16/12/2020 15:19 GMT+7 Email Print Like 0

WHO រួមដៃគ្នាជាមួយអង្គការយុវជនពិភពលោក ដើម្បីជួយដល់មជ្ឈដ្ឋានយុវជនក្នុងគ្រាជំងឺរាតត្បាតកូវីដ ១៩

យោងតាមផែនការ WHO នឹងសម្របសម្រួលជាមួយអង្គការយុវជនពិភពលោកចំនួន ៦ ក្រុមដែលមានសមាជិកសរុបប្រមាណ ២៥០ លាននាក់។

និស្សិតពាក់ម៉ាស់ដើម្បីការពារការឆ្លងកូវីដ-១៩ នៅសាលាមួយនៅ Nice បារាំង នៅថ្ងៃទី ១ ខែកញ្ញាឆ្នាំ ២០២០ (រូបថត៖ THX/TTXVN)



អង្គការសុខភាព ពិភពលោក (WHO) បានឲ្យដឹងនាថ្ងៃទី ១៤ ខែធ្នូថា ទីភ្នាក់ងារនេះ កំពុងរួមសហការជាមួយអង្គការយុវជនពិភព លោក ដើម្បីបង្កើតនិងអនុវត្តរាល់កម្មវិធីជួយឲ្យយុវជន ឆ្លើយតបនឹងឧបស័គ្គបណ្តាលមកពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩។ យោងតាមផែនការ WHO នឹងសម្របសម្រួលជាមួយអង្គការយុវជនពិភពលោកចំនួន ៦ ក្រុមដែលមានសមាជិកសរុបប្រមាណ ២៥០ លាននាក់។ កម្មវិធីសហប្រតិបត្តិការនេះមានឈ្មោះថា “ការគៀរគយុវជន សកលសម្រាប់ជំនាន់ រងការជាប់គាំង” នៃ WHO និងបណ្តាអង្គការដូចដែលពោលខាងលើ ដែលមានថវិកា ៥ លានដុល្លារ នឹងជួយដល់ការងាររបស់អង្គការយុវជននៅថ្នាក់មូលដ្ឋាននិងថ្នាក់ជាតិ។

តាមគម្រោង សំណើរបស់អង្គការយុវជនសម្រាប់ការស្តារឡើងវិញក្រោយកូវីដ ១៩ នឹងចាប់ផ្តើមអនុវត្តនៅ ដើមឆ្នាំ ២០២១ ខណៈពេលដែលកិច្ចប្រជុំកំពូលយុវជនពិភពលោកនឹងប្រព្រឹត្តទៅនៅខែមេសា ឆ្នាំ ២០២១ ខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ