• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

VKDC៖ ជួយឧបត្ថម្ភលើកកម្ពស់ពាណិជ្ជសញ្ញារបស់ផលិតផលវៀតណាម

បាន​បង្កើតឡើង​​​ផ្អែក​ទៅ​លើ​កិច្ច​​សហប្រតិបត្តិការ​រវាងនាយកដ្ឋាន​ជម្រុញ​ពាណិជ្ជកម្មវៀតណាម​ វិទ្យាស្ថាន​​ជម្រុញ​​គូប្លង់​កូរ៉េខាង​ត្បូង និង​មជ្ឈមណ្ឌល​គូរប្លង់​ វៀតណាម - កូរ៉េខាង​ត្បូង (VKDC)  ដែលគឺជា​ទីកន្លែង​តភ្ជាប់​និង​​គាំទ្រ​បណ្តា​សហគ្រាសវៀតណាម​លើក​កម្ពស់​ពាណិជ្ជសញ្ញា​របស់​ផលិតផល ​​បង្កើន​ភាព​ជិតស្និទ្ធ​រវាង​​​រូបរាង​ផលិតផល​និង​អត្តិសញ្ញាណវប្បធម៌​វៀតណាម។

មជ្ឈមណ្ឌលគូរប្លង់វៀតណាម - កូរ៉េខាងត្បូង (VKDC) តែងតែរៀបចំបណ្តាសកម្មភាព ដូចជា៖ រៀបចំសន្និសីទ សិក្ខាសាលា វគ្គៈបណ្តុះបណ្តាល និងការណែនាំនូវការគូរប្លង់សំរាប់សហគ្រាស ជួយឧបត្ថម្ភសហគ្រាសវៀតណាមក្នុងការគូរប្លង់រូបរាងខាងក្រៅរបស់ផលិតផល កែលំអរូបរាងផលិតផល ផ្លាស់ប្តូរគំនិតគូរប្លង់ ចែករំលែកបទពិសោធន៍រវាងអ្នករចនាម៉ូតវៀតណាម និងអ្នករចនាម៉ូតកូរ៉េខាងត្បូង ក៏ដូចជាការដាក់តាំងបណ្តាផលិតផលដែលបានគូរប្លង់យ៉ាងស្អាតរបស់សហគ្រាសក្នុងនិងក្រៅស្រុក។

សហគ្រាសវៀតណាមជាច្រើនបាននាយកដ្ឋានជម្រុញពាណិជ្ជកម្ម និងមជ្ឈមណ្ឌលគូរប្លង់វៀតណាម - កូរ៉េខាងត្បូង ជួយឧបត្ថម្ភការគូរប្លង់រូបរាងខាងក្រៅរបស់ផលិតផល ម៉ាកផលិតផល ស្តង់ដាក់តាំងផលិតផលក្នុងការតាំងពិព័រណ៍។ រូបរាងខាងក្រៅថ្មីរបស់ផលិតផលបានទទួលការវាយតំលៃខ្ពស់ពីអតិថជន បញ្ជាក់អះអាងពាណិជ្ជសញ្ញា​របស់ផលិតផល ដែលរួមចំណែកលើកកម្ពស់តំលៃ នៅពេលដាក់តាំងនិងលក់ក្នុងទីផ្សារទំនើប។


មជ្ឈមណ្ឌលគូរប្លង់វៀតណាម -  កូរ៉េខាងត្បូង មានទីស្នាក់ការនៅអាស័យដ្ឋាន ១៧ វិថី អៀតគៀវ (Yet Kieu)
រដ្ឋធានីហាណូយ (Ha Noi)។



ទីកន្លែងដាក់តាំងផលិតផលដែលមានរូបរាងខាងក្រៅដ៏ស្អាត របស់មជ្ឈមណ្ឌលគូរប្លង់វៀតណាម - កូរ៉េខាងត្បូង (VKDC) នៅរដ្ឋធានី ហាណូយ (Ha Noi)។


មជ្ឈមណ្ឌលគូរប្លង់វៀតណាម - កូរ៉េខាងត្បូង (VKDC)បានបង្កើតឡើង និងផ្គត់ផ្គង់សេវាកម្មជាច្រើន ដើម្បីជួយឧបត្ថម្ភសហគ្រាសយកចិត្តទុកដាក់លើការគូរប្លង់ លើកកម្ពស់តំលៃបន្ថែមសំរាប់ផលិតផលវៀតណាម តាមរយៈការរៀបចំសិក្ខាសាលា វគ្គៈបណ្តុះបណ្តាលនិងការណែអំពីចំណេះដឹងគូរប្លង់...



នេះគឺជាទីកន្លែងជួបនិងផ្លាស់ប្តូរ តភ្ជាប់អ្នករចនាម៉ូតនៃប្រទេសទាំងពីរ។


ជាពិសេស មជ្ឈមណ្ឌលនេះក៏គឺជាទីកន្លែងតភ្ជាប់រវាងសហគ្រាសនិងអ្នករចនាម៉ូត ក្នុង និងក្រៅស្រុក
ដើម្បីផ្តល់យោបល់អំពីការគូរប្លង់ ដូចជាការជួយឧបត្ថម្ភសហគ្រាសវៀតណាម ផងដែរ។



អ្នករចនាម៉ូតវ័យក្មេងវៀតណាមបានចែករំលែកបទពិសោធន៍ គំនិតគូរប្លង់
ក្នុងការអភិវឌ្ឍន៍ពាណិជ្ជសញ្ញា។



អ្នករចនាម៉ូតជនជាតិកូរ៉េខាងត្បូងណែនាំបទពិសោធន៍នូវការគូរប្លង់ថ្មី សំដៅអនុវត្តន៍ក្នុងផលិតកម្ម
ធ្វើពាណិជ្ជកម្ម នៅមជ្ឈមណ្ឌលគូរប្លង់វៀតណាម  – កូរ៉េខាងត្បូង។



នេះគឺជាទីកន្លែងដាក់តាំងផលិតផលដែលមានរូបរាងខាងក្រៅដ៏ស្អាត របស់សហគ្រាសវៀតណាម
និងសហគ្រាសកូរ៉េខាងត្បូង។



មកទស្សនាទីកន្លែងដាក់តាំងផលិតផលដែលមានរូបរាងខាងក្រៅដ៏ស្អាត នៅមជ្ឈមណ្ឌល VKDC។


រូបរាងខាងក្រៅរបស់ផលិតផលវៀតណាមមួយបានគូរប្លង់យ៉ាងស្ទាត់ជំនាញ ដែលបានដាក់តាំង
ក្នុងការតាំងពិព័រណ៍គូរប្លង់រូបរាងខាងក្រៅរបស់ផលិតផល បានរៀបចំដោយ មជ្ឈមណ្ឌល VKDC។



មួយក្នុងចំណោមបណ្តាផលិតផលរបស់វៀតណាមមានរូបរាងខាងក្រៅដ៏ស្អាត ដែលបានឧទ្ទេសនាម
ក្នុងទីកន្លែងដាក់តាំងរបស់មជ្ឈមណ្ឌល VKDC។



VKDC គឺជាទីកន្លែងសំរាប់និសិត្សកំពុងរៀនសូត្រផ្នែកគូរប្លង់ អ្នករចនាម៉ូតវ័យក្មេងស្វះស្វែងរៀនសូត្រ
ផ្លាស់ប្តូរបទពិសោធន៍។
 

នៅពេលរៀបចំការលក់ចេញប្រភេទតែថ្មី ក្រុមហ៊ុន Vinatea បានមជ្ឈមណ្ឌល VKDC ផ្តល់យោបល់អំពីការកែ​លំអ​រូបរាងខាងក្រៅរបស់ផលិតផល។ លោកស្រី ង្វៀន ធូហៀន (Nguyen Thu Huyen) (នាយកដ្ឋានជម្រុញពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្ម - ពាណិជ្ជកម្ម) បានសន្និដ្ឋានថា៖ រូបរាងខាងក្រៅថ្មីរបស់ផលិតផល Vinatea បានប្រើប្រាស់ក្បួនរចនាប្រពៃណី រួមចំណែកក្នុងការតភ្ជាប់មនោសញ្ចេតនារវាងបណ្តាសមាជិកក្នុងគ្រួសារ កសាងវប្បធម៌តែវៀតណាម។

ក្រុមហ៊ុនភាគហ៊ុន Visimex បានមជ្ឈមណ្ឌល VKDC ជួយគូរប្លង់រូបរាងខាងក្រៅរបស់ផលិតផល រួមចំណែកលើកកម្ពស់ពាណិជ្ជសញ្ញា​របស់​ក្រុមហ៊ុននេះ។ រូបរាងថ្មីនេះបានអាស្រ័យទៅលើរូបភាពនូវភាពជិតស្និទ្ធរវាងកសិករ​ដាំដំណាំទូព្វិរូនឹងធម្មជាតិ។ នៅពេលចេញមុខរូបរាងថ្មីនេះ ផលិតផលរបស់ក្រុមហ៊ុន Visimex ទទួលបាន​ការគាំទ្រពីអតិថជនជាច្រើន។

លោក Sungwon Choi អ្នកតំណាងឲ្យមជ្ឈមណ្ឌល VKDC បាននិយាយឲ្យដឹងថា៖ នៅប្រទេសវៀតណាម មានឃ្លាំងក្បួនរចនាប្រពៃណីដែលមិនអាចកាត់ថ្លៃបានទេ។ ចាប់ពីនោះ អ្នករចនាម៉ូតអាចប្រើប្រាស់ក្បួនរចនាសំរាប់ផលិតផលនិមួយៗ។ ក្រៅពីនោះបានបញ្ជាក់អះអាងអត្តសញ្ញាណវៀតណាមផង ដើម្បីបង្កើនកម្លាំងរស់នៅនិងព្រលឹងរបស់ផលិតផលផង។

លោក Sungwon Choi បានបញ្ជាក់អះអាងថា៖ មជ្ឈមណ្ឌលគូរប្លង់វៀតណាម - កូរ៉េខាងត្បួងបានត្រៀមខ្លួន ដើម្បីជួយឧបត្ថម្ភសហគ្រាសវៀតណាម សំដៅបង្កើតរូបរាងខាងក្រៅដ៏ស្អាតរបស់ផលិតផល និងពេញចិត្តអតិថជន​។

ទន្ទឹមនឹងការគូរប្លង់ មជ្ឈមណ្ឌលគូរប្លង់វៀតណាម - កូរ៉េខាងត្បួងបានដាក់តាំងបណ្តាផលិតផលវៀតណាម ដើម្បីឧទ្ទេសនាមផលិតផលដល់អតិថជន។ ពាណិជ្ជសញ្ញា សូត្រ លូកញ៉ាសា (Luc Nha Sa) តែ ទឹវ៉ឹន (Tu Van)  អង្ករ Maker បានដាក់តាំងនៅមជ្ឈមណ្ឌលនេះ និងទទួលការវាយតំលៃខ្ពស់ពីអតិថជន./.


អត្ថបទ៖ប៊ិចវ៉ឹន រូបថត៖ វៀតគឿង


រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម

Top