19/03/2015 10:06 GMT+7 Email Print Like 0

VSIP ​បា​ក់​និញ​និងយុទ្ធ​សាស្រ្តទាក់​ទាញវិនិយោគ​ទុន​បរទេស

តំបន់ឧស្សាហកម្មវៀតណាម-សឹង្ហបុរីនៅខេត្តបាក់និញ (VSIPបាក់និញ) កំពុង​បាន​អភិវឌ្ឍន៍​ក្លាយ​ជាតំបន់​ឧស្សាហកម្ម​គុណភាព​ខ្ពស់ធំបំផុត​នៅវៀត​ណាម។ ចំណុច​សំខាន់​របស់ តំបន់ VSIP​ គឺ​ទាក់​ទាញវិស័យ​ឧស្សា​ហកម្ម​ បច្ចេកទេស​ខ្ពស់ដូច​ជា អេឡិចត្រូ​និច គ្រឿង​យន្ត រថ​យន្ត​។ល។ តាម​ប៉ាន់ស្មាន​ទាក់ទាញ​​បាន​វិនិយោ​គិ​នចំនួន​២០០​នាក់ ពេល​ដែល​បាន​អភិវឌ្ឍន៍​គ្រប់​វិស័​យ។

VSIPបាក់​និញ បើកការដ្ឋាន​ស្ថាបនា​នៅឆ្នាំ​២០០៧ ដោយមាន​ផ្ទៃដីសរុ​បជិត៧០០​ហិកតា ក្នុង​នោះផ្ទៃ​ដី​នៃ​តំបន់​ឧស្សាហកម្ម​គឺ៥០០ហិក​តា ផ្ទៃដីតំបន់​បូរីនិងសេវា​កម្មគឺ​២០០ហិកតា។ នឹង​ទុនបំរុង​វិនិយោគ​គឺ២ពាន់​លាន​ដុល្លារ​អាមេរិក និង​ទាក់ទាញ​បានពលករ​ប្រមាណ​៥០ពាន់​នាក់។

បច្ចុប្បន្ន VSIPបាក់និញ វិនិយោគបានសម្រេចដំណាក់កាលទីមួយ និង​កំពុង​ដំណើរ​ការ​សម្រេច​ដំណាក់​កាល​ទី​ពីរ​។ តំបន់​ឧស្សាហកម្ម​ទាក់ទាញ​បានវិនិយោគិន​អន្តរជាតិ​ចំនួន៥១​នាក់មក​ពីប្រទេស​ជប៉ុន តៃ​វ៉ាន់ កូរ៉េ​ខាង​​ត្បូង សឹង្ហ​បូរី អាមេ​រិក។ ក្នុង​នោះមាន​ក្រុមហ៊ុន​ដ៏ល្បី​ឈ្មោះធំៗ​គឺ៖ Microsoft, Suntrory PepsiCo, Foster, Mapletree, Nittan... ទាក់​ទាញបាន​ពលករ​ចំនួនជិត​២០.០០០នាក់ ស្រូប​យក១៨%​នៃសរុបទុន FDI ទូ​ទាំង​ខេត្ត​បាក់​និញ។ អតិថិ​ជនរបស់ VSIP បាក់​និញគឺមកពី​ប្រទេសទាំង២៣​នៅលើពិភព​លោក។

នៅចាំ​បាន ក្នុងពិធីបើកការដ្ឋាន​សាងសង់ VSIP​បាក់និញ នាឆ្នាំ​២០០៧ រដ្ឋមន្រ្តី​ជាន់ខ្ពស់​ប្រទេស​សឹង្ហ​បូរី លោក Goh Chok Tong មាន​ប្រសាសន៍​ថា៖ “VSIPបាក់​និញ មិន​ត្រឹម​តែជា​តំបន់​ឧស្សាហ​កម្ម​តាម​ស្តង់​ដារ​និង​ទម្រង់​គំរូរបស់​ប្រទេស​សឹង្ហបូរី​ទេ នៅថែមទាំង​មានការគួបផ្សំ​ទាំងនគរូប​នីយកម្ម និង​អភិវឌ្ឍន៍​របស់​វៀត​ណាម រួម​វិភាគទានយ៉ាង​សំខាន់ក្នុងដំណើរការ​នៃនគរូបនី​យកម្ម និង​អភិវឌ្ឍន៍របស់​វៀត​ណាម”​។ លោក​ឧប​នា​យក​រដ្ឋមន្រ្តី ហ្វាង ទ្រុង​ហាយ ក៏បាន​សង្កត់ធ្ងន់​ថា “VSIPបាក់​និញ​គឺជា​និមិត្តរូប​សហ​ប្រតិបត្តិ​ការមិត្ត​ភាពរ​វាង​វៀត​ណាមនឹង​សឹង្ហ​បូរី”។


ទម្រង់នៃផែនការទីក្រុងពាណិជ្ជកម្មអាចូវ របស់ក្រុមហ៊ុនទទួលខុសត្រូវមានកំរិតអភិវឌ្ឍន៍ទីក្រុងពាណិជ្ជកម្មអាចូវ(ATC) កំពុងវិនិយោគទុនសាងសង់នៅ VSIPបាក់និញ។ រូបថត៖ថុងហាយ 

រោងចក្រផលិតទូរស័ព្ទនៃក្រុមហ៊ុន Microsoft គ្រុប នៅតំបន់ឧស្សាហកម្ម VSIP បាក់និញ។ រូបថត៖ឯកសារ

ក្រុមហ៊ុនបរទេសជាច្រើនកំពុងធ្វើសកម្មភាព នៅ VSIPបាក់និញ បន្តវិនិយោគទុននិងបើកទូលាយទ្រង់ទ្រាយផលិតកម្ម។ រូបថត៖ថុងហាយ

ក្រុមហ៊ុនទទួលខុសត្រូវមានកំរិត Dearm Tech នៅ VSIPបាក់និញ។ រូបថត៖ថុងហាយ

ខ្សែសង្វាក់ផលិតកម្មទំនើបរបស់ក្រុមហ៊ុន Nittan វៀតណាម នៅ VSIP បាក់និញ។ រូបថត៖ថុងហាយ 

ប្រព័ន្ធអគ្គិសនីក្នុងតំបន់ឧស្សាហកម្ម ធានាផលិតកម្មឲ្យរោងចក្រទាំងឡាយ។ រូបថត៖ថុងហាយ 

កម្មករវៀតណាមធ្វើការនៅរោងចក្រ Microsoft  នៅ VSIP បាក់និញ។ រូបថត៖ឯកសារ

VSIP បាក់និញ កសាងបង្កើតប្រព័ន្ធហេដ្ឋារចនាសម្ពន្ធបិទ រួមមាន៖ អគ្គិសនី ទឹក រោង​ចក្រ​ធ្វើប្រព្រឹ​ត្តិ​កម្ម​ទឹក​បញ្ចេញ​ចោល និង​ទូរគមនាគមន៍។ ក្នុង​តំបន់ឧស្សាហកម្ម​មានសេវាកម្ម​មានប្រយោជន៍​ដូច​ជា៖ ធនាគារ ភោជ​នីយ​ដ្ឋាន ប្រព័ន្ធ​អគ្គិសនី​២២គីឡូ​វ៉ុល និងរោង​ចក្រផ្គត់ផ្គង់​ទឹកស្អាត​ចំនួន២ មាន​កម្លាំង​ផលិត​១០.០០០ម៉ែត្រ​គុប​ក្នុង​មួយថ្ងៃ ដើម្បីបំរើ​សហគ្រាស FDI ទាំង​អស់ដែល​កំពុង​ផលិត។

លោក Risto Meskus ជាអគ្គនាយករោងចក្រ Microsoft នៅ​បាក់​និញ ជា​សហគ្រាស​មួយ​ដែលកំ​ពុង​ធ្វើសកម្ម​ភាព​នៅ VSIP បាក់​និញ បាន​វាយតម្លៃ​យ៉ាងខ្ពស់​ពីតំបន់​ឧស្សាហកម្ម​នេះ។ លោក​មានប្រសាសន៍​ថា៖ “ VSIPបាក់​និញ​មានបរិស្ថាន​វិនិយោគ​ទុន​មួយ​ដ៏ល្អ ហេដ្ឋា​រចនាសម្ពន្ធ​ព្រម​ៗគ្នា ទំនើប និង​ឆ្លើយ​តប​បាន​សំណូម​ពរ​របស់​ Microsoft ”។

ក្នុងឆ្នាំ​២០១៤​នេះ ក្រុមហ៊ុន​ទទួលខុសត្រូវ​មានកំរិត Nittan វៀត​ណាម (សាជីវកម្ម​ថៃ-ជប៉ុន) ចាប់​ផ្ដើម​ផលិត​នៅ​តំបន់​VSIP។ ក្រុម​ហ៊ុនជំនាញ​ផលិត វ៉ាល់​ម៉ាស៊ីន​ម៉ូតូ។ ដោយ​ខ្នាត​តូច សន្សំ​សំចៃថាម​ពល ហើយ​ជិត​ស្និទ្ធ​នឹង​បរិស្ថាន ផលិត​ផល​របស់ Nittan វៀតណាម​បានវាយ​តម្លៃខ្ពស់។ ម្ចាស់នៃខ្សែ​សង្វាក់ផលិត​កម្ម​ទំនើប ព្រម​ទាំងកង​ជួរបុគ្គលិក​ពូកែ ហើយ​ក្រុមហ៊ុនបាន​ផ្គត់ផ្គង់​ផលិតផល​ជាច្រើន​ឲ្យសហគ្រាស​ផលិត រថយន្ត ទោច​ក្រយាន​យន្ត​ដូចជា៖ Honda Yamaha។ លោក Somkuan Inthiravoranon ជា​នាយក​គ្រប់គ្រង ក្រុម​ហ៊ុន​ទទួល​ខុសត្រូវ​មាន​កំរិត Nittan វៀតណាម​បានអោយ​ដឹង៖ “Nittan វៀត​ណាមកំពុង​ចលនា​ស៊ីចង្វាក់ នឹង​ផលិត​ផលដែល​មានប្រៀប​ខ្លាំង​គឺ វ៉ាល់ម៉ា​ស៊ីន។ យើងខ្ញុំ​នឹងខិតខំ​ទាញយក​ទីផ្សារ​នៅប្រទេសវៀត​ណាម”។

ក្រៅពី​អង្គភា​គ​ផលិត​ឧស្សាហកម្ម​ទាំងឡាយ តំបន់​VSIP ក៏មាន​អង្គ​ភាគ​ពាណិជ្ជ​កម្មកំ​ពុង​ជំរុញ​វិនិយោគ​ទុន​ដូច​ជា៖​ ក្រុមហ៊ុនទ​ទួលខុស​ត្រូវមានកំរិត​អភិវឌ្ឍន៍​ទីក្រុងពាណិជ្ជ​កម្ម អាចូវ (ATC) របស់​ប្រទេសសឹង្ហ​បូរី។ បច្ចុប្បន្ន​នេះ ATC កំពុងដំណើរ​ការសាង​សង់ ទីក្រុង​ពាណិជ្ជកម្ម​ក្នុង​តំបន់​VSIP ដែល​ជា​ស្ពាន​សម្រាប់​អង្គ​ភាគ​អន្តរ​ជាតិ មក​ស្វែង​រក ទីផ្សារ​និងវិនិយោគ​ទុននៅប្រទេស​វៀត​ណាម។

លោក ហ្វិញ ក្វាង​ហាយ អគ្គនា​យក VSIP​បាក់និញឲ្យ​ដឹងថា បរិស្ថាន​វិនិយោគ​នៅ តំបន់​VSIP តាម​យន្ត​ការ​ច្រក​ចេញ​ចូល​តែមួយ គណៈ​គ្រប់គ្រង​ផ្តល់ច្បាប់​នៅហ្នឹង​កន្លែងឲ្យ​វិនិយោគិន សកម្ម​ភាព​ហេដ្ឋា​រចនា​សម្ព័ន្ធ​ព្រមៗ​គ្នានិង​សុក្រិត គយនៅ​តំបន់​VSIP ជួយ​សហ​គ្រាស​ដំណើរការ​អនុវត្ត​នូវសំណុំ​បែប​បទ​ពីការ​នាំចូល​និងនាំ​ចេញដោយ​ឆាប់​រហ័ស...។

ត្រួតពិនិត្យ​នៃទស្សនៈ​វិស័យវិនិយោគ​ពិភព​លោក WIPS ឆ្នាំ២០១០-២០១២​របស់វេទិកា​ពាណិជ្ជ​កម្ម និង​អភិវឌ្ឍន៍​នៃអង្គការ​សហប្រជា​ជាតិ (UNCTAD) សឲ្យឃើញ​ថា វៀតណាម​ឈរលេខមួយ​ក្នុងតំបន់​អាស៊ាន ពីកម្រិត​ទាក់​ទាញ​FDI ហើយជាមួ​យក្នុងចំណោម​វិស័យសេដ្ឋកិច្ច​ទាំង១០ ដែល​ទាក់​ទាញ​បំផុត​ចំពោះ​វិនិ​យោគិន​​បរទេស។

ជាមួយ​នឹងការខិត​ខំប្រឹងប្រែង​យ៉ាង​សកម្ម VSIPបាក់​និញសន្យាជា​ទីកន្លែងឧបត្ថម្ភ​ដ៏សកម្មឲ្យ​សហគ្រាស FDI ទាំង​ឡាយ​បាន​ស្ងប់​អារម្មណ៍​ផលិត​និង​បង្កើត​ពាណិ​ជ្ជ​សញ្ញានៅ​វៀត​ណាម​និយាយ​ដោយ​ឡែក​និង​ក្នុង​ខ្សែ​​សង្វាក់​ផ្គត់ផ្គង់ទូទាំង​ពិភពលោក​និយាយ​ជារួម៕

VSIPបានបង្កើតឡើងដោយផ្អែកលើមូលដ្ឋានចំណងមិត្តភាព និង​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋកិច្ច​រវាង​វៀត​ណាម​និង​សឹង្ហ​បូរី បាន​លោក​នាយក​រដ្ឋមន្រ្តី វ៉ វ៉ាន់​គៀត លើក​ដំបូង​បាន​ផ្ដើម​សំណើរ​ដល់​លោក​នាយក​រដ្ឋមន្រ្តី Goh Chok Tong នា​ខែមិនា​ឆ្នាំ១៩៩៤។

បច្ចុប្បន្នវៀត​ណាមមាន​តំបន់ VSIP ចំនួន៥​រួមមាន​៖ ប៊ិញ​យឿង(២តំបន់) បាក់​និញ ហាយ​ផុង និង​ក្វាង​ង៉ាយ។ មក​ដល់ឥឡូវ​នេះ តំបន់​VSIP ទាក់​ទាញបា​នវិនិយោគិន ជិត​៥០០​នាក់ នឹង​សរុ​ប​ទុន​វិនិ​យោគ​ដោយ​ផ្ទាល់ពី​បរទេស​ជិត៦,៤​ពាន់លាន​ដុល្លារ​អាមេរិក និង​សរុប​តម្លៃប្រាក់​នាំចេញ​ជិត៨ពាន់​លាន​ដុលា្លរ​អាមេរិក បង្កើត​ការងារ​ធ្វើឲ្យពលក​រចំនួន ១៤០.០០០ នាក់ ។

អត្ថបទ៖ ប៊ិចវឹន      រូបថត៖ ថុងហាយ 

បណ្តាអត្ថបទបានផ្សាយ