21/07/2015 12:22 GMT+7 Email Print Like 0

WB វាយតំលៃខ្ពស់យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម


WB វាយតំលៃខ្ពស់យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម (VOV)

នាថ្ងៃទី២០ខែកក្កដាឆ្នាំ​២០១៥ នៅក្រុង​ហាណូយ​ធនាគារ​ពិភព​លោក (WB) ប្រចាំ​នៅវៀត​ណាម​បាន​ប្រកាស​របាយការណ៍​បច្ចុប្បន្ន​កម្មស្ថានភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ច​វៀតណាម។ រាយការណ៍​អំពីស្ថានភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ច​​របស់វៀតណាម នាពេល​កន្លង​មក លោក Sebartian Eckart អ្នក​ជំនាញ​ការ​ជាន់​ខ្ពស់​នៃ​ធនាគារ​ពិភពលោក​ប្រចាំ​នៅវៀតណាម បានសង្កត់ធ្ងន់ថា សេដ្ឋកិច្ច​វៀតណាម​បន្តស្ដារ​ឡើង​វិញ ដោយ​មាន​កំរិត​កំណើន GDP ទទួល​បាន៦,២៨%​ ក្នុងឆមាសទីមួយឆ្នាំ២០១៥។ ប៉ុន្តែ​ដំណើរ​ការស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​ទៀង​ទាត់​ឡើយ។ រីឯអ្នក​ជំនាញ​ការ​សេដ្ឋកិច្ចជាន់​ខ្ពស់ នៃធនាគារពិភពលោក​ប្រចាំនៅ​វៀតណាម លោក Gabriel Demombynes បាន​ឲ្យដឹង​ថា មុន​នេះរចនា​សម្ព័ន្ធការ​ងារធ្វើនៅវៀត​ណាម ភាគច្រើន​គឺកសិកម្ម​​គ្រួសារ ការងារ​ធ្វើក្នុង​សហករណ៍​និង​អង្គភាព​អាជីវកម្ម​រដ្ឋ​ប៉ុណ្ណោះទេ ប៉ុន្តែដល់ឥឡូវ​នេះបាន​មានការ​ផ្ទេរប្តូរ​ទៅវិស័យផលិត​កម្ម​ ឧស្សាហកម្ម ​សេវាកម្ម ក្នុង​បណ្ដា​អង្គភាព​អាជីវកម្ម​គ្រួសារក្រៅ​កសិកម្មអង្គភាព​អាជីវកម្ម​ឯកជនក្នុង​ប្រទេសនិងបរទេស៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ