• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

WEF ASEAN 2018៖ ចេញផ្សាយសៀវភៅស្តីពីបដិវត្តន៍ឧស្សាហកម្ម៤.០ជាភាសាវៀតណាម

ក្នុងក្របខ័ណ្ឌនៃសកម្មភាពនៃសន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ២០១៨ (WEF ASEAN 2018) ដែលបានប្រព្រឹត្តទៅពីថ្ងៃទី១១ដល់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងហាណូយនោះ នាព្រឹកថ្ងៃទី១១ខែកញ្ញា សៀវ​ភៅមួយក្បាលជាភាសាវៀតណាម ក្រោមចំណងជើងថា “បដិវត្តន៍ឧស្សាហកម្មលើកទី៤” បានចេញផ្សាយជាផ្លូវការ។

សាស្ត្រាចារ្យ Klaus Schwab ជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃ WEF

សាស្ត្រាចារ្យ Klaus Schwab ជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃ WEF និងជាអ្នកនិពន្ធនៃសៀវភៅ “បដិវត្តន៍ឧស្សាហកម្មលើកទី៤” តែម្តងនោះបានឲ្យដឹងថា ការចេញផ្សាយសៀវភៅនេះជាភាសាវៀតណាមចំទៅនឹងឱកាស​ប្រព្រឹត្តទៅសន្និសីទឹWEF ASEAN 2018 ក្នុងគោលបំណងបង្កើនការយល់ដឹងរបស់ប្រជាជនវៀតណាមអំពីសារៈសំខាន់នៃបដិវត្តន៍ឧស្សាហកម្មលើកទី ៤ (បដិវត្តន៍ឧស្សាហកម្ម៤.០)។ ចេញផ្សាយសៀវភៅនេះធ្វើជាកាដូជូនដល់ប្រជាជនវៀតណាម សាស្ត្រាចារ្យ Klaus Schwab សង្ឃឹមថានេះនឹងជាកត្តាជំរុញឱ្យវៀតណាមក្លាយទៅ​ជាធាតុថ្មីនៅក្នុងបដិវត្តឧស្សាហ កម្ម 4.0 ។

ក្នុងថ្ងៃដដែល លោក Justin Wood នាយកទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក សមាជិកនៃគណៈសម្របសម្រួលវេទិកា​សេដ្ឋកិច្ចពិភពលោកនិងលោក Santitarn Sathirathai ប្រធានក្រុមសេដ្ឋវិទូនៃអាជីវកម្ម SEA (របស់សិង្ហបុរី) បានជូនដំណឹងអំពីការបោះប្រជាមតិសម្រាប់មជ្ឈដ្ឋានវ័យក្មេងអាស៊ានស្តីពីផលប៉ះពាល់របស់បច្ចេកវិទ្យា​ដល់ការងារធ្វើ។ យោងតាមការស្ទង់មតិពោលខាងលើមជ្ឈដ្ឋានវ័យក្មេងអាស៊ានមានសុទិដ្ឋិនិយមអំពីផលប៉ះពាល់របស់បច្ចេកវិទ្យាដល់លទ្ធភាពស្វែងរកការ ងារនិងកែលំអប្រាក់ចំណូល។

លោក Justin Wood បានចាត់ទុកថា វៀតណាមមានឧត្តមភាពនិងឱកាសល្អ រួមទាំងមានចំនួនប្រជាជនជាច្រើនចង់ក្លាយទៅជាអាជីវករ។ សហគ្រិនវៀតណាមដែលបានធ្វើការស្ទង់មតិសុទ្ធតែបានចែករំលែកថា ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលនិង ជួយ ដល់សហគ្រាសជាច្រើនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top