02/10/2015 10:09 GMT+7 Email Print Like 0

Vietnam Airlines ដាក់អោយយន្តហោះ A350-900 ធ្វើអាជីវកម្មជើងហោះហើរអន្តរជាតិ


Vietnam Airlines ដាក់អោយយន្តហោះ A350-900 ធ្វើអាជីវកម្មជើងហោះហើរអន្តរជាតិ

អគ្គក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airlines) បាន​ដាក់​ប្រភេទយន្តហោះជំនាន់ថ្មី A350-900 ធ្វើអាជីវកម្មជើងហោះហើរអន្តរជាតិ ដោយមាន​ទី​ចុះចត​ដើមដំបូងគឺទីក្រុងបារីស (បារាំង) នាថ្ងៃទី៣០ ខែកញ្ញា​ឆ្នាំ ២០១៥។ ជើងហោះ​ហើរមានស្លាក់លេខ VN 19 ចេញដំណើរពីរដ្ឋធានីហាណូយ នឹងចុះចត់​នៅ​ទីក្រុងបារីស នាម៉ោង៧ ថ្ងៃទី១ ខែតុលា ឆ្នាំ ២០១៥។ ការបញ្ជូនយន្តហោះជំនាន់ថ្មី A350-900 ធ្វើអាជីវកម្មនៅជើងហោះហើរអន្តរជាតិ រួមជាមួយការផ្តល់សេវាកម្ម​ បទដ្ឋានផ្កាយ ៤ នឹងនាំមកនូវសេវាកម្មល្អផងនិងនាំមកនូវរូបភាពមួយអំពីក្រុមហ៊ុនអាកាសចរណ៍វៀតណាមប្រកបដោយសកម្មផ្លាស់ប្តូរថ្មីជានិច្ច។ បន្ទាប់ពី​ជើង​ហោះ​ហើរទៅបារីសនេះ Vietnam Airlines នឹងបន្តបើកជើងហោះហើររវាង​ទីក្រុងហាណូយជាមួយទី​ក្រុង​Seoul​ (​កូរ៉េខាងត្បូងទៀតផង)៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ