14/11/2014 15:19 GMT+7 Email Print Like 0

WHO៖ អ្នកស្លាប់ដោយមេរោគអេបូឡាកើនឡើង ៥ ពាន់នាក់


WHO៖ អ្នកស្លាប់ដោយមេរោគអេបូឡាកើនឡើង ៥ ពាន់នាក់ (Image: VOV)

នាថ្ងៃទី ១២ វិច្ឆិកា ឆ្នាំ២០១៤ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា៖ គិត​ដល់​ថ្ងៃ​ទី៩ ខែវិច្ឆិកា ឆ្នាំនេះ អ្នកជំងឺឆ្លងមេរោគអេបូឡាបានកើនឡើង ១៤ ០៩៨ នាក់ ក្នុងនោះ មនុស្ស​ចំនួន ៥១៦០ នាក់ត្រូវស្លាប់ដោយមេរោគគ្រោះថ្នាក់នេះ។ ក្នុងនោះ តួលេខ​នៃ​អ្នក​រង​គ្រោះ​ធ្ងន់ជាងគេមានប្រទេស​ចំនួន ៣ នៅអាហ្វ្រិកខាងលិច៖ Liberia Sierra Leone និង Guinea។ ប្រទេស Nigeria និង Senegal ត្រូវបានទទួលស្គាល់​រូចពុធពីអាសន្ន​រោគ​គ្រោះ​ថ្នាក់​នេះ​ដោយសារគ្មានករណីឆ្លងមេរោគអេបូឡាថ្មីណាមួយឡើយ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយ ទៀត នាថ្ងៃដ៏ដែលមជ្ឈដ្ឋានមន្ត្រីយោធាអាមេរិកបានប្រកាសថា៖ ប្រទេសនេះនឹងដាក់ពង្រាយ​ទ័ព​ពេទ្យចំនួន ៣ ពាន់នាក់ទៅកាន់ Liberia ដើម្បីជួយឧបត្ថម្ភការងារបង្កា ប្រឆាំងនឹង​អាសន្ន​រោគ​នេះ៕

តាម VOV5 - វិទ្យុសម្លេង​វៀត​ណាម 

បណ្តាព័ត៌មានបានផ្សាយ