15/02/2016 09:17 GMT+7 Email Print Like 0

WFP មានគោលបំណងជំរុញទំនាក់ទំនងដៃគូយូរអង្វេងជាមួយវៀតណាម


WFP មានគោលបំណងជំរុញទំនាក់ទំនងដៃគូយូរអង្វេងជាមួយវៀតណាម

កម្មវិធីស្បៀងអាហារពិភព​លោក នៃអង្គការសហប្រជាជាតិ (WFP) មាន​គោលបំណង​៖ បង្កើន​ទំនាក់ទំនង​សហប្រតិបត្តិការ​យូរអង្វែង ជាមួយវៀតណាម។ នេះគឺជា​សេចក្តី​ប្រកាស​របស់លោក​ស្រី Ertharin Cousin នាយិកា​ប្រតិបត្តិ WFP នៅ​ក្នុងពិធីជួបសន្ទនា ជាមួយឯកអគ្គរដ្ឋទូតវៀតណាម លោក Cao Chinh Thien នៅទី​ក្រុង Roma ( អ៊ីតាលី)​។ ក្នុងពិធីនេះ លោកស្រី Cousin មានគោលបំណងថា៖ ភាគី​ទាំងពីរ​ទទួល​បាន​កិច្ច​សន្យា​សហប្រតិបត្តិការ​ ក្នុងរយៈពេលវែង។ រីឯ​ឯកអគ្គរដ្ឋទូត​Cao Chinh Thien បានអះអាង​នូវ​ទស្សនះ​របស់​រដ្ឋាភិបាល​វៀតណាម គឺមាន​គោល​បំណង និងត្រៀមខ្លួនជាស្រេចចូលរួមបណ្ដាស​កម្មភាព របស់អង្គភាពអាជីវកម្ម និង​សហគមន៍​អន្តរជាតិ ពិសេសគឺបណ្ដាសកម្មភាពមនុស្សធម៌ ដោយផ្អែកទៅលើ​លក្ខណះ​និងសមត្ថភាព​របស់​វៀត​ណាម​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ