14/11/2014 15:19 GMT+7 Email Print Like 0

WB ផ្ដល់ប្រាក់ចំនួន៥០០លានដុល្លារអាមេរិកជួយឧបត្ថម្ភវៀតណាម ធ្វើទំនើបភាវូបនីយកម្មប្រព័ន្ធបញ្ជូនអគ្គីសនី


កម្មករអគ្គីសនីកែលំអរខ្សែកាបបញ្ជូនអគ្គីសនី (រូបថត៖sggp.org.vn)

ធនាគារពិភពលោក (WB) ទើបនឹងបានសម្រេចផ្ដល់ខ្ទង់បាក់ជំនួយចំនួន ៥០០លានដុល្លារ​អាមេរិក ​​ដើម្បីជួយឧបត្ថម្ភវៀតណាមធ្វើទំនើបភាវូបនីយកម្ម​ប្រព័ន្ធបញ្ជូនអគ្គីសនី​។​ ពិធីចុះ​ហត្ថ​លេខា​លើខ្ទង់ប្រាក់ជំនួយនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅ​រដ្ឋធានី​ហាណូយ រវាងទេសាភិបាលធនាគារជាតិវៀតណាម លោក Nguyen Van Binh និង​អនុ​ប្រធាន​ WB លោក Axel van Trotsenberg។

ចំនួនទឹកបាក់ពោលខាងលើ ត្រូវបានប្រើប្រាស់ដើម្បីកសាងខ្សែប្រព័ន្ធបញ្ជូនអគ្គី​សនី​មាន​ប្រវែង​ ១ ពាន់គីឡូម៉ែត្រ និងលាតត្រដាងអនុវត្តបច្ចេកវិទ្យាបណ្ដាញអគ្គី​សនីឆ្លាត​។​គម្រោង​ការណ៍​​នេះនាពេលសម្រេចនឹងដោះស្រាយតម្រូវការក្នុងការ​អភិវឌ្ឍន៍សេដ្ឋកិច្ច​នៃទីក្រុង​ហា​ណូយ​​ ទីក្រុងហូជីមិញ តំបន់វាល ទំនាបទន្លេ Cuu Long និងតំបន់ភាគកណ្ដាលទៀតផង៕

 តាម VOV5 - វិទ្យុសម្លេង​វៀត​ណាម 

បណ្តាព័ត៌មានបានផ្សាយ