10/08/2015 10:39 GMT+7 Email Print Like 0

VNPT ហ្វេ

ជាអង្គភាពចំណុះសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍វៀតណាម និង ជាអាជីវកម្មស្ថិតក្នុងបញ្ជីនាមបណ្តាអាជីវកម្មឈានមុខគេរបស់ខេត្តធឿធៀនហ្វេនាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ទូរគមនាគមន៍ធឿធៀនហ្វេ ( VNPTធឿធៀនហ្វេ) ហ៊ានវិនិយោគផ្លាស់ប្តូរបច្ចេកវិទ្យាថ្មីនិងសេវាកម្មជាបន្តបន្ទាប់ សំដៅឆ្លើយតបនឹងតំរូវការកាន់តែខ្ពស់របស់អតិថិជនក្នុងសម័យថ្មី។

ហេ្វគឺជាអតីតរាជធានីវប្បធម៌ ទេសចរណ៍របស់ប្រទេសវៀតណាម ប៉ុន្តែបញ្ហាធ្វើសេដ្ឋកិច្ចនៅអតីតរាជធានីហ្វេនេះពិតជាមិនងាយស្រួលចំពោះអាជីវកម្ម។ ដោយដើរតាមផ្លូវ ដោយឡែកពោរពេញដោយការច្នៃប្រឌិតរបស់ខ្លូន បណ្ឌិតយឿងតួនអាញ់ នាយកក្រុមហ៊ុន VNPT ធឿធៀនហ្វេជាមួយបណ្តាសហការី សហការិនីបានរួមដៃគ្នានាំអាជីវកម្មឆ្លងការលំបាក អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ទទួលភាពជោគជ័យជាបន្តបន្ទាប់ ក្លាយទៅជាមួយក្នុងបណ្តាអាជីវកម្មឈានមុខគេរបស់ហ្វេ។ ហើយលោកយឿងតួនអាញ់ក៏ជាសហគ្រិនគំរូរបស់ខេត្តធឿធៀនហ្វេក្នុងប៉ុន្មានឆ្នាំកន្លងមក។

តាមទិសដៅ "សមត្ថភាពឈានមុខគេ គុណភាពស្ថិតស្ថេរ" VNPT ធឿធៀនហ្វេឆាប់បានទទួលបានពានរង្វាន់ដ៍មានតម្លៃជាច្រើនដូចជា៖ គ្រឿងឥស្សរិយយសពលកម្មលេខបីឆ្នាំ២០០៩ ពានរង្វាន់លំដាប់លេខ ១០០ អជីវកម្មពាណិជ្ជកម្មសេវកម្មគំរូឆ្នាំ២០១០ផ្តល់ដោយក្រសួងឧស្សហកម្ម -ពាណិជ្ជកម្ម ទង់ប្រឡងប្រណាំងរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលឆ្នាំ២០១០ ទង់ប្រឡងប្រណាំងរបស់អគ្គសហភាពសម្ព័ន្ធពលកម្មវៀតណាមឆ្នាំ២០១០ ទង់ប្រឡងប្រណាំងរបស់ក្រសួងព័ត៌មាននិងទូរគមនាគមន៍ក្នុងបណ្តាឆ្នាំ២០១២ ២០១៣ ២០១៤ ប័ណ្ណសរសើររបស់រដ្ឋមន្ត្រីកសួងហិរញ្ញវត្ថុអំពីស្នាដៃគោរពល្អគោលការណ៍ច្បាប់ពន្ធដាឆ្នាំ២០១០ ឆ្នាំ២០១៣ អាជីវកម្មគំរូនិងឆ្នើមរបស់ខេត្តធឿធៀនហ្វេឆ្នាំ២០១៣ ២០១៤ ទទួលពានរង្វាន់លេខ ១ ម្តង ពានរង្វាន់លេខពីរ ម្តង ពានរង្វាន់ច្នៃប្រឌិតវិទ្យាសាស្ត្របច្ចេកវិទ្យាបីដងខេត្តធឿធៀនហ្វេដំណាក់កាលពី ២០១០ - ២០១៥…  រួមជាមានរបៀបសរសើរផ្សេងៗជាច្រើនទៀត។


ទីស្នាក់ការធំរបស់ VNPT ហ្វេ

បណ្ឌិតយឿងតួនអាញ់ នាយកក្រុមហ៊ុន VNPT ហ្វេ ជាមួយសហការី សហការិនីជួបពិភាក្សាយុទ្ធសាស្ត្របង្កើតប្រព័ន្ធបណ្តាញទូរគមនាគមន៍ថ្មី



បណ្តាវិស្វករត្រួតពិនិត្យសកម្មភាពរបស់ប្រព័ន្ធប៉ុស្តិ៍វិទ្យុទំនាក់ទំនង របស់ VNPT ហ្វេ

ដើម្បីទទួលស្នាដៃនេះ បណ្ឌិតយឿងតួនអាញ់បានដាក់ចេញយុទ្ធសាស្ត្រនូវការធ្វើពាណិជ្ជកម្មសមស្របនឹងស្ថានភាពជាក់ស្តែង បង្កើតសញ្ញាពាណិជ្ជកម្មនៃអាជីវកម្មដោយរបៀបឥតឈប់ឈរវិនិយោគ ធ្វើឲ្យល្អប្រសើរជាង ទំនើបនីយកម្មប្រព័ន្ធឧបករណ៍ ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដើម្បីធានាក្រុមហ៊ុន VNPT ធឿធៀនហ្វេគឺក្រុមហ៊ុនផ្គត់ផ្គង់បណ្តាសេវាកម្មទូរគមនាគមន៍ បច្ចេកវិទ្យា - ព័ត៌មានឈានមុខគេរួមមានបណ្តាប្រភេទសេវកម្មដែលមានគុណភាពខ្ពស់ដូចជា៖ សេវាកម្ម FTTH, MegaFun, Video Conference (សន្និ
សីទទូរទស្សន៍) IP Camera និងបណ្តាការអនុវត្តន៍បច្ចេកវិទ្យា ព័ត៌មានបំរើអាជ្ញាធរអេឡិកត្រូនិច សុខភិបាល អប់រំ...

ក្រៅនោះ ចាប់ពីឆ្នាំ២០១០រហូតដល់បច្ចុប្បន្ននេះ អង្គភាពបានអនុវត្តការដាក់បំពង់បង្កប់ក្នុងដីនិងរៀបចំប្រព័ន្ធខ្សែទូរសព្ទនៅ តាមបណ្តោយផ្លូវចំនួន ១១៨ ដែលមានបំពង់លូបង្កប់ដីចំនួន ៦៣៧ មានដើមទុនវិនិយោគសរុបជាង ៣០,៥លានដុង។

បណ្ឌិតយឿងតួនអាញ់ នាយកក្រុមហ៊ុន VNPT ធឿធៀនហ្វេ
 
"នាពេលតំលៃអ្វីៗសុទ្ធតែឡើងថ្លៃ មានតែអាជីវកម្មទូរគមនាគមន៍​​តែងតែខិតខំប្រឹងប្រែង​ដើម្បីចុះតំលៃផលិតផល។ នាសព្វថ្ងៃនេះមិនធ្វើពាណិជ្ជកម្មតាមរបៀបអង្គុយរង់ចាំអតិថិជនមកដល់អាជីវកម្មទេ តែកម្មាភិបាល​ កម្មករនិងបុគ្គលិករបស់​អង្គភាពតែងតែមកដល់មូលដ្ឋាន ដើម្បីអភិវឌ្ឍន៍អតិថិជន​

ការយកចិត្តទុកដាក់ផ្សេងៗរបស់លោកយឿងតួនអាញ់គឺតែងតែខិតខំអនុវត្តយ៉ាងល្អគោលការណ៍សំរាប់ពលករនិងការទទួលខុសត្រូវសង្គម ពិសេសគឺជាការងារស្ម័គ្រចិត្តនិងការងារសប្បុរសធម៌។ ចាប់ពីឆ្នាំ២០១០ រហូតដល់បច្ចុប្បន្នេះនេះ អង្គភាពបានចំណាយ ៩,៣ ពាន់លានដុងដើម្បីអនុវត្តន៍គោលការណ៍សំរាប់ពលករនិងរួមចំណែកការទទួលខុសត្រូវចំពោះសង្គមដូចជា៖ ថែទាំមួយជីវិតវិរៈម្តាយវៀតណាមចំនួន ៣ នាក់ គាំទ្រមូលនិធិជួយឧបត្ថម្ភជនរង្គ្រោះជាតិ Dioxin មូលនិធិជួយឧបត្ថម្ភអ្នកជំងឺក្រីក្រ ជូនអំណោយដល់កុមារ កុមារីពិការនិងមានជិវភាពរស់នៅក្រីក្រ... ក្រៅនោះតាមស្ពានមនុស្សធម៌ Netcodo ជួយឧបត្ថម្ភ ២១៥,៥លានដុង ជួយឧបត្ថម្ភគ្រួសារក្រីក្រចំនួន ៥៤ សិស្សនិងនិស្សិតក្រីក្រចំនួន ១៤៤ នាក់ ផ្តល់អំណោយក្នុងឳកាស់បុណ្យចូលឆ្នាំថ្មីប្រពៃណីឲ្យជនរួមជាតិរស់នៅស្រុក អាលៀយ ...

និយាយអំពីបញ្ហាធ្វើពាណិជ្ជកម្ម ខ្ញុំក៏ចងចាំនៅចុងឆ្នាំនៃទសវត្សរ៍ទី៨០ នៅពេលខេត្តធឿធៀនហ្វេវិនិយោគនិងដាក់ប៉ុស្តិ៍វិទ្យុទាក់ទង E10 ឲ្យប្រើប្រាស់មានចំនួន ៥.០០០លេខ។ មនុស្សទាំងឡាយអ្នកណាក៏សប្បាយរីករាយ មានតែលោកនាយកនៅពេលនោះគឺលោកម៉ាយវ៉ាន់
មិញព្រួយប្រារម្ភ។ លោកនិយាយថា៖  “ខេត្តបិញទ្រីធៀនទាំងស្រុង (រួមមាន ៣ ខេត្ត៖ ខេត្តក្វាងទ្រី ខេត្តក្វាងបិញ ខេត្តធឿធៀនហ្វេ) ក្រោយពីរយៈពេលជាង ១០ ឆ្នាំបានបង្រួបបង្រួមទើបតែអភិវឌ្ឍន៍បានប្រហែល ២០០០ អ្នកប្រើប្រាស់ ។ មិនដឹងដល់ពេលណាហ្វេអាចបំពេញប៉ូស្តិ៍វិទ្យុទាក់ទង E10 មានចំនួន ៥០០០ លេខនេះទេ!?”

បច្ចុប្បន្ននេះខេត្តធឿធៀនហ្វេបានមានលេខទូរសព្ទចល័តបង់លុយមុន បង់លុយក្រោយនិងទូរសព្ទលើតុមានចំនួន ៣២០.៤៧៩ លេខ (ក្នុងនេះមានទូរសព្ទអចល័តចំនួន ១១៣.៣៧៣ សេវាអ៊ីនធើណេតចំនួន ៥៣.៩៤៦ សេវាទូរទស្ស MyTV ចំនួន ១៣.៤៥៤…)

ដើម្បីទទួលបានលទ្ធផលនេះ បណ្ឌិតយឿងតួនអាញ់បានឲ្យដឹងថា ថ្នាក់ដឹកនាំ VNPT ធឿធៀនហ្វេបានកំណត់បណ្តាភារកិច្ចសំខាន់ៗ។ នេះគឺការផ្លាស់ប្តូរការងារគ្រប់គ្រងតាមគម្រោងផ្លាស់ប្តូរថ្មីរចនាសម្ព័ន្ធនិងធ្វើពាណិជ្ជកម្មរបស់សម្ព័ន្ធក្រុមហ៊ុន។ ជំរុញការធ្វើពាណិជ្ជកម្មនិងថែទាំអតិថិជន។ ស្រាវជ្រាវអំពីការបើកទូលាយទីផ្សារថ្មី។ អនុវត្តការសន្សំសំចៃ ធានាប្រាក់ចំណាយដោយសមហេតុសមផលនិងប្រសិទ្ធភាព ទូទាត់សម្រេចបណ្តាគម្រោងដើម្បីធានាសមត្ថភាពហិរញ្ញវត្ថុសំរាប់សកម្មភាពផលិតនិងធ្វើពាណិជ្ជកម្ម។

បណ្តុះបណ្តាលឯកទេស ជំនាញឲ្យកម្មាភិបាលនិងបុគ្គលិក ពិសេសគឺក្នុងបណ្តាវិស័យផ្សព្វផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងជាមួយមហាជនដើម្បីស្រូបយកទីផ្សារក្នុងស្ថានភាពប្រកួតប្រជែងនាសព្វថ្ងៃនេះ។ ជំរុញការងារស្រាវជា្រវបច្ចេកវិទ្យា ច្នៃប្រឌិត អនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា ពិសេសគឺការប្រើប្រាស់កំព្យូទ័រក្នុងសកម្មភាពធ្វើពាណិជ្ជកម្ម ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពពលកម្ម។

អាស្រ័យនេះ បើសិនឆ្នាំ២០១០ ប្រាក់ចំណូលរបស់អង្គភាពគឺ ២៩៣ ពាន់លានដុង ដល់ឆ្នាំ២០១៤ ប្រាក់ចំណូលទទួលបាន ៤២៣,៤ ពាន់លានដុង ទិន្នផលពលកម្មទទួលបាន ៨២៥ លានដុងម្នាក់ក្នុងមួយឆ្នាំ បង់ថវិកាជាតិពី ៩,៥ ពាន់លានដុង (ឆ្នាំ២០១០) ឡើងដល់ ២៤, ៥ ពាន់លានដុង (ឆ្នាំ ២០១៤) ប្រាក់ខែមធ្យមនាសព្វថ្ងៃនេះទទួលបាន ៧,៩ លានដុងម្នាក់ក្នុងមួយខែ។


មជ្ឈមណ្ឌលតាមដ្ឋានសកម្មភាពរបស់បណ្តាញទូគមនាគមន៍ VNPT ហ្វេ

ប៉ុស្តវិទ្យុទំនាក់ទំនងសេវាកម្មថែទាំអតិថជនរបស់ VNPT ធឿធៀនហ្វេ

មជ្ឈមណ្ឌលធ្វើពាណិជ្ជកម្មនិងថែទាំអតិថជនរបស់ VNPT ធឿធៀនហ្វេ

បុគ្គលិក VNPT ហ្វេណែនាំសេវាកម្មទូរគមនាគមន៍សំរាប់អតិថិជន
 

បណ្ឌិតយឿងតួនអាញ់និយាយសំណេះសំណាល នាសព្វថ្ងៃនេះអ្វីៗសុទ្ធតែឡើងថ្លៃ មានតែអាជីវកម្មទូរគមនាគមន៍តែងតែខិតខំប្រឹងប្រែងដើម្បីចុះតំលៃផលិតផល។ នាបច្ចុប្បន្ននេះមិនអាចធ្វើពាណិជ្ជកម្មតាមរបៀបអង្គុយរង់ចាំអតិថិជនមកដល់អាជីវកម្មទេ តែកម្មាភិបាល កម្មករនិងបុគ្គលិករបស់អង្គភាពតែងតែមកដល់មូលដ្ឋាន ដើម្បីអភិវឌ្ឍន៍អតិថិជន។

ហេតុនេះ ការងារលក់នាសព្វថ្ងៃនេះត្រូវ VNPT ហ្វេបែងចែក ១២ មជ្ឈមណ្ឌលទូរគមនាគមន៍ក្នុងតំបន់។ មជ្ឈមណ្ឌលនិមួយៗសុទ្ធតែមានក្រុមទីផ្សារដោយរបៀបលក់ទំនិញចល័ត សំដៅយកសេវាកម្មដល់តំបន់ដាច់ស្រយាល ជូនដល់ដៃអតិថិជន។ ជាពិសេស ទូរគមនាគមន៍ធឿធៀនហ្វេនាសព្វថ្ងៃនេះបានបញ្ជូនអ៊ីនធើណែត ១០០ % មកដល់គណៈកម្មាធិការប្រជាជន គិលានដ្ឋានឃុំ សាលាបឋម បណ្តាប៉ុស្តិ៍កងទ័ពការពារព្រំដែន រួមចំណែកសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅនិងធានាសន្តិសុខការពារជាតិក្នុងតំបន់ខេត្ត./.

អត្ថបទ៖ ក្វឹកវៀត រូបថត៖ ហ្វាងក្វាងហា
បណ្តាអត្ថបទបានផ្សាយ