11/12/2015 17:14 GMT+7 Email Print Like 0

Ziv Koren ជាមួយរូបថតផ្សារភ្ជាប់រវាងមនុស្សនិងពន្លឺ

រូបថតចំនួន៤៧សន្លឹកទើបបានអ្នកថតរូបជនជាតិអ៊ីស្រាអែល Ziv Koren  ឧទ្ទេស​នាម​នៅ​វៀត​ណាម​ គឺ​ជារឿង​រ៉ាវ​ពិសេសទាំង​៤៧។ នោះគឺ​ខ្សែភាព​យន្តឯក​សារ​ទិដ្ឋ​ភាព​ជាក់ស្តែង ដើម្បី​អ្នក​ទស្សនា​ពិសោធន៍​ជីវភាព​រស់​នៅ​របស់​មនុស្ស​នៅ​គ្រប់​ទិស​ទីលើ​ពិភព​លោក​។

បណ្តាស្នាដៃថតរូបដែល Ziv Koren  ឧទ្ទេសនាម​នៅវៀតណាមលើកនេះ គឺជា​សមិទ្ធិផល​អំឡុង​១០ឆ្នាំ ដែល​បង​ធ្វើដំណើរ​គ្រប់​ទិស​ទីគ្រប់​តំបន់​ដូចជា​៖ វាល​ខ្សាច់ Danakil (Ethiopia) ប្រទេស​ហៃទី ទីក្រុងMilano(អ៊ីតាលី) ពិធី​បុណ្យ​សាសនា​ហិណ្ឌូ (ឥណ្ឌា) កោះ Koh Samui​ (ថៃ) Yaroslav Oblast (រុស្ស៊ី)។​ល។


អ្នកថតរូបបកស្រាយបង្ហាញ ក្នុងពិធីរួមប្រាស្រ័យជាមួយសហគមន៍ថតរូបវៀតណាម។ល។ រូបថត៖ ទ្រីញប៊ូ

និងចែករំលែកបណ្តាកាលៈទេសៈដែលបងបានថតនៅគ្រប់ទីកន្លែងលើពិភពលោក។ រូបថត៖ទ្រីញប៊ូ

ភ្ញៀវទស្សនាតាំងពិពរ័ណ៍រូបថតក្បែរស្នាដៃរបស់ Ziv Koren។ រូបថត៖ ទ្រីញប៊ូ

រូបថតទាំង៤៧សន្លឹកក្រោមប្រធានបទ “ភាសានិងពន្លឺ” បានតាំងពិពរ័ណ៍នៅហាណូយ។ រូបថត៖ ទ្រីញប៊ូ

ក្នុងដំណើររបស់​ខ្លួន Koren តែងស្វែងទៅរកទីកន្លែងដែលមានមនុស្ស កំពុងឆ្លង​កាត់ភាព​ទ័លក្រ ការ​ភ័យ​ខ្លាច​ឬការ​ធ្វើបាប​។ ប៉ុន្តែ​បង​មិន​បាន​នាំ​យក​រូប​ថត​ជាក់​ស្តែង​ក្រៀម​ក្រំនោះ​ តែបងជ្រើសរើស​វិធីចូល​ទៅជិត ស្និទ្ធ​ស្នាល​ បង្កប់​ព័ត៌មានច្រើន​ជាង។ នោះគឺជារូបថត​ផ្សារ​ភ្ជាប់​មនុស្សនិង​ពន្លឺ។

ជ្រើស​រើសយក​ពីរពណ៌គឺពណ៌ខ្មៅនិងស Koren បានបង្ហាញ​ពីស្មារតី​លើក​ម្រង​រូប​ថត​និង​ធ្វើ​ឲ្យ​អ្នក​ទស្សនា​រំភើប​ចិត្ត។ នោះគឺរូបថតសាសនិក​ជន​កំពុងបន​ស្រន់បួង​សួង កែវ​ភ្នែកនៃ​ក្មេង​ម្នាក់ និង​យុទ្ធជន​ពេល​ប្រឈម​មុខ​នឹង​ក្តី​ស្លាប់ រូបថតលោក​យាយ Particia អាយុ៥៦ឆ្នាំ ចិញ្ចឹមក្មេង​កំព្រាទាំ​ង​៦នាក់​ដែល​មាន​ឪពុក​ម្តាយ​ស្លាប់​ដោយ​ជម្ងឺ AIDS ក្នុងនោះមាន​ក្មេងបីនាក់​ផ្ទុកមេរោគហ៊ីវ រូបថតនៅមណ្ឌល​រំលឹកជនរង​គ្រោះយូដា ត្រូវ​សម្លាប់​នៅ​ទី្វប​អឺរ៉ុប រូបថតក្មេង​តូច ផ្ទុកមេរោគ​ហ៊ីវនៅ​អាហ្រ្វីក​ខាង​ត្បូង ស្រី​ក្រមុំ​ជន​ជាតិ​ឥណ្ឌា​ពេល​ត្រាំ​ខ្លួន​ក្នុង​ទឹក​មន្ត​នៅ​ Sangam ។ល។

រូបថតមានលក្ខណៈស្នាកស្នាមផ្លូវចិត្ត និងទស្សនៈ​លោកីយ៍ នៃអ្នកថតរូបបាន​ឆ្លាក់ក្រោមភាពសម្បូរ​បែប​នៃពន្លឺ  ពន្លឺ​ព្រះអា​ទិត្យ ចុះអាប ស្បៃ​រាត្រី រស្មីចែង​ចាំងតាមចន្លោះពពក​ឬស្លឹក​ឈើ ពន្លឺ​ចង្កៀង​ផ្លូវ​ថ្នល ច្រក​ចូល​នៅ​ពេល​​យប់។ល។ ហើយពិសេស​ទៅទៀត រូបថត​​មនុស្ស​និង​របៀប​ពួក​គេ​ផ្សារ​ភ្ជាប់​​គ្នា​តាម​​រយៈ​ពន្លឺ​។

ក្នុងអំឡុង​ពេល២០ឆ្នាំសកម្មភាពក្នុងវិស័យថតរូប Koren ទទួលបានរង្វាន់ធំៗ​ជាច្រើនដូចជា៖ “រង្វាន់ Yann Geffroy ” បី​លើក​ទទួល​រង្វាន់ "Photo District News Award" ពីរលើក​ទទួល​រង្វាន់"International Color Award"។ល។ ស្នាដៃរូបថត​ទាំង​៤៧​សន្លឹក បាន Koren ឧទ្ទេសនាម​នៅវៀត​ណាម​លើក​នេះ គឺជា​ស្ពាន​មួយ​សម្តែង​ការ​រួមប្រាស្រ័យវប្បធម៌ រវាងប្រទេសទាំងពីរវៀតណាម​និងអ៊ីស្រា​អែល៕


ស្នាដៃមួយចំនួនរបស់អ្នកតថរូប Ziv Koren

រូបថតរំលឹក ពីរូបភាពនៃជនរងគ្រោះជនជាតិយូដាចំនួន ១,១លាននាក់ ត្រូវសម្លាប់ក្នុងសង្រ្គាមលោកលើកទី២ ក្នុងជំរុំប្រមូលផ្តុំ Auschwitz។

រូបថត “ប្រជាជន អ៊ីស្រាអែលចូលរួមពិធីបុណ្យបាចទឹកបានរៀបចំជារៀងរាល់ឆ្នាំនៅទីលាន Rabin។

រូបថត “កុមារជនជាតិអ៊ីស្រាអែល សម្លឹងមើលប្រដាប់លេងក្នុងតង់លក់ឥវ៉ាន នៅពិធីបុណ្យ Slat Abn Shaif នៃសហគមន៍យូដានៅប្រទេសលីប៊ី។

រូបថត “យុទ្ធជនសង្រ្គោះអគ្គិភ័យអ៊ីស្រាអែល ប្រឹងប្រែងពន្លត់ភ្លើង” ថតរូបនៅភាគខាងជើងអ៊ីស្រាអែល ខែកក្កដាឆ្នាំ២០០៦។ 

រូបថត “ព្រះសង្ឃរាប់រយអង្គនៅប្រទេសថៃ ចូលរួមពិធីបុណ្យបានប្រារព្ធឡើងជាប្រចាំនៅលើកោះ Koh Samui” ។

រូបថត ”ក្មេងឈ្មោះ Sthembek Siyaya អាយុប្រាំពីរឆ្នាំ ឪពុកម្តាយស្លាប់ចោលដោយមេរោគហ៊ីវ ក្មេងរស់នៅជាមួយលោកយាយ ហើយបានព្យាករណ៍ថាមាន ផ្ទុកមេរោគ AIDS ក្រោយពេលទើបសម្រាល”។

រូបថត “ក្នុងពិធីបុណ្យ Kumbh Mela  ស្រីក្រមុំឥណ្ឌាកំពុងជូតខ្លួនឲ្យស្ងួត ក្រោយពេលងួតទឹកមន្តនៅ Sangam ”។

រូបថត “នារីប្រជុំគ្នានៅម្តុំដីសម្រាប់ជនយូដា Falash Mura ” 

រូបថត “ពិធីសាសនាហិណ្ឌូ Puja គឺជាឱកាសអ្នកកាន់សាសនាហិណ្ឌូ បូជាគ្រឿងសក្ការថ្វាយជូនព្រះអាទិទេព ក្រោយមកបណ្តែតប្រទីប និងផ្កាលើដងទន្លេគង្គាពិសិដ្ឋ”

រូបថត “សាសនិកជនថ្វាយប្រគេនទៀនក្នុងពិធីបូជាព្រះអគ្គីដ៏ពិសិដ្ឋនៅទីសក្ការបូជាផ្នោរអាទិទេពក្នុងទីក្រុងបូរាណ Jerusalem ”

 រូបថត “មណ្ឌលរំលឹកជនរងគ្រោះយូដា ត្រូវសម្លាប់នៅទ្វីបអឺរ៉ុប ដោយមានផ្ទាំងប៉េតង់ចំនួន២៧១១ បានរៀបស្មើនៅលើផ្ទៃដីចោត”។

រូបថត “ក្នុងពិធី Kumb Mela  សាសនាហិណ្ឌូលាងបាបនៅ Sangam  ប្រជុំខ្សែទឹករបស់ទន្លេគង្គាពិសិដ្ឋ ទន្លេយ៉ាមូណានិងទន្លេសារាវត្តីដ៏ពិសិដ្ឋ”។

រូបថត “បណ្តាកុមារហៃទី នៅកណ្តាលគំនរបែកបាក់របស់ទីសក្ការបូជាត្រូវបំផាញខ្ទេច មួយឆ្នាំក្រោយពីរំជួលដីខ្លាំង”។

រូបថត “ក្មេងជនជាតិនៃកុលសម្ព័ន្ធ ការ៉ូ ដោយមុខមាត់លាបម្សៅសរស់នៅតាមដងទន្លេ អូម៉ូ នៅភាគខាងត្បូង Ethiopia”។

រូបថត “លោកយាយ Particia  អាយុ៥៦ឆ្នាំ ចិញ្ចឹមក្មេងកំព្រាទាំង៦នាក់ដែលមានឪពុកម្តាយស្លាប់ដោយជម្ងឺ AIDS  ក្មេងបីនាក់ក្នុងចំណោមក្មេងទាំងនោះមានផ្ទុកមេរោគហ៊ីវ”
 

Ziv Koren ជាអ្នកយកព័ត៌មានរបស់កាសែត Sygma  Gamma និង Polaris Images  (អ៊ីស្រាអែល)។ ស្នាដៃរបស់បងបានចុះផ្សាយលើទស្សនាវដ្តីល្បីឈ្មោះដូចជា៖ Time Magazine, Newsweek, The Sunday Times Magazine, Paris Match, Le Figaro Corriere Della Sera Magazine។ល។ រូបថតរបស់ Koren បានតាំងបង្ហាញក្នុងសារមន្ទីរ Metropolitan Tokyo(ជប៉ុន) សារមន្ទីររំលឹកនៅប្រទេសអេស្ប៉ាញ និងសារមន្ទីរសង្រ្គាមនៅ Croatia។

 
 

អត្ថបត៖ ប៊ិចវឹន   រូបថត៖ ទ្រីញប៊ូ


 

បណ្តាអត្ថបទបានផ្សាយ