08/09/2015 09:29 GMT+7 Email Print Like 0

VOV រំលឹកខួបអនុស្សារវរីយ៍លើកទី ៧០ ទិវាបង្កើត


VOV រំលឹកខួបអនុស្សារវរីយ៍លើកទី ៧០ ទិវាបង្កើត (Image: VOV)

នាព្រឹកថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០១៥  វិទ្យុសម្លេងវៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៧០ ទិវាបង្កើតដ៏មហោឡារឹកនៅទីក្រុងហាណូយ (ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០១៥)។ ពិធីរំលឹកខួបត្រូវបានផ្សាយផ្ទាល់នៅកាណាល់ផ្សាយព្រឹត្តិការណ៍នយោបាយចម្រុះ VOV ១ នៃវិទ្យុសំលេង​វៀត​ណាម។ ក្នុងឱកាសនេះ វិទ្យុសំលេងវៀតណាមទទួលបានគ្រឿងឥស្សរិយ៍សឯករាជ្យថ្នាក់ទី ១។ ក្នុង​រយៈ​ពេល ៧០ ឆ្នាំកសាងនិងអភិវឌ្ឍន៍វិទ្យុសម្លេងវៀតណាមជានិច្ចកាលរួមដំណើរជាមួយប្រទេសជាតិ។ វិទ្យុសម្លេងវៀតណាមគឺជាសម្លេងរបស់បក្សរដ្ឋរដ្ឋាភិបាលនិងរបស់ប្រជាជនវៀតណាម។ អគ្គលេខាបក្សកម្មុយ​និស្តវៀតណាម លោក Nguyen Phu Trong ឧបនាយករដ្ឋមន្ត្រី​លោក Vu Duc Dam រួមជាមួយតំណាងនៃក្រសួងផ្នែកផ្សេងៗ ទៀតបានចូលរួមពិធីនេះ។ ថ្លែងមតិក្នុងពិធី អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen​ DangTien បានឲ្យដឹងថា៖

“វិទ្យុសម្លេងវៀតណាមទទួលបានការបោះជំហានយ៉ាងខ្លាំងក្លាទាំងខាងគុណភាពផងនិងរូបសណ្ឋានផង។ គិត​តាំងពីកម្មវិធីផ្សាយក្នុងរយៈពេល ៩០ នាទីរហូតមកដល់ពេលនេះ VOV ​បានផ្សាយកម្មវិធីចំនួន ២៥០ ក្នុងរយៈពេល ៦ រយម៉ោងជារៀលរាល់ថ្ងៃ បំរើមុខសញ្ញាគ្រប់ស្រទាប់ក្នុងសង្គម ក្របដណ្តប់រលកផ្សាយសំ​លេង​នៅជិត ៩៨% ទីប្រជុំជន នៅសមុទ្រខាងកើតនិងលើពិភពលោក។ VOV បានអនុវត្តបច្ចេកវិទ្យាទំនើបក្នុងការផ្សាយសម្លេងលើបណ្តាញអ៊ីនធឺណែតនិងរយៈផ្កាយរណប។ អាស្រ័យដោយនោះ VOV បានឆ្លងកាត់រាល់ នាំសម្លេងរបស់ប្រទេសវៀតណាមទៅកាន់ប្រទេសទាំងឡាយលើពិភពលោក។”

ថ្លែងមតិនៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បាន​អបអរសាទរនិងលើកដំកើងបណ្ដាស្នាដៃររបស់គ្រប់ជំនាន់ថ្នាក់ដឹកនាំកម្មាភិបាល ​អ្នកយកព័ត៍មាន អ្នកបច្ចេកទេស សិល្បករ និងបុគ្គលិកវិទ្យុសម្លេងវៀតណាម៖

“  តម្រូវការអំពីព័ត៍មាន​ទាន់ពេលវេលា ត្រឹមត្រូវ និងត្រូវទាក់ទាញទឹកចិត្ត​ចំពោះក្រុមមិត្តអ្នកស្ដាប់និមួយៗ ទស្សនិកជនម្នាក់ៗ មិនគ្រាន់តែតម្រូវអោយមានជាការយល់ដឹង ឬទ្ធានុភាព សកម្ម ប៉ុណ្ណោះទេ ថែមទាំង លក្ខណះជំនាញខ្ពស់ របស់អ្នកកាសែតម្នាក់ៗ នៃវិទ្យុសម្លេងវៀតណាមទៀតផង។ “

ក្នុងឱកាសនេះ វិទ្យុសម្លេងវៀតណាមត្រូវបានប្រគល់គ្រឿងឥស្សារិយសន៍​ឯករាជ្យថ្នាក់ទី១ជាលើកទី២។ និងប្រធានរដ្ឋក៏បានប្រគល់ជូនគ្រឿងឪស្សារិយសន៍ឯករាជ្យថ្នាក់ទី ៣ សំរាប់អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen Dang Tien ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ