• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សេដ្ឋកិច្ច

Vingroup - សម្ព័ន្ធ​ក្រុម​ហ៊ុនឈាន​មុខក្នុង​វិស័យ​អចលនទ្រព្យ​និង​ទេសចរណ៍​

ចាប់ផ្តើមកសាងពាណិជ្ជសញ្ញានៅវៀតណាម​ពីឆ្នាំ២០០០ យុទ្ធសាស្រ្តវិនិយោគ អភិវឌ្ឍន៍​រឹង​មាំ របស់​ Vingroup   គឺយកអចលនទ្រព្យនិង​ទេសចរណ៍ធ្វើជាស្នូល។ មកដល់សព្វ​ថ្ងៃ ក្រោម​ការ​ដឹកនាំ​របស់​សេដ្ឋី ផាមញឹតវឿង រួមជា​មួយ​ក្រុម​បុគ្គលិក​អស់​ពីចិត្ត​ដើម្បី​ការ​ងារ​និង​ពេញ​ដោយ​បទ​ពិសោធន៍  Vingroup បាន​ក្លាយ​ជាសម្ពន្ធ​ក្រុម​ហ៊ុន​សេដ្ឋកិច្ច​វិនិយោគ​ ពហុ​វិស័យ​លំដាប់​ថ្នាក់​នៅវៀត​ណាម ជាមួយ​ផលិតផល​និងសេវាកម្ម​ប្រៀបផ្ទឹម​លំដាប់​ថ្នាក់​អន្តរជាតិ​។

ដើមឆ្នាំ២០១២ Vingroup បានឈាន​មួយជំហានធំ ពេលសម្ពន្ធរៀបចំ​សាឡើង​វិញ សកម្ម​ភាព​ក្រោម​ទម្រង់​រូបភាព​សម្ពន្ធ​ក្រុមហ៊ុនដែលមានឈ្មោះ​ហៅជា​ផ្លូវការ៖ សម្ពន្ធក្រុមហ៊ុន Vingroup  ឆ្ពោះទៅ​ទិស​អភិវឌ្ឍន៍​រឹងមាំ​និង​ជំនាញ​ជាង ក្រៅពីពាណិជ្ជ​សញ្ញាពីរ គឺ Vincom និងVinpearl  Vingroup នៅបន្ត​ស្ថាបនា​និង​អភិវឌ្ឍន៍​ក្រុមពាណិជ្ជ​សញ្ញា ក្នុងវិស័យផ្សេងៗដូចជា៖ Vinhomes (ប្រព័ន្ធអគារនិងផ្ទះវិឡាសេវាកម្ម​ទំនើប) Vinpearl Land (មណ្ឌលលេងកំសាន្ត) Vinmec (សុខាភិបាល) Vinschool (សិក្សាអប់រំ) VinEcom (ពាណិជ្ជកម្ម​អេឡិចត្រូនិក) Vincom Office (ការិយាល័យសម្រាប់ជួល) Vinmart (ប្រព័ន្ធ​ពាណិជ្ជកម្ម​លក់​រាយ​) Vincharm (ថែទាំសម្រស់) VinDS (ប្រព័ន្ធហាង​លក់រាយ) VinEco (កសិកម្ម)។ល។

ពាណិជ្ជសញ្ញាពីរ គឺ Vincom និង Vinpearl បានបៀបដូចជាដៃទាំង​គូដ៏រឹង​មាំរបស់ “អ្នកអត្តពលិក” Vingroup បន្តបោះជំហាន​ទៅមុខគ្រប់​គ្រង​ទីផ្សារអចលនទ្រព្យ និងទេសចរណ៍ក្នុងប្រទេស។ Vincom សព្វ​ថ្ងៃជា​ពាណិជ្ជ​សញ្ញាមួយ​ក្នុងចំណោម​ពាណិជ្ជសញ្ញាលំដាប់លេខ​មួយរបស់​វៀត​ណាម ពីអចលនទ្រព្យ ដោយមាន​ប្រជុំ​មណ្ឌល​ពាណិជ្ជកម្ម - ការិយាល័យ - អគារទំនើបនៅទីក្រុង​ធំៗ នាំមុខ​និន្នាកា​ទីក្រុង​ជីវសាស្រ្តជាន់​ខ្ពស់​នៅវៀត​ណាម​។


អាងហែលទឹកបម្រើភ្ញៀវទេសចរណ៍ក្នុងបរិយាកាសនៃមណ្ឌលសេវាកម្មទេសចរណ៍ទំនើបមួយរបស់សម្ពន្ធក្រុមហ៊ុន Vingroup។

បរិយាកាសបរិសុទ្ធក្នុងមណ្ឌលទេសចរណ៍ Vinpearl ខេត្តដាណាំង ដែលសម្ពន្ធក្រុមហ៊ុន Vingroup វិនិយោគកសាងឡើង។

បរិយាកាសទេសចរណ៍សមុទ្រនៅ Vinpearl ស្រុកភូក្វឹក។

សណ្ឋាគារផ្កាយប្រាំរបស់សម្ពន្ធក្រុមហ៊ុនខ្ពស់ត្រដែតអើនខ្លួនក្រោមពន្លឺព្រះអាទិត្យ។ល។

ជាមួយបរិយាកាសសែនមនោរម្យឆ្ពោះទៅសមុទ្រធំធេង។ល។នៅលើកោះភូក្វឹក។.

ប្រព័ន្ធកន្ត្រក់ខ្សែរកាប Vinpearl Nha Trang ខេត្តខាញហ្វ័រ។

មណ្ឌលមជ្ឈមណ្ឌលពាណិជ្ជកម្ម Vincom Mega Mail នៅខណ្ឌ២ (ទីក្រុងហូជីមិញ) បានសម្ពោធនាចុងឆ្នាំ២០១៥។.

ភ្ញៀវទេសចរណ៍បរទេសទស្សនានិងទិញដូរក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ Vinggroup នៅវិថីឡេថាញតោន(ខណ្ឌ១ ទីក្រុងហូជីមិញ)។

តាំងពិព័រណ៍ គម្រោងការមណ្ឌលអគារល្វែងទំនើប សម្រាប់អ្នកមានជិវភាពមធ្យមនិងខ្ពស់ នៅខណ្ឌប៊ិញថាញ ទីក្រុងហូជីមិញ។

 

ឆ្នាំ២០១៥​ Vingroup សម្រេច​ទទួល​បាន​ប្រាក់​ចំណូល​រួមទាំង​អស់​៣៣.៨២៩​ពាន់លាន​ដុង កើន២៣%ប្រៀប​នឹងឆ្នាំ២០១៤ ក្នុងនោះ​ប្រាក់​ចំណូល​ដោយ​ឡែក​ពីការ​ផ្ទេរលក់​អចលន​ទ្រព្យ សម្រេច​បាន​១០.១៨៤ពាន់​លាន​ដុង សម្រេច​កម្រិត​កំណើន​ខ្ពស់​បំផុត​គឺ១៣១% បើ​ប្រៀប​ជាមួយ​ឆ្នាំមុន​។

Vingroup សព្វថ្ងៃ មាន១៣មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំ ស្ថិត​នៅតាមទីក្រុងធំ​ៗដូចជា រដ្ឋ​ធានី​ហាណូយ ទីក្រុង​ហូជីមិញ ក្វាងនិញ ដាណាំង ភូក្វឹក។ល។ ផ្តល់​នូវ​សេវាកម្ម​លេង​កំសាន្ត អាហារ និងទិញដូរ​ងាយ ទំនើប តាមទិស​ស្លោក “ទាំង​អស់​នៅក្នុង​មួយ​” សម្រាប់​ប្រជាជន​កុះករនៅក្នុង​តំបន់។ គិត​ដល់​ចុង​ឆ្នាំ២០១៦ សម្ពន្ធក្រុម​ហ៊ុន Vingroup នឹងមានចំនួន៤០មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​សកម្មភាព​នៅតាម​ខេត្ត ក្រុង ទាំង២០ ក្នុងទូទាំង​ប្រទេស។

ទន្ទឹមនោះ Vinpearl កំពុងតែឈានមុខក្នុងវិស័យ​ទេសចរណ៍ ដោយមានប្រព័ន្ធ​សណ្ឋាគារ មណ្ឌល​រម្មណីយដ្ឋាន​លំហែកាយ មណ្ឌល​ផ្ទះវិឡា។ល។ ដែល​មាន​ស្តង់​ដា​អន្តរជាតិ។ រហូតមកចុងដល់​ឆ្នាំ២០១៥ ប្រព័ន្ធ​រម្មណីយដ្ឋាន លំហែ​កាយ Vinpearl មាន៧សណ្ឋាគារ resort ស្តង់ដាផ្កាយ​ប្រាំ និង​​ផ្ទះវិឡាចំនួន៤.០០០​បន្ទប់និង​សេវាកម្ម ទំនើបៗ។

មុខសញ្ញាដែល Vingroup ឆ្ពោះទៅដល់សំរាប់​អ្នកមានជីវភាពមធ្យម និង​ខ្ពស់ និងភ្ញៀវទេសចរណ៍​បរទេស ដូចនេះ​ផលិត​ផលសេវាកម្ម​សុទ្ធតែបានវិ​និយោគទំ​នើប ស៊ីវិល័យ នាំនូវគុណភាពល្អ​បំផុតជូនអតិថិជន។ វិស័យ​ស្នូលរបស់ Vingroup សហការ​ក្លាយ​ជា​ប្រព័ន្ធ​ជីវ​ចម្រុះ​ផលិត​​ផល​ និងសេវាកម្ម ជាមួយ​គោល​បំណង​នាំ​មក​ជូន​អតិថិជន នូវភាពពិសោធន៍ថ្មីទាំងស្រុង​នៅ​របៀប​រស់​នៅទំនើបៗ និងងាយស្រួល​។ នៅ​វិស័យ​ណាក៏​ដោយ Vingroup ក៏បង្ហាញបាន​តួនាទីឈានមុខ អូស​ទាញផ្លាស់ប្តូរនិន្នាកា​អ្នកប្រើ​ប្រាស់៕


 

អត្ថបទ៖ សើនងៀ រូបថត៖ ដាំងគីមផឿង
 


HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

បន្ទាប់ពីជាង ២០ ឆ្នាំនៃការកសាង និងអភិវឌ្ឍ មុខរបរចិញ្ចឹមសត្វឃ្មុំនៅប្រទេសវៀតណាម ក្រុមហ៊ុនភាគហ៊ុនឃ្មុំ តាមដាវ (Tam Dao) (HONECO) បាននាំយកផលិតផលឱសថធ្វើពីទឹកឃ្មុំ "ផលិតផលបាន​ផលិតនៅវៀតណាម

Top