VINAFOAM - នាំមុខនាំចូលសារធាតុបង្កើតពពុះពន្លត់អគ្គិភ័យ
រោងចក្រផលិតសារធាតុបង្កើតពពុះ VINAFOAM ស្ថាបនាចាប់ពីឆ្នាំ២០១៨ លើផ្ទៃដី១០.០០០ហិកតា នៅតំបន់ឧស្សាហកម្ម VSIP ហាយយឿង (Hai Duong)។ បានវិនិយោគទុន៦លានដូល្លាអាមេរិក រោងចក្របានវាយតម្លៃទំនើបបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ ប្រការពិសេសនៅទីនេះ ប្រមូលផ្តុំវិស្វករវ័យក្មេង មានជំនាញខ្ពស់ ដើម្បីច្នៃចេញប្រភេទផលិតផលពន្លត់អគ្គិភ័យប្រសិទ្ធភាព។ ចែករំលែកដំណើរធុរកិច្ចថ្មី លោក ង្វៀន ថាញត្វឹន (Nguyen Thanh Tuan) អគ្គនាយកក្រុមហ៊ុន VINAFOAM ឱ្យដឹងថា៖ “យើងខ្ញុំបំណងចង់រួមនឹងបុគ្គលិកយុវវ័យរបស់ VINAFOAM ច្នៃចេញផលិតផលបង្កើតពពុះ ដែលមានការអនុវត្តខ្ពស់ក្នុងការបង្ការពន្លត់អគ្គិភ័យ មិនជះឥទ្ធិពលដល់បរិស្ថាន តែនៅធានាបានគុណភាព សុវត្ថិភាពជូនទាហានពន្លត់អគ្គិភ័យ ពេលប្រើប្រាស់ និង ការពារសុខភាពជូនសហគមន៍”។
បន្ទាប់ពីរ២ឆ្នាំស្រាវជ្រាវ កែច្នៃ ពិសោធន៍សាកល្បង នូវប្រភេទផលិតផលសារធាតុបង្កើតពពុះពន្លត់អគ្គិភ័យ ចាប់ផ្តើមបង្កើតឡើងនៅរោងចក្រ ហើយ បន្តសម្រេចបានបណ្ណបញ្ជាក់ទំនុកចិត្តនៃអន្តរជាតិដូចជា៖ EN 1568: 2018 បណ្ណបញ្ជាក់របស់នាយកដ្ឋានអាកាសចរណ៍ស៊ីវិលសកលលោក ICAO, IMO, LASTFIRE … ក្រុមហ៊ុនបានបង្កើតភ្នាក់ងារចែកចាយជាង២០ប្រទេស នៅតំបន់អាស៊ី ប៉ាស៊ីហ្វីក ព្រមទាំងមានលិខិតកក់ទំនិញនាំទៅកាន់ប្រទេសហ្វីលីពីន ម៉ាឡេស៊ី ជ៉បុន។ លោក ដ័ន វៀត ម៉ាញ (Doan Viet Manh) ប្រធាននាយកដ្ឋានប៉ុលិសបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះឱ្យដឹងថា៖ “ក្រុមហ៊ុន VINAFOAM ផលិត និង ផ្គត់ផ្គង់សារធាតុបង្កើតពពុះពន្លត់អគ្គិភ័យបែបខាប់ ធ្វើប្រព្រឹត្តិកម្មករណីអគ្គិភ័យផ្សេងៗសម្បូរបែប ក្នុងវិស័យដូចជា៖ ឧស្សាហកម្ម ឃ្លាំងស្តុក ទីក្រុង អាជីវកម្មប្រេងសាំង រ៉ែធ្យូង ឧស្សាហកម្មប្រេងឥន្ធនៈ នាវាចរណ៍ អាកាសចរណ៍ ដឹកជញ្ជូន ពន្លត់អគ្គិភ័យជាដើម”។ សព្វថ្ងៃ ក្រុមហ៊ុន VINAFOAM ក៏រៀបចំសាកល្បងពន្លត់អគ្គិភ័យទ្រង់ទ្រាយធំ (តាមសំណូមពរ) បានគ្រប់គ្រងដោយនាយកដ្ឋានប៉ុលិសបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ។
លោក Kurt Frankenberger នាយកប្រតិបត្តិការ នៃសម្ពន្ធក្រុមហ៊ុន Windshear Philippines អះអាងសម្ពន្ធក្រុមហ៊ុន Windshear ជាភ្នាក់ងារចែកចាយមួយ ក្នុងចំណោមភ្នាក់ងារចែកចាយដំបូង នៅតំបន់អាស៊ីប៉ាស៊ីហ្វីក កក់ទិញសារធាតុបង្កើតពពុះ ៤.០០០លិត និង ចូលរួមបណ្តាញចែកចាយផលិតផលរបស់ក្រុមហ៊ុន VINAFOAM។ ក្រុមហ៊ុន VINAFOAM ជាសហគ្រាសវ័យក្មេងមួយ សំដៅទៅរកការអភិវឌ្ឍចីរភាព និង កំពុងបើកទូលាយនាំចូលទៅកាន់ប្រទេសអាមេរិក និង អ៊ឺរ៉ុប៕
អត្ថបទ៖ ប៊ិចវឹន រូបថត៖ វៀតគឿង
សៅថៃយឿង (Sao Thai Duong) លើមាគ៌ាស្ថាបនាពាណិជ្ជសញ្ញាសកលលោក
“ចម្ការ” VinEco កសិកម្មស្អាត
InnoGenEx - ផលិត KIT តេស្តសារជាតិពុល
ផលិតផលឫស្សីនិងផ្តៅ បាវមីញ (Bao Minh) - ការនាំចេញផលិតផលប្រកបដោយច្នៃប្រឌិត
Vinfast - តថូបនីយកម្មសុបិនរថយន្តរបស់ប្រជាជនវៀតណាម
គ្រឿងស្មូនក្វាងមិញ (Quang Minh) Mosaic - ឯកទគ្គកម្មនៃការផ្គុំរូបភាពដែលល្អឥតខ្ចោះ
ផ្លែទៀបជីឡាំង (Chi Lang) រសជាតិផ្អែមឆ្ងាញ់
ម៉ាស់ធន់បាក់តេរី Dony Mask ជាង១០លានគ្រឿង នាំចេញទៅកាន់ពិភពលោក
ក្រុមហ៊ុន VABIOTECH ជាម៉ាក់យីហោផលិតវ៉ាក់សាំងឈានមុខគេមួយរបស់វៀតណាម
ភាពអស្ចារ្យនៃដើមរុក្ខជាតិឱសថ
Hachi- ការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតបំផុតនៅអាស៊ី
ភាពប្រណីតនៃកុលាលភាជន៍ជូដូវ (Chu Dau)
Lucy’s Dream - ភាពរស់រវើកមកពីក្បាច់វិចិត្រសិល្បៈ
ចាហ៊ួយហៃឡុង (Long Hai) - អំណោយពីធម្មជាតិ
កង្ហារព្យួរលើពិដានម៉ាក Royal Home បានបង្ហាញវប្បធម៌វៀតណាមយ៉ាងល្អិតល្អន់
Iris Nguyen និង ដំណើរការកសាងពាណិជ្ជសញ្ញា Perfumery House
ក្រុមហ៊ុន SKYPEC – បម្រើជើងហោះហើរប្រកបដោយសុវត្ថិភាព
Austdoor - ទ្វារជិតផ្ទះសុខ
Dofrance - ពាណិជ្ជសញ្ញាជួងខ្យល់ តន្ត្រីសមាធិ ដំបូងនៅវៀតណាម
ម្នាស់តាក់កូវ (Tac Cau) ល្បីរន្ទឺនៅភូមិភាគខាងត្បូងវៀតណាម
ភូគ្វី (Phu Quy) - លើកកម្ពស់អលង្ការវៀតណាម
ម៉ុកអាន (Moc An) - រឿងរ៉ាវធុរកិច្ចថ្មី ផ្តើមពីសាប៊ូដុំ
កង់ម៉ាក ថុងញ៉ឹត (Thong Nhat)
កុលាលភាជន៍ភូមិប៊ិញឌឹក (Binh Duc)
ក្រុមហ៊ុន វិញទៀន ( Vinh Tien) - ស្ករគ្រាប់មានរសជាតិដូងពិសេស នៅខេត្ត បេនត្រែ (Ben Tre)