13/06/2016 10:28 GMT+7 Email Print Like 0

WB អនុម័តលើខ្ទង់ប្រាក់ចំនួន៣៨០លានដុល្លារអាមេរិកសម្រាប់ជួយវៀតណាម ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ

គណៈនាយកប្រតិបត្តិនៃក្រុមធនាគារពិភពលោកទើបនឹងបានអនុម័តលើខ្ទង់ប្រាក់ចំនួន ៣៨០ លានដុល្លារអាមេរិកសម្រាប់ជួយវៀតណាមលើកកំពស់ការទប់ទល់ជាមួយនឹងបម្រែបម្រួលអាកាសធាតុនិងធានាជីវភាពរស់នៅសម្រាប់ប្រជាជនចំនួន១,២លាននាក់នៅខេត្ត៩នៃតំបន់វាលសណ្ត ទន្លេ Cuu Long ដែលកំពុងរងផលប៉ះពាល់ដោយស្ថានភាពបម្រែបម្រួលអាកាស ធាតុ ការជ្រាបចូលនៃទឹកប្រៃនិងគ្រោះទឹកជំនន់។ គំរោងការទើបនឹងបានអនុម័ត នេះនឹងជួយផ្តល់មកផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាកសិករ ក្នុងនោះមានជនរួមជាតិជន​ជាតិ​ខ្មែរនៅខេត្ត Soc Trang និង Tra Vinh ជាដើម៕

តាម VOV5 - វិទ្យុសម្លេង​វៀតណា

បណ្តាព័ត៌មានបានផ្សាយ