02/07/2015 09:38 GMT+7 Email Print Like 0

Vietnam Airlines - ក្រុមហ៊ុនអាកាសចរណ៍ទី២លើពិភពលោកទទួលយន្តហោះAirbus A៣៥០


យន្តហោះ Airbus A៣៥០-៩០០ របស់ Vietnam Airlines
ក្រុមហ៊ុនយន្តហោះ Airbus នាថ្ងៃទី៣០ មិថុនា បានប្រគល់យន្តហោះA៣៥០-៩០០ ១ គ្រឿងដំបូងក្នុងចំ​ណោម​១០គ្រឿងដែលបានទិញនិង៤គ្រឿងជួល សំរាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines)។ Vietnam Airlines ក្លាយទៅជាក្រុមហ៊ុនអាកាសចរណ៍ដំបូងនៅតំបន់និងទី២លើពិភពលោក ដាក់យន្តហោះ A៣៥០-៩០០ឲ្យធ្វើសកម្មភាព។ព្រមទាំងរួមជាមួយការទទួល Boeing ៧៨៩-៩ Dreamliner នាដើម​ខែ​កក្កដាខាងមុខ Vietnam Airlines នឹងជាក្រុមហ៊ុនអាកាសចរណ៍ដំបូងនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលដាក់ប្រភេទយន្ត ហោះមានទំហុំធំទូលាយទំនើបបំផុតលើពិភពលោកចំនួន២ប្រភេទនេះឲ្យដំណើរការព្រមៗគ្នា។អគ្គ​នាយករងរបស់ Vietnam Airlines លោក Trinh Ngoc Thanh បានសង្កត់ធ្ងន់ថា ការទទួលយន្តហោះ A៣​៥០​-៩០០ ១គ្រឿងដំបូងនេះ គឺជាការបោះជំហានអភិវឌ្ឍន៍ថ្មីរបស់ក្រុមហ៊ុននេះ។ប្រធាននិងជានាយកប្រតិបតិ្តរបស់ Airbus លោក Fabrice Bregier បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបតិ្តការជាមួយ​វៀត​ណាម​ ដែលជាទីផ្សារសំខាន់ដោយមានអត្រាកំណើនយ៉ាងខ្លាំងក្លារបស់ផ្នែកអាកាសចរណ៍ ជាពិសេសគឺក្រុម​​ហ៊ុន Vietnam Airlines៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ