• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

WEF 2019៖ កាលានុវត្តភាពដើម្បីអោយវៀតណាមបង្កើនសមាហរណកម្ម សេដ្ឋកិច្ចអន្តរជាតិ

 តាមការ​អញ្ជើញរបស់ស្ថាបនិក និងជាប្រ​ធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភ​ពលោក លោក Klaus Schwab នាយក​រដ្ឋមន្រ្តីវៀត​​ណាម លោក Nguyen Xuan Phuc ដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់​វៀត​ណាម អញ្ជើញ​ចូលរួម​កិច្ចប្រជុំជា​ប្រចាំឆ្នាំ នៃវេទិកាសេដ្ឋកិច្ចពិភ​ពលោក (WEF) នៅទីក្រុង Dav​os ប្រទេសស្វីស ចាប់ពី​ ថ្ងៃទី២២ដល់ថ្ងៃ​ទី២​៥ ខែមករា។ នេះជាសកម្មភាពកិច្ចការបរទេ​សពហុភាគីដ៏ សំខាន់របស់វៀតណាមក្នុង​ឆ្នាំ២០១៩ ដែលមាន​អត្ថន័​យ​ជាច្រើនទាំងខាងនយោបាយ កា​រទូត ព្រមទាំងរួម​ចំណែក​លើក​កំពស់ឋានៈ​និង​កិត្យានុភាព​របស់​វៀត​ណាម​លើ​ឆាកអន្តរ​ជាតិផងដែរ​។
 
WEF 2019 ទាក់ទាញការចូលរួមរបស់តំណាងចំនួន៣ពាន់នាក់ រួមទាំងប្រមុខរដ្ឋ រដ្ឋាភិបាលចំនួន៥០នាក់ និងថ្នាក់​ដឹកនាំអង្គការអន្តរជាតិនានាផ​ងដែរ។ ក្រោមប្រធានបទ “សក​លភាវូបនីយ​កម្ម៤.០៖ កំណត់​រចនាសម្ព័ន្ធ​សកលលោក​ក្នុងយុគសម័យបដិវត្ត​ន៍ឧស្សាហកម្មលើកទី៤” នោះ របៀបវារៈនៃកិ​ច្ចប្រជុំ​ WEF Davos​ ឆ្នាំនេះ​នឹងផ្ដោតទៅលើបញ្ហាសំខាន់​ជាច្រើន​ពាក់ព័ន្ធ​ដល់គ្រប់ជ្រុង​ជ្រោយនៃ​ជីវភាពសង្គម​ចាប់តាំង​ពីនយោបាយ​ សេដ្ឋកិច្ចរហូតដល់បច្ចេ​កវិទ្យានិងបរិស្ថា​ន។

ពិភាក្សាអំពីបញ្ហាក្ដៅគគុក
 
លើវិស័យន​យោបាយ វេទិកានេះនឹងពិភាក្សា វា​យតម្លៃចំពោះឥទ្ធិពលក៏ដូចជា​ការដោះស្រាយ​បញ្ហាខាង​ភូមិសាស្ត្រ​នយោបាយ​ក្ដៅគគុកនានាលើពិភ​ពលោក ការកែទម្រង់​របៀប​របជា​សកល​ដើម្បី​បន្សាំទៅ​នឹងកា​លៈ​ទេសៈ​​ថ្មី ព្រមទាំងកំណត់ប​ទបញ្ញាត្តិនិង​របៀបរបបថ្មីៗ​សំដៅជំរុញកិច្ច​សហប្រតិ​បតិ្តការ​និង​ដោះស្រាយ​បញ្ហា​ជា​សកល​​ជាដើម។
 
លើ​វិស័យសេដ្ឋកិច្ចបច្ចេកវិទ្យា កិច្ចប្រជុំនឹង​វាយតម្លៃ​ចំពោះឥទ្ធិពល​ពហុវិមាត្រ​និងទូលំទូលាយ​នៃបដិវត្តន៍​ឧស្សាហកម្ម​លើកទី៤ ទៅលើគ្រប់វិស័យ ជាពិសេស​គឺឥទ្ធិពលលើវិស័យ​សេដ្ឋកិ​ច្ច​។
 
អង្គប្រជុំក៏ពិភាក្សាអំពីការផ្លាស់ប្ដូរយ៉ាងខ្លាំងក្លាអំពីពលករ ការងារធ្វើ ក្រោមឥទ្ធិពល​បង្កឡើងដោយបដិវត្តន៍៤.០​ ក៏ដូចជាវិធានការដើម្បីគ្រប់គ្រងបរិស្ថានអេកូ​ឡូស៊ីនៅ កម្រិតសកលលោក តំបន់និងប្រទេស ផ​ងដែរ​។

វៀតណាមក្ដាប់ជាប់កាលានុវត្តភាព
 
ការដែលនាយករដ្ឋមន្រ្តីវៀតណាមលោ​ក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំ WEF Davo​s ជាកាលានុវត្តភាព​ដើម្បី​អោយវៀតណាមតភ្ជាប់ជាមួយម​ជ្ឈដ្ឋានវរជនទូទាំងពិភពលោ​ក ផ្ទៀងស្ដាប់គំ​និតថ្មីថ្មោង​ ក្ដាប់ជាប់និន្នាការអភិវឌ្ឍនៃពិភ​ពលោក ជាពិសេសគឺនិន្នាការអភិវឌ្ឍ​នៃបដិវត្តន៍ឧ​ស្សាហកម្ម៤.០។​ ដោយឈរលើមូលដ្ឋាននោះ យ​កមកអនុវត្តន៍ក្នុង​ការកសាង​និងដំណើរ​ការយុទ្ធសាស្ត្រ​អភិវឌ្ឍប្រទេស​ជាតិ ក៏ដូច​ជាក្នុងការប្រតិបត្តិសេដ្ឋកិច្ចសង្គមជាតិ​ផងដែរ។ ជាពិសេសគឺ នេះ​ជាលើកដំបូង​ដែលវៀត​ណាម សហការ​ជាមួ​យ WEF រៀបចំព្រឹត្តិការណ៍ “កិច្ចសន្ទនាសេដ្ឋកិ​ច្ចវៀតណាម” ដោយមានការចូលរួម​របស់​ប្រធាន WEF និង សម្ព័ន្ធក្រុមហ៊ុនជួរមុខលើ​ពិភព​លោកជាច្រើន។
 
ក្នុងឱកាសនេះដែរ វៀតណាមនិង WEF នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង​សហប្រតិបតិ្ត​ការមួយចំនួន​ស្ដីពីការ​បង្កើតមជ្ឈមណ្ឌល​បដិវត្តន៍​ឧស្សាហកម្ម៤.០ និងស្ដីពីការដោះស្រាយកាកសំណល់​ ប៉្លាស្ទិច ជាដើម។ ​វាយតម្លៃ​ចំពោះកាលានុវត្តភាព​របស់​វៀតណាម នៅកិច្ចប្រជុំ WEF Davos ឆ្នាំ ២០១៩ សាស្ត្រាចារ្យប​ណ្ឌិត Pham Quang Minh សាកលវិទ្យាធិការនៃមហាវិទ្យាល័យ​វិទ្យាសាស្ត្រសង្គម និងមនុស្សាស្ត្រវៀតណាម បានអោយដឹ​ងថា៖
 
“វេទិកាពហុភាគី​ដូចជា Davos គឺជាវេទិកាដ៏ល្អណាស់ដើម្បីអោយប្រមុខរដ្ឋាភិបាល​វៀតណាម បង្ហាញសារ​ទៅកាន់មិត្ត​ភក្តិអន្តរជាតិ ស្ដីពីស្ថានភាពនយោបាយស្ថិរភាពនិងបរិយាកា​សវិនិយោគងាយស្រួលក្នុងប្រ​ទេស​។ វៀតណាម​ត្រៀមខ្លួនជា​ស្រេចបង្កលក្ខណៈងាយស្រួល ដើ​ម្បីទាក់ទាញប្រភព ទុនវិនិ​យោគផ្ទាល់​ពីបរទេស និងវៀត​ណាម គាំទ្រពាណិជ្ជកម្មសេរី ផងដែរ”។
 
ការដែល​នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំ WEF Davos ឆ្នាំ២០១៩ នឹងបន្តការ​ខិតខំ​ប្រឹង​ប្រែងធ្វើសមាហរណកម្មរបស់វៀតណា​ម ទាក់ទាញដើមទុនវិនិ យោ​គពីបរទេស ក៏ដូច​ជា​បង្ក​លក្ខណៈ​​ងាយស្រួលសម្រាប់ការអនុវត្តគោលដៅ​អភិវឌ្ឍសេដ្ឋកិច្ចសង្គមនានា​ផងដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top