23/07/2015 10:24 GMT+7 Email Print Like 0

WEF នឹងសហការបង្កើនផ្សព្វផ្សាយរូបភាពវៀតណាម


WEF នឹងសហការបង្កើនផ្សព្វផ្សាយរូបភាពវៀតណាម (VNP)

នាថ្ងៃទី២២ខែ​កក្កដាឆ្នាំ​២០១៥​ នាយក​រដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បាន​ទទួល​ជួប​សន្ទនា​ជាមួយ​នាយក​គ្រប់គ្រង​វេទិការ​សេដ្ឋកិច្ច​ពិភព លោក (WEF) Philipp Rosler ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​វៀត​ណាម។ នាយករដ្ឋមន្ត្រី​ Nguyen Tan Dung បាន​ស្នើ​ WEF សកម្ម​សហប្រតិបត្តិការ​ជាមួយ​វៀត​ណាម​ក្នុង​ការ​ផ្សព្វ​ផ្សាយរូបភាព​ប្រទេសជាតិ​ជំរុញសម្ព័ន្ធក្រុមហ៊ុនធំៗ បង្កើនការវិនិយោគចូលមក​វៀត​ណាម​ក្នុង​នោះ​មាន​កិច្ច​សហការរៀបចំ​សន្និសីទ WEF-មេគង្គឆ្នាំ២០១៦និង​ផ្លាស់ប្តូរ​អំពីលទ្ធភាព​រៀបចំ​សន្និសីទ WEF អាស៊ី​បូព៌ា​នៅវៀត​ណាម នាពេលខាង​មុខ។

នាយកគ្រប់គ្រងវេទិការ WEF Philipp Rosler បាន​អះអាង​ថា WEF នឹង​សហការ​ស្អិត​រមូត​ជាមួយ​វៀត​ណាម​បង្កើន​ការ​ផ្សព្វផ្សាយ​រូបភាពវៀតណាម នៅសន្និសីទ​របស់ WEF ក្នុងនោះមាន​ការរៀប​ចំសន្និ​សីទ WEF-មេគង្គ នាឆ្នាំ២០១៦ មានបំណង​វៀតណាម ពិនិត្យសកម្មលទ្ធភាព​ទទួលរៀប​ចំសន្និ​សីទ WEF អាស៊ិ​បូព៌ាក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ