21/07/2016 09:00 GMT+7 Email Print Like 0

WBព្យាករណ៍ថាកំណើនGDPរបស់វៀតណាមក្នុងឆ្នាំ២០១៦ទទួលបាន៦%


WBព្យាករណ៍ថាកំណើនGDPរបស់វៀតណាមក្នុងឆ្នាំ២០១៦ទទួលបាន៦%​(រូបថត៖ thesaigontimes.vn)

នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ធនាគារពិភពលោក​ (WB) នៅវៀត​ណាម​បាន​ប្រកាស​របាយ​ការណ៍​ពិនិត្យ​មើល​ឡើង​វិញ​ ស្ថានភាព​សេដ្ឋកិច្ចវៀត​ណាម​រយៈពេល៦ខែដើមឆ្នាំ២០១៦។ តាម​នោះ បន្ទាប់​ពី​មាន​កំណើន​យ៉ាង​ខ្លាំងនា​ឆ្នាំ២០១៥មក កំណើន​សេដ្ឋកិច្ចវៀតណាម មានការ​យឺត​ជាង ក្នុង​ឆមាស​ទី១​ឆ្នាំ២០១៦ ពោលគឺកំណើន GDP កើន៥,៥%ប្រៀប​នឹងកម្រិត ៦,៣% នៃរយៈពេល​ដូច​គ្នានា នាឆ្នាំ​ទៅមិញ​។ មូលហេតុ​នៃការ​ថយ​ចុះ​នេះ ដោយសារឥទ្ធិពលអសកម្មពី​ធម្មជាតិ​ដូចជា​ភាពរាំង​ស្ងួត ការ​ជ្រាប​ចូល​នៃទឹក​ប្រៃនា​ពេល​ថ្មីៗ​នេះ ធ្វើឲ្យវិស័យក​សិកម្ម​និងការ​ផលិត​ឧស្សាហកម្ម មាន​និន្នាការ​យឺត​ទៅវិញៗ​។ លោក Achim Fock នាយកស្តីទីរបស់ WB បាន​សង្ក​ត់​ធ្ងន់​ថា​៖ ដើម្បីរក្សាបានល្បឿនកំណើនខ្ពស់ គឺវៀតណាម​គប្បី​បន្ត​ការ​រៀប​ចំ​រចនាសម្ព័ន្ធ​ឡើងវិញ តាមទិសស៊ីជម្រៅជាងដើម្បីបង្កើន​កំណើន​ផលិតភាព​ការ​ងារ​។ ថ្វីត្បិត​កំណើន​ក្នុង​ឆ្នាំ២០១៦​នេះ នៅយឺតបន្តិចក៏ដោយ​ក៏​ប៉ុន្តែរំ​ពឹង​ទុក​ថា ស្ថានភាព​សេដ្ឋកិច្ច​នៅពេលខាង​មុខ​ របស់​វៀត​ណាម​នឹង​ដំណើរ​ការ​យ៉ាង​សកម្មដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ