងត្រៀមរៀបចំ រាល់ខ្លឹមសារ​សម្រាប់ឆ្នាំ២០២០ នៅពេលវៀត​ណាមទ​ទួលតំណែងជាប្រធានអាស៊ាន។​ កងទ័ពជើងទឹក​នឹងត្រៀម​រៀប​ចំ​បណ្ដា​កិច្ច​ប្រជុំ​ជាមួយ​កង​ទ័ព​ជើង​ទឹកនៃបណ្ដាប្រទេសក្នុងតំប​ន់។  ក្នុងនោះ ភារកិ​ច្ចសំខាន់​បំផុត​គឺអញ្ជើញ​កងទ័ព​នៃបណ្ដា​ប្រទេស​ចូលរួម​ការត្រួតពល​នៅដែនសមុទ្រទីក្រុង Nha Trang ខេ​ត្ត Khanh ​Hoa ផងដែរ ​“។​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top