18/11/2017 00:01 GMT+7 Email Print Like 0

សប្តាហ៍ជាន់ខ្ពស់ APEC 2017៖
VOF ២០១៧ - សម្លេងអនាគតរបស់ APEC

វេទិកាសម្លេងអនាគត APEC ២០១៧ (VOF 2017) ជាព្រឹត្តិការណ៍​មួយ​គួរ​កត់​សម្គាល់​ក្នុង​សប្តាហ៍​ជាន់​ខ្ពស់​ APEC ២០១៧ ដោយ​មជ្ឈ​មណ្ឌល​សម្ព​​ន្ធយុវជន​​កុម្មុយ​និស្ត​​ហូជីមិញ សហការ​នឹង​គណៈ​លេខាធិការ​ជាតិ APEC ២០១៧ និង​គណៈកម្មការរៀបចំអន្តរ​ជាតិ VOF ចាត់​តាំង​ឡើង ចាប់​ពី​ថ្ងៃទី​៦-១០ ខែ​វិច្ឆិកា​ ឆ្នាំ២០១៧ នៅទីក្រុងដា​ណាំង (Da Nang) និ​ងខេត្ត​ក្វានណាម (Quang Nam)។ ចូល​រួម​​វេទិកា​មាន​គណៈ​ប្រតិភូ​ចំនួន​១​៨០​នាក់​​ ចំណុះខឿនសេដ្ឋកិច្ច​សមាជិក APEC ទាំង២១។ លោក​ឧបនាយក​រដ្ឋមន្រ្តី ផាមប៊ិញមិញ​ (Pham Binh Minh) លោក​ប្រធាន​គណៈកម្មការ​ជាតិ APEC ២០១៧ បានផ្ញើសារ​ដំណឹង​អបអរសាទរ​។

វេទិកា​ជា​ឱកាស​សម្រាប់​គណៈ​ប្រតិភូ​​បង្កើន​ការយល់ដឹង​ អំពី​គោលដៅ​និងគោល​បំណង​របស់​​ APEC រួមចំណែក​ចូល​ការទំនាក់ទំនង​មិត្តភាព​ សាមគ្តី​ និង​សហប្រតិបត្តិ​ការ ​រវាង​យុវជន​នៅ​ខឿន​សេដ្ឋកិច្ច​​ APEC។ នេះជា​ឱកាស​សម្រាប់​បណ្តាញ​យុវជន​ក្នុង​ខឿន​សេដ្ឋកិច្ច​ APEC មាន​លក្ខណៈបង្កើន​ការរួម​ប្រាស្រ័យ ​​ផ្លាស់​ប្តូរ​យោបល់​​ និង​ចំណេះដឹង​​​ពី​បញ្ហា​សកលលោក​។ ចាប់ពីនោះ​ជម្រុញ​តួនាទី​​សកម្ម​និង​មាន​សភាព​កសាង​របស់​​យុវជន​ APEC ក្នុង​បទដ្ឋាន​ស្ថាបនា​​កសាង​អនាគត​រួម​ “សន្តិភាព​ ស្ថេរភាព​ អភិវឌ្ឍន៍​និង​រុង​រឿង​”។​

វេទិកា​​នៅ​ជា​ឱកាស​សម្រាប់​យុវជន​សម្តែងពី​​មតិយោបល់​ និង​បំណង​ប្រាថ្នា​​ស្តីពី​​បញ្ហា​យុវជន​ស្នើឡើង​ថ្នាក់​ដឹក​នាំ​​ APEC។​



 តំណាង​យុវជន​ APEC ថត​រូប​អនុស្សាវរីយ៍​ជាមួយ​ថ្នាក់ដឹក​នាំ​ទីក្រុង​ដាណាំង​ (Da Nang)
និង​រដ្ឋមន្រ្តី​ដែល​ជា​ភ្ញៀវ​នៅ​ក្នុង​ពិធី​បើក​សម្ពោធន៍​វេទិកា​ VOF ២០១៧។ រូបថត៖ ឡេ​មិញ​

 ពិធី​បើក​សម្ពោធន៍​ VOF ២០១៧ នៅ​មហាវិទ្យាល័យ​​ដាណាំង​​ (Da Nang) ។ រូបថត៖ ឡេ​មិញ​

 ថ្នាក់​ដឹក​នាំ​ទីក្រុង​ដាណាំង (Da Nang)​ និង​ថ្នាក់ដឹក​នាំ​ក្រុម​ប្រឹក្សា​ថ្នាក់ដឹក​នាំ​សម្លេង​ APEC
ចូល​រួម​សម័យ​ប្រជុំ​បើក​វេទិកា​ជាមួយ​មិត្ត​យុវវ័យ​ APEC។​ រូបថត៖ ឡេ​មិញ​

 លោក​ហ្វិញ​ឌឹក​ធើ​ (Huynh Duc Tho)  ប្រធាន​គណៈ​កម្មាធិការ​ក្រុង​ដាណាំង​ (Da Nang)​ អំពាវ​នាវ​​​អោយយុវជន​ APEC ​
បន្ត​ចំណង់​ប្រាថ្នា​របស់​ខ្លួន​សម្រាប់​ភាព​ជោគ​ជ័យ​ថ្មី​​។ រូបថត៖ ឡេ​មិញ​

លោក James Sho ​ សហអធិបតី​ប្រធាន​ក្រុម​ប្រឹក្សា​ថ្នាក់​ដឹក​នាំ​សម្លេង​ APEC ថ្លែង​អំណរ​​អរគុណ​ម្ចាស់ផ្ទះ​ប្រទេស​វៀតណាម​
បាន​បង្កើត​ឱកាស​សម្រាប់​យុវជន​ APEC មាន​វេទិកា​អត្ថន័យ​និងពិសេស​​អស្ចារ្យ​មួយ​ នៅទីក្រុង​ដាណាំង​(Da Nang)​
និង​ខេត្ត​ក្វាង​ណាម​ (Quang Nam)។ ​រូបថត៖ ឡេ​មិញ​

 TS Noeleen Hayzer អតីត​អគ្គលេខាធិការ​រងអង្គការ​​សហប្រជាជាតិ​ អញ្ជើញ​មក​ចូល​រួម​ប្រាស្រ័យ​ ពិភាក្សា​ពីគ្រោះ​នឹង​​យុវជន​ APEC
នៅ​វេទិកា​ VOF ២០១៧។ ​រូបថត៖ ថាញ​ហ្វ័រ​

 មិត្ត​យុវវ័យ​មកពី​ខឿន​សេដ្ឋកិច្ច​ទាំង​១៧​ ដែល​ជា​សមាជិក​ APEC រីករាយ​ចូល​រួម​ពិភាក្សា​ក្នុង​វេទិកា VOF ​២០១៧
នៅ​មហាវិទ្យាល័យ​​ដាណាំង (Da Nang)​ ​។ រូបថត៖ ឡេ​មិញ​

 អ្នក​​តំណាងម្នាក់​​មកពី​គណៈប្រតិភូ​ជប៉ុន ​ចូល​រួម​ពិភាក្សា​​ក្នុង​វេទិកា​ VOF ២០១៧ នៅ​មហាវិទ្យាល័យ​ដាណាំង (Da Nang)​ ​។ រូបថត៖ ថាញ​ហ្វ័រ​
 
និស្សិត​មហាវិទ្យាល័យ​ដាណាំង (Da Nang)​ ​ចូល​រួម​ប្រាស្រ័យ​ ពីគ្រោះយោបល់​​។​ រូបថត៖ ឡេ​មិញ​

 កាសែត​ផ្តល់​មនោសញ្ចេតនា​ពិសេស ​​ចំពោះ​មិត្ត​យុវវ័យ​ APEC ចូល​រួម​វេទិកា​ VOF ២០១៧។​ រូបថត៖ ឡេ​មិញ​

 ទឹក​មុខ​រីក​រាយ​និង​ពោរពេញ​ទៅ​ដោយ​ទំនុកចិត្តជឿជាក់​ ​របស់​សមាជិក​វេទិកា VOF ​២០១៧។ រូបថត៖ ឡេ​មិញ​

ប៉ុន្មានថ្ងៃ​នៅ​ទីក្រុង​ដាណាំង ​(Da Nang)​ និង​ខេត្ត​ក្វាង​ណាម​​ (Quang Nam) VOF ២០១៧ ពិតជា​ទីលាន​ល្បង​​នៃ​មិត្ត​យុវវ័យ​ APEC ក្នុង​​សប្តាហ៍​ជាន់ខ្ពស់​ APEC ​២០១៧ ជាមួយ​សកម្មភាព​មានន័យ​​ផុសផុល​និងទាក់ទាញចិត្ត​​។​ នៅ​ VOF ២០១៧ មិត្ត​យុវវ័យ​ APEC មាន​កិច្ច​ពិភាក្សា​ដ៏​ចំណាប់​អារម្មណ៍ ​ក្រោម​ប្រធាន​បទ​លេច​ធ្លោ​៖ “ជម្រុញ​បង្កើន​ស្ថេរភាព​ ច្នៃប្រឌិត​ និង​សម្រប់ ​រវាង​​យុវជនតំបន់​អាស៊ី​ - ប៉ាស៊ី​ហ្វីក​” និង​”ធ្វើ​ដូចម្តេច​​ដើម្បី​បង្កើត​កម្លាំង​ចលករថ្មី​ ជំនួយ​បំពេញ​អនាគត​​រួម ​រវាង​យុវជនតំបន់​អាស៊ី​ - ប៉ាស៊ី​ហ្វីក​”។ ក៏​នៅ​តំបន់​ VOF ២០១៧ តំណាង​យុវជន​​ APEC នៅបាន​រួម​ប្រាស្រ័យ​​ជាមួយ​និស្សិត​មហាវិទ្យាល័យ​​ដាណាំង ​​(Da Nang)​ ចូល​រួម​ និង​មាន​សម្លេង​នៅ​ក្នុង​សន្និសីទ​កំពូល​នៃ​បណ្តា​អគ្គនាយក​សហគ្រាស​ APEC។

ជាពិសេស​ ក្នុង​ពេល​ចូល​រួម​វេទិកា​ មិត្ត​យុវជន​ APEC មាន​ឱកាស​​ពិសោធន៍​​អស្ចារ្យ​​លើ​ធម្មជាតិ​ ទឹក​ដី​ មនុស្ស​វៀតណាម​។ មិត្ត​គ្រប់គ្នា​បានទៅ​សួរ​សុខទុក្ខ​កុមារ​ ដែលមាន​ស្ថាន​ភាព​ពិសេស​លំបាក​នៅ​ភូមិ​កុមារ​ហ្វ័រប៊ិញ​ (Hoa Binh)  ខេត្ត​ក្វាង​ណាម​ (Quang Nam) មកជាមួយ​កេរដំណែល​វប្បធម៌​​ពិភពលោក​ទីក្រុងបុរាណ​ហូយអាន​ (Hoi An) ទស្សនា​ភូមិ​ជញ្ជាំង​គំនូរ​​​តាម​ថាញ​ (Tam Thanh) ស្រុក​តាម​គី​ (Tam Ki) ខេត្ត​ក្វាង​ណាម (Quang Nam)​...។​ល។

ទស្សនា​ភូមិជញ្ជាំង​គំនូរ​​តាម​ថាញ​ (Tam Thanh)​


 ក្រុម​យុវជន​ APEC ចូល​រួម​វេទិកា​ VOF ២០១៧ ទស្សនា​ភូមិ​ជញ្ជាំង​គំនូរ​តាម​ថាញ​ (Tam Thanh)​ ស្រុក​តាម​គី​ (Tam Ki)
ខេត្ត​ក្វាងណាម​ (Quang Nam)​ ភូមិ​វប្បធម៌​ល្បី​ឈ្មោះ​នៅ​តំបន់​សមុទ្រ​ក្វាងណាម​ (Quang Nam) ជាមួយ​ផ្ទាំង​ជញ្ជាំង​គំនូរ​​ស្រស់​ស្អាត​
បាន​អ្នក​ភូមិ​តុបតែង​​សម្អាងតាម​ផ្លូវ​ថ្នល់​ ច្រក​ចូល​​និង​ផ្ទះជាទី​ស្រឡាញ់​របស់​ខ្លួន​។​ រូបថត៖​ ថាញ​ហ្វ័រ​

 មិត្ត​យុវវ័យ​ APEC ​សែន​រីករាយ​ដោយសារ​ច្នៃ​ដន្យ​បាន​ថតរូប​រួម​ជាមួយ​ម្ចាស់​ផ្ទះ​ ហើយ​ក៏ជា​តួ​អង្គ​នៅ​ក្នុង​ផ្ទាំង​រូបភាព​ដែល​បានគូរ​
នៅលើផ្ទៃ​​ជញ្ជាំង​ផ្ទះ​។ រូបថត៖​ ថាញ​ហ្វ័រ​

 មិត្ត​យុវវ័យ​ស្តាប់​សម្តី​ឧទ្ទេសនាម​ពី​ផ្ទាំង​គំនូរ​ទេសភាព​ភូមិ​ស្រុក​មាត់​សមុទ្រ​វៀតណាម​។ រូបថត៖​ ថាញ​ហ្វ័រ​

 ថតរូប​អនុស្សាវរីយ៍​ពី​ដំណើរ​ទស្សនា​ភូមិ​ជញ្ជាំងគំនូរ​​តាម​ថាញ​ (Tam Thanh) ។ ​រូបថត៖​ ថាញ​ហ្វ័រ​
 សួរសុខទុក្ខ​កុមារ​ហ្វ័រប៊ិញ​(Hoa Binh)

 មិត្ត​យុវវ័យ​មក​ទស្សនា​ភូមិ​កុមារ​ហ្វ័រ​ប៊ិញ ​(Hoa Binh)​ ខេត្ត​ក្វាង​ណាម​ (Quang Nam) កន្លែង​ចិញ្ចឹម​ប្អូន​ៗ​
ដែល​មាន​ស្ថានភាព​ពិសេស​លំបាក​។​រូបថត៖​ ថាញ​ហ្វ័រ​

 ឈុត​សម្តែង​តាម​ចិត្ត​ដែល​មិនបានព្រាង​ទុក ​របស់​សមាជិក​វេទិកា​​ VOF ២០១៧ ជាមួយ​ប្អូន​ៗ​ភូមិ​ហ្វ័រ​ប៊ិញ​​ (Hoa Binh)​។​ រូបថត៖​ ថាញ​ហ្វ័រ​

 មិត្ត​យុវវ័យ​​វេទិកា​ VOF ២០១៧ ជូន​អំណោយ ​និង​ចែក​រំលែក​ភាព​​សប្បាយ​រីក​រាយ​ជាមួយ​ប្អូនៗតូច។​រូបថត៖​ ថាញ​ហ្វ័រ​

 នាទី​មនោសញ្ចេតនា​និង​អារម្មណ៍រំភើប ​​រវាង​ Lucía Graciela Vargas Elizondo កញ្ញា​ស្រស់ស្អាត​មកពី​ប្រទេសម៉ិកស៊ិក​ឆ្ងាយ​ដាច់​ស្រយាល​
និង​កុមារី​ ង្វៀន​ធី​ប៊ី​ (Nguyen Thi Bi) សមាជិក​ម្នាក់​នៃ​ភូមិ​កុមារ​ហ្វ័រប៊ិញ ​(Hoa Binh)។ រូបថត៖​ ថាញ​ហ្វ័រ​

 កុមារ​គូរ​ជា​ទីស្រឡាញ់​​​​ក្នុង​រង្វង់​ដៃ​​សមាជិក​ម្នាក់​នៃវេទិកា​ VOF ២០១៧។​រូបថត៖​ ថាញ​ហ្វ័រ​

 Eleanor មកពី​ប្រទេស​អូស្រ្តាលី​អោប​ថ្នម​ៗ​ប្អូន​តូចម្នាក់​​​ក្នុង​រង្វង់​ដៃ​ដ៏កក់ក្តៅ​របស់​ខ្លួន​។ ​រូបថត៖​ ថាញ​ហ្វ័រ​


 ស្វែង​យល់​ពី​មុខរបរ​​ធ្វើ​ចង្កៀង​គោម​នៅ​ទីក្រុង​ហូយ​អាន​ (Hoi An)


 សមាជិក​វេទិកា​ VOF ២០១៧ ប្រកប​មួយ​ថ្ងៃ​ពិសោធន៍​ដ៏ចំណាប់អារម្មណ៍​ជាមួយមុខ​របរធ្វើ​​ចង្កៀង​​ប្រពៃណី ​
នៅ​កេរដំណែល​វប្បធម៌​​ពិភពលោក​​ទីក្រុង​បុរាណ​ហូយ​អាន (Hoi An)​។​ រូបថត៖​ ថាញ​ហ្វ័រ​

 មិត្ត​យុវវ័យ​បាន​សិប្បករ​ភូមិ​​ ណែនាំ​របៀប​ធ្វើ​ចង្កៀង​គោម​ដ៏ស្អាត​នេះ។​រូបថត៖​ ថាញ​ហ្វ័រ​

 ការ​ខិត​ខំ​ស្វែង​យល់ ​មិត្ត​យុវវ័យ​រំភើប​បង្ហាញ​ផលិតផល​​ដំបូង​របស់​ខ្លួន​។​ រូបថត៖​ ថាញ​ហ្វ័រ​

 បង Mul Lguo មកពី​ប្រទេស​សិង្ហបូរី​ រីករាយ​បង្ហាញ​ចង្កៀង​គោម​ដែល​ខ្លួន​ធ្វើ​ដោយ​ឯក​ងង​។​ រូបថត៖​ ថាញ​ហ្វ័រ​

 ក្រុម​មិត្ត​យុវវ័យ​ចិន ​រីករាយ​ពេល​បាន​ទៅ​ទស្សនា​ និង​ពិសោធន៍​នៅ​ភូមិ​របរ​ធ្វើ​ចង្កៀង​គោម​ប្រពៃណី
ក្នុង​​ទីក្រុង​បុរាណ​ហូយ​អាន​ (Hoi An)​​។​ រូបថត៖​ ថាញ​ហ្វ័រ​

Lucía Graciela Vargas Elizondo កញ្ញា​រូប​ស្អាត​មកពីប្រទេស​ម៉ិកស៊ិក​​ចំណូល​ចិត្ត​នឹង​សកម្មភាព​​នៃ​វេទិកា​សម្លេង​អនាគត​ APEC ២០១៧ នៅ​វៀតណាម​។ Lucía ឲ្យ​ដឹងថា​នេះជា​លើក​ដំបូង​ ដែល​កញ្ញា​មកដល់​វៀតណាម​ តែ​ទឹក​ដី​និង​មនុស្ស​នៅ​ទី​នេះ ស្អាត​ជាង​បើ​ប្រៀប​នឹងការ​ស្រមើស្រមៃ​របស់​កញ្ញា​។​
 
រី​ឯ​ Ji Eun Park មកពី​ប្រទេស​កូរ៉េ​ខា​ងត្បូង​​ ភ្ញាក់​ផ្អើល​ពេលដឹង​ភូមិ​ហ្វ័រប៊ិញ​ (Hoa Binh) ខេត្ត​ក្វាងណាម (Quang Nam) ​បាន​កសាង​ដោយ​មាន​ការ​រួម​វិភាគទាន​​ប្រាក់​របស់​អតីត​យុទ្ធជន​កូរ៉េ​ខាងត្បូង​។​
 
អាចនិយាយបានថា​ VOF បាន​បន្សល់ទុក​មក​នូវ​អនុស្សាវរីយ៍​ពិសេស​អស្ចារ្យ​នៅ​ក្នុង​ចិត្ត​នៃមិត្ត​យុវវ័យ​ APEC។ ទី​កន្លែង​ដែល​ពួកគាត់​អញ្ជើញ​មក​ទស្សនា​តែង​បន្សល់ទុក​នូវ​ចំណាប់អារម្មណ៍​ពិសេស​​​ លើ​​ទេសភាព​ធម្មជាតិ​ស្រស់​ស្អាត​ និង​ទឹក​ចិត្ត​ស្រឡាញ់​រាប់​អាន​ភ្ញៀវ​របស់​ជនជាតិ​​វៀតណាម​៕​

អនុវត្ត៖ ថាញ​ហ្វ័រ​ ឡេមិញ​

បណ្តាអត្ថបទបានផ្សាយ