19/05/2015 11:35 GMT+7 Email Print Like 0

VOVបើកសម្ពោធសិលាចារឹកក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើក​​ទី​៦០​នៃ​​ទិវា​​លោក​​ប្រ​​ធាន​​​ហូ​ជីមិញ​​​មក​​ទស្ស​នា

ក្នុង​ឱកាសរំលឹកខួបអនុស្សាវរីយ៍​​លើកទី១២៥​នៃទិវា​កំណើត​​របស់​ លោក​ប្រធាន​ហូជីមិញ​និង​ឆ្ពោះទៅលើក​ទី៧០​នៃទិវា​បង្កើត​វិទ្យុ​សម្លេង​វៀតណាម​ នាព្រឹកថ្ងៃទី១៨ខែឧសភាឆ្នាំ​២០១៥​ នៅ​ទីស្ដី​ការ​មជ្ឈមណ្ឌល​ផ្សាយ​សម្លេង​ជាតិ នៅ​រដ្ឋ​ធានី​ហាណូយ វិទ្យុ​សម្លេង​វៀត​ណាមបាន​រៀបចំ​ពិធី​បើក​សម្ពោធ​សិលា​ចា​រឹតថ្ម ក្នុង បំណង​រំលឹក​ខួបអនុស្សាវរីយ៍​លើកទី​៦០នៃទិ​វាលោក​ប្រធានហូជី​មិញមក​ទស្សនា​វិទ្យុ។ វិទ្យុ​សម្លេង​វៀត​ណាម​បាន​មាន​កិត្តិយស ទទួលលោក​ប្រធាន​ហូជីមិញ​មក​ទស្សនា​៦ដង។​ ក្នុង​នោះ​មាន​ដំណើរ​ទស្សន​កិច្ច​ជាចៃដន្យ​នា​ដើម​ឆ្នាំ១​៩៥៥។ ពេល​នោះមាន​តែ​លោកប្រធាន​ហូជីមិញ​ម​ក រួមជាមួយ​អង្គ​រក្ស​១​នាក់ ប៉ុណ្ណោះ​។​ ស្ដីពី​អត្ថន័យ​របស់​ការ​កសាង​សិលាចារឹត​រំលឹក​ខួប​ព្រឹត្តិការណ៍នេះ អគ្គ​នាយក​វិទ្យុ​សម្លេងវៀត​ណាម លោក Nguyen Dang Tien បាន​ចែក​រំលែក​ថា៖

“លោក​ប្រធាន​ហូជីមិញ​ជាអ្នក​បង្កើតបក្សកុម្មុយ​និស្តវៀតណាម​ និង​ស្ថាប័ន​សារ​ព័ត៌​មាន​សំខាន់​ជាច្រើន​ទៀត​ក្នុង​នោះមាន​វិទ្យុសម្លេង​វៀត​ណាម​ផង។ ក្នុងអំឡុង ពេល​នៃការ​តស៊ូ​ទាំង២លើក​ប្រឆាំង​អាណា​និគម​និយម​បារាំង​និង​ច័ក្រពត្តិ​អាមេរិក​ លោកប្រធានហូជីមិញ​បាន​មកទស្សនា​វិទ្យុសម្លេង​វៀត​ណាម៦​ដង។ ការ​បើក​សម្ពោធ​សិលាចារឹក​នេះ គឺជា​ការ​រំលឹក​គុណ​របស់​កម្មាភិបាល​ទាំង​ឡាយ ​នៃ​វិទ្យុ​ចំពោះ​លោកប្រ​ធាន​ហូជី​មិញ​”​៕​
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ