• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

WHO កោះប្រជុំពិសេសស្ដីពីវីរុស SARS-CoV-2 បំប្លែងថ្មី

ប្រធានក្រុមបច្ចេកទេសរបស់ WHO លោកស្រី Maria Van Kerkhove បាននិយាយថា ឥឡូវនេះអ្នកស្រាវជ្រាវកំពុងផ្តោតសំខាន់លើការស្វែងយល់អំពីការផ្លាស់ប្តូរនៅក្នុងប្រូតេអ៊ីនរបស់វីរុសបំប្លែងខ្លួនថ្មីនេះនិងផលប៉ះពាល់របស់វីវុសបំប្លែងថ្មីចំពោះការធ្វើរោគវិនិច្ឆ័យនិងការព្យាបាល ក៏ដូចជាវ៉ាក់សាំងបង្ការផងដែរ។

សកម្មភាពព្យាបាលអ្នកជំងឺកូវីដ ១៩ (រូបថត៖ VNA)

អង្គការសុខភាពពិភពលោក (WHO) កំពុងត្រួតពិនិត្យវីរុសបំប្លែងថ្មី B.1.1.529 នៃវីរុស SARS-CoV-2 ដែលទើបតែ បានរកឃើញនៅអាហ្វ្រិកខាងត្បូង។ នៅថ្ងៃទី ២៦ វិច្ឆិកា WHO បានកោះប្រជុំពិសេស ដើម្បីធ្វើការពិភាក្សាអំពីកំរិតគ្រោះថ្នាក់នៃវីរុសបំប្លែងខ្លួនថ្មីនេះ ក៏ដូចជាប្រសិទ្ធភាពនៃថ្នាំព្យាបាល និងវ៉ាក់សាំងចំពោះវីរុសបំប្លែងនេះ។

ប្រធានក្រុមបច្ចេកទេសរបស់ WHO លោកស្រី Maria Van Kerkhove បាននិយាយថា ឥឡូវនេះអ្នកស្រាវជ្រាវកំពុងផ្តោតសំខាន់លើការស្វែងយល់អំពីការផ្លាស់ប្តូរនៅក្នុងប្រូតេអ៊ីនរបស់វីរុសបំប្លែងខ្លួនថ្មីនេះនិងផលប៉ះពាល់របស់វីវុសបំប្លែងថ្មីចំពោះការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ក៏ដូចជាវ៉ាក់សាំងបង្ការផងដែរ។

មុននេះ កាលពីថ្ងៃទី ២៤ វិច្ឆិកា មជ្ឈដ្ឋានវិទ្យាសាស្ត្របានអះអាងថា ទំនងជាវីវុសបំប្លេងថ្មី នេះមានគ្រោះថ្នាក់ជាងវីរុសបំប្លែងផ្សេងៗទៀតនៃវីរុស SARS-CoV-2 ហើយមានសមត្ថភាពគេចចេញពីប្រព័ន្ធការពារផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


  

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top