06/10/2015 09:35 GMT+7 Email Print Like 0

WB លើកកំពស់កំរិតព្យាករណ៍កំណើន GDP របស់វៀតណាមក្នុងឆ្នាំ២០១៥-២០១៦

 

ក្នុងរបាយការណ៍បច្ចុប្បន្នកម្មសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា-ប៉ាស៊ីហ្វិកដែលត្រូវបានប្រកាសនាព្រឹកថ្ងៃទី៥ ខែតុលា​​ ឆ្នាំ២០១៥នាំ ធនាគារពិភពលោក (WB) បានលើកកំពស់កំរិតព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់វៀត​ណាម​ឡើង៦,២%ក្នុងឆ្នាំ២០១៥ និង ៦,៣%ក្នុងឆ្នាំ២០១៦។តាមរបាយការណ៍នៃឆ្នាំនេះថា តំបន់អាស៊ីបូព៌ាបន្តជាតំបន់បង្កើតកម្លាំងចលករកំណើនស្នូលសំរាប់ខឿនសេដ្ឋកិច្ចពិភពលោក​ ដោយរួមវិភាគទានជិត​៤០%​នៃកំណើន​សេដ្ឋកិច្ចសរុបនៅទូទាំងពិភពលោក។ ខឿនសេដ្ឋកិច្ចរបស់ចិនគ្រោងនឹងកើន៧%ក្នុងឆ្នាំនេះ។ ក្នុងរបាយការណ៍នេះ WB ក៏បានបន្ទាបកំរិតព្យាករណ៍កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៥-២០១៦នៃប្រទេសអាស៊ី អាគ្នេយ៍មួយចំនួនដូចជាកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ