16/04/2015 13:29 GMT+7 Email Print Like 0

Vietnam Expo ២០១៥៖ឱកាសដោះដូរពាណិជ្ជកម្មរវាងអង្គភាពអាជីវកម្មវៀតណាមនិងបរទេស


Vietnam Expo ២០១៥៖ឱកាសដោះដូរពាណិជ្ជកម្មរវាងអង្គភាពអាជីវកម្មវៀតណាមនិងបរទេស (VOV)

 
នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ​២០១៥ នៅទីក្រុងហាណូយផ្សារណាត់​ពាណិជ្ជកម្មអន្តរជាតិវៀតណាម២០១៥ (Vietnam Expo ២០១៥) បានបើកដោយ​ប្រធាន​បទ​កិច្ចសហប្រតិបត្តិការឆ្ពោះទៅសហគមន៍សេដ្ឋកិច្ច​អាស៊ាន​។​ នេះជា​ឱកាស​តភ្ជាប់​អង្គភាពអាជីវកម្មផ្លាស់ប្តូរពាណិជ្ជកម្មវិនិយោគនិងផ្ទេប្តូរបច្ចេកវិទ្យា​រវាងអង្គភាព​​អាជីវកម្ម​ក្នុងនិងក្រៅប្រទេស។ ផ្សារណាត់មានទ្រង់ទ្រាយស្តង់ទំនិញ​ចំនួន ៧៥០ ​របស់​​អង្គភាពអាជីវកម្មចំនួន៦០០មកពីប្រទេសនិងដំបន់ដែនដីចំនួន២៤។ លោកស្រី Pham Bich Ngoc នាយិកា​អាជីវកម្ម​ក្រុមហ៊ុនចំកាត់ Kona បាន​ឲ្យ​ដឹងថា៖“នេះជាឱកាសដោះដូរពាណិជ្ជកម្មអន្តរជា​តិហេតុនេះ​ហើយ​យើង​​ខ្ញុំចង់ទាក់ទង​ជាមួយ​ដៃគូ​​បរទេសជាច្រើន។ នេះគឺជាផ្សារណាត់ដ៏ធំដែល​ទទួលបានកា​រ​យកចិត្ត​ទុកដាក់​ពីអង្គភាពអាជីវកម្ម​ក្នុង​ប្រទេស​។ យើងខ្ញុំបានទាក់ទងជាមួយអង្គភាពអាជីវកម្ម​មានសក្ដានុភាព​សហប្រតិបត្តិការទន្ទឹម​នឹង​នោះ​ជា​ឱកាស​ដើម្បីផ្សព្វផ្សាយ​ផលិតផលថ្មីជាមួយអ្នក​ប្រើប្រាស់៕” 
 
តាម VOV5 - វិទ្យសម្លេងវៀតណាម

 
បណ្តាព័ត៌មានបានផ្សាយ