05/04/2018 10:02 GMT+7 Email Print Like 0

UNIS - សាលារៀនមិត្តភាព

សាលា​រៀន​អន្តរជាតិអង្គការ​​​សហប្រជាជាតិ​ហាណូយ​ UNIS បង្កើត​ឡើងដោយ​អង្គការ​​សហប្រជាជាតិ​​និង​រដ្ឋាភិបាល​វៀតណាម​ ជា​និមិត្ត​រូប​នៃ​មិត្ត​ភាព ​ក្នុង​វិស័យ​សិក្សា​អប់​រំ​អន្តរជាតិ​។  សព្វថ្ងៃ​នេះ សាលា​​​រៀន​​​មាន​សិស្ស​ជាង​១០០០​នាក់ ​មក​ពី​ប្រទេស​ចំនួន​៦០​ តំណាង​ឲ្យ​ភាសា​ចំនួន​៤០​លើ​ពិភព​លោក​។ ឆ្នាំ​២០១៨ គូស​​សម្គាល់​៣០​​ឆ្នាំ​ ​សាលារៀន​មាន​វត្ត​មាន​នៅ​វៀតណាម​​ជាមួយ​ភាពជោគជ័យ​គួរ​​កត់​​សម្គាល់​។​

បង្កើត​​នៅ​ឆ្នាំ​១៩៨៨​ សាលា​ UNIS ​ចាប់​ផ្តើមបើក​វគ្គសិក្សា​ដោយ​មាន​សិស្ស​​ចំនួន​​​​១៣​នាក់ ​និង​គ្រូ​បង្រៀន​ម្នាក់​។ មកដល់​សព្វថ្ងៃ​ សាលា UNIS បើក​សុក្រិត​បី​កម្រិ​ត​សិក្សា​​រួមមាន៖​ បឋម​សិក្សា អនុវិទ្យាល័យ​ និង​វិទ្យាល័យ​។​ បរិវេណ​សាលា​​រៀន​ មាន​សាល​​ចម្រៀង មានកៅអីអង្គុយ ៤០០កន្លែង​ អាង​ហែល​ទឹក​ បន្ទប់​រៀន​ដាច់​ដោយ​ឡែក​សម្រាប់​វិទ្យាសាស្រ្ត​និង​ផ្នែក​រចនា​ បរិយាកាស​បៃតង​​​​​និង​បើកទូលាយ​​​​សម្រាប់​​សិស្សានុសិស្ស​​លេង​សប្បាយ​​ក្រោយ​ម៉ោ​ងរៀន​។​
 
ឆ្នាំ​២០១០ ​នា​ឱកាស​អបអរ​​១០០០​ឆ្នាំ​ថាំង​ឡុង​ (Thang Long) - ​ហាណូយ​ សាលា​រៀន​​អន្តរជាតិ​ UNIS មាន​កិត្តិយស​ទទួល​​​លោក​អគ្គ​លេខាធិការនៃ​​អង្គការ​សហប្រជាជាតិ Ban Ki Moon ​​​​អញ្ជើញ​មក​សួរ​សុខទុក្ខសាលា​​។​ ថ្លែង​សុន្ទរកថា​ចំពោះ​មុខ​សិស្សានុសិស្ស​​និង​គ្រូបង្រៀន ​ លោក​ Ban Ki Moon សម្តែងភាព​រំភើប​សប្បាយចិត្ត ដោយសារ​​​គោល​ដៅ​អភិវឌ្ឍន៍​រឹង​មាំ​នៃ​​អង្គការ​សហប្រជាជាតិ​ បាន​អនុវត្ត​​ចូលក្នុង​​កម្មវិធី​សិក្សា​អប់​​រំ​ពល​រដ្ឋ​​សកលលោក ​របស់​​សាលា​ UNIS ។​


សាលារៀន​​អន្តរជាតិអង្គការ​​សហប្រជាជាតិ​​ហាណូយ​ បានបង្កើតនៅ​​ឆ្នាំ​១៩៨៨​ ជា​​និមិត្ត​រូប​​​នៃ​មិត្ត​ភាព​
ក្នុង​វិស័យ​សិក្សា​អប់​រំ​អន្តរជាតិ​។


 ម៉ោង​រៀន​គណិត​វិទ្យាសប្បាយ​ ជាមួយ​​វិធី​ធ្វើការ​ជាក្រុម​នៅ​សាលា​ UNIS។ រូបថត៖ ខាញ់​ឡុង​


 រាល់​ម៉ោង​រៀន​វិចិត្រសិល្បៈ​ តែង​មាន​ការ​សំណេះសំណាល​ណែនាំ​លម្អិត​របស់​​គ្រូបង្រៀន​ ជានិច្ច​នាំ​មក​
បរិយាកាស​​ចូល​ចិត្តជូន​សិស្សទាំងឡាយ​។ រូបថត៖ ឯកសារ​


គ្រូបង្រៀន​ណែនាំ​សិស្សានុសិស្ស​អនុវត្ត​នៅក្នុង​​រោង​អនុវត្ត​បង្រៀនមុខវិជ្ជាជីវៈ​​។ រូបថត៖ ខាញ​ឡុង

 គ្រូ​និង​​សិស្ស​ក្នុង​ម៉ោង​រៀន​មាន​បរិយាកាសសប្បាយ​​​រស់​រវើក​។ រូបថត៖ ឯកសារ​

 សិស្សានុសិស្ស​​បរទេស​ចូលចិត្ត​រៀន​​ដេរ​ប៉ាក់​នៅ​សាលា​ UNIS។ រូបថត៖ ឯកសារ​

ម៉ោង​អនុវត្តមុខវិជ្ជាជីវៈ​របស់​​សិស្សប្រុស​​​។ រូបថត៖ ខាញ់​ឡុង

 រោង​អនុវត្ត​​នៃ​សាលារៀន​ ​តែង​មានម៉ាស៊ីន​ឧបករណ៍​គ្រប់​គ្រាន់ ​សម្រាប់​សិស្ស​រៀន​មុខ​វិជា្ជជីវៈ​​
និង​ពិសោធន៍​​មុខរបរ​ផ្សេង​ៗ​ទៀត​។ រូបថត៖ ខាញ់​ឡុង​


 សិស្ស​​សាលា​ UNIS ពិសោធន៍​​ប្រកបមុខ​​របរ​ជាង​អំបោល​ ដោយ​របៀបចូលរួម​​ជំនួយ​សាងសង់ ​តាម​ការដ្ឋាន​
អនាម័យ​នៅតាម​មូលដ្ឋាន​មួយ​​ចំនួន​រួច​​ដាក់​ឲ្យ​ដំណើរ​ការប្រើប្រាស់​​សម្រាប់​សហគមន៍​។​ រូបថត៖ ឯកសារ​


 សិស្សានុសិស្ស​អន្តរជាតិ​ ​រៀនគូរ​​អក្សរ​​ក្បាច់​​វៀត​ណាម​​។ រូបថត៖ ឯកសារ


 ម៉ោង​រៀន​​ដូរ្យតន្រ្តី​​​សម្រាប់​ប្អូន​ៗ ​បឋម​សិក្សា​តែង​ផុស​ផុល​និង​រស់រវើក​។ រូបថត៖ ឯកសារ​


 ប្អូន​ៗ​​មតេយ្យ​សាលា ​មាន​បរិយាកាស​រៀន​ដាក់​ដោយ​ឡែក​។​ រូបថត៖ ខាញ់​ឡុង​

សាលា UNIS បាន​វាយ​តម្លៃ​ជា​សាលា​រៀន​អន្តរជាតិ​​ពិពិធ​បំផុត ​នៅ​ក្រុង​ហាណូយ​​ ការ​អប់រំនៅ​​សាលា UNIS បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិស្ថាន​ពិពិធ​​វប្បធម៌​មួយ​​ ជា​ទីកន្លែង​ដែល​សិស្សានុសិស្ស ​​បាន​រៀន​គោលការណ៍​​សមភាព​របស់​អង្គការ​សហប្រជាជាតិ​ ស្វែងយល់​ពី​​បញ្ហា​​ដែល​មាន​សភាព​សម័យ​កាល ​ដូចជា​បម្រែបម្រួល​អាកាស​ធាតុ​ កាត់​ផ្តាច់​​ភាព​អត់​ឃ្លានក្រី​ក្រ​​ និង​បង្កើន​សហប្រតិបត្តិការ​​អន្តរជាតិ។ សាលា​ UNIS តែង​ភ្ជាប់​បណ្តុះបណ្តល​និង​​​អប់​រំ​ស្មារតី​​ការ​​ពារ​បរិស្ថាន​ អភិរក្ស​វប្បធម៌​វៀតណាម​ ផ្តល់​សិទ្ធិ​ជូន​នារី​។ កម្រិត​សិក្សា​របស់​​សាលា​ UNIS ​សុទ្ធតែ​មាន​បរិយាកាស​សិក្សាដាក់​ដោយឡែក​​ មាន​ទីធ្លា​ស្មៅ​សិប្បនិម្មិត​​ ទីលាន​បាល់​ទាត់ កន្លែង​ហាត់​ប្រាណ​ អាង​ហែល​ទឹក​ទំនើប​ ជួយ​ប្អូន​ៗ​មាន​សុខភាព​ល្អ​ សកម្ម​ចូល​រួម​​​សិក្សា​​ក្នុង​សាលា។​​

សាលា​ UNIS មាន​សិស្សានុសិស្ស​១.១៤០នាក់​ គ្រូ​បង្រៀន​និង​បុគ្គលិក​​៣១៥នាក់​ ក្នុង​​នោះ​៤០%​ជា​ពលរដ្ឋ​អាមេរិក​ នៅ​​មក​គឺ​មកពីប្រទេស​​អង់​គ្លេស​ អូស្រ្តាលី​ កាណាដា​ នូវែហ្សឺឡង់ ​និង​​ប្រទេស​មួយ​ចំនួនផ្សេង​​ទៀត​។ ជាង​៥០%​គ្រូបង្រៀន​និង​អ្នក​គ្រប់​គ្រង​​របស់​សាលា​ មាន​កម្រិត​វិជ្ជា​អនុបណ្ឌិត​ និងបណ្ឌិ​ត។

 

ចំពោះសិស្សានុសិស្ស​ហាណូយ​ ដែល​មាន​ស្ថាន​ភាព​​ជួបទុក្ខ​លំបាក​ សាលា UNIS មិន​យក​ថ្លៃ​បង់​សាលា​១០០%​ រហូត​ដល់​បញ្ចប់​ការ​សិក្សា​។​ សព្វថ្ងៃ​ សាលា UNIS មាន​សិស្ស​៨នាក់​កំពុ​ងសិក្សា​ ក្នុង​នោះ​មាន​ប្អូន​ម្នាក់​បានបញ្ចប់ការសិក្សា​។ ​សិស្សានុសិស្ស​វៀតណាម​​​រៀន​នៅ​ទីនេះ ពេល​ពេញ​វ័យ​សុទ្ធតែ​​រួម​ចំណែក​ជួយ​សហគមន៍​ទាំង​អស់​។​
 
អញ្ជើញ​ទៅ​​សួរ​សុខទុក្ខ​សាលា​ UNIS យើង​ខ្ញុំ​​បាន​ស្តាប់​រឿង​​និទាន​អំ​​ពី​ប្អូន​ ង្វៀន​ណាម (Nguyen Nam)​​។ ឆ្នាំ​២០១២ ណាម (Nam) ​​ចូល​រៀន​កម្រិត​​​វិទ្យាល័យ​​នៅ​​សាលា​ UNIS។ ចេះ​ភាសា​អង់គ្លេស​បន្តិចបន្តូច​ បរិស្ថាន​ថ្មី​ធ្វើឲ្យ​ប្អូនរូប​នេះ​​ជួប​ប្រទះ​ការ​លំបាក​​យ៉ាងច្រើន​។ ប៉ុន្តែ​ ក្រោយ​បី​ឆ្នាំ​សិក្សារៀន​សូត្រ​ ង្វៀនណាម (Nguyen Nam) ​​​បាន​ក្លាយ​ជា​សិស្ស​​ម្នាក់​​ក្នុង​ចំណោម​សិស្ស​ពូកែ​បំផុត ​​របស់​សាលា UNIS ទទួល​សញ្ញាបត្រ​វិទ្យាល័យ​អន្តរជាតិ​(IB)​។ លទ្ធផល​នេះ ក៏​ជួយ​ង្វៀន​ណាម​ (Nguyen Nam) ​ទទួលបាន​អាហារូបករណ៍​ទាំង​ស្រុង ​របស់​សាលា​ Williams College ដែល​​ជា​សាលាមួយ​​ក្នុង​ចំណោម​​មហាវិទ្យាល័យ​លំដាប់​ថ្នាក់​ របស់អាមេរិក​។​
 
ង្វៀន​ណាម (Nguyen Nam) ​​ឲ្យ​ដឹង៖ “​ជីវភាព​​របស់​ខ្ញុំ​​បាន​ផ្លាស់​ប្តូរ​ច្រើន តាំងពី​ដំណាក់កាល​ចូលមក​​រៀន​នៅ​សាលា​ UNIS នេះ។ នៅទី​នេះ ខ្ញុំ​ស្វែង​រក​ឃើញ​​ប្រភព​អារម្មណ៍​ខ្លាំងមួយ​​ សម្រាប់​ការ​សិក្សា​រៀន​សូត្រ​ ពេញ​វ័យ ​និង​តស៊ូ​សម្រេច​បាន​​​បំណងប្រាថ្នា​​របស់​​ខ្លួន...។ល។​​”។


 ទិដ្ឋភាព​សាលា​ UNIS ជាមួយ​​បរិយាកាសធំ​​ទូលាយ​​៩,២ហិកតា និង​មូលដ្ឋាន​ទ្រង់ទ្រាយ​ធំ​នៅ​​ក្រុង​​ហាណូយ​​។
រូបថត៖ ឯកសារ​


នៅ​​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀតណាម​ សាលា​ UNIS រៀបចំ​​សកម្មភាព​​លក្ខណៈ​​វប្បធម៌​វៀតណាម​ ដូចជា៖
រាំម៉ុង​​សាយ និង​លេង​ល្បែង​ប្រជាប្រិយ​។ រូបថត៖ ឯកសារ


ឈុត​របាំ​ផ្លិត​ សម្តែង​ដោយ​សិស្សានុសិស្សនា​​ព្រឹត្តិការណ៍​មួយ ​របស់​​សាលា​។ រូបថត៖ ឯកសារ

 សាល​​ចម្រៀង​របស់​សាលា​ មាន​កៅអីអង្គុយ ៤០០កន្លែង ​ និង​រាន​ឆាក​ទំនើប​ សម្រាប់​​ម៉ោង​រៀន​ភ្លេងតន្រ្តី​​​
របស់​សិស្ស​សាលា​។​ រូបថត៖ ខាញ់​ឡុង​


ក្នុង​​ឱកាស​បុណ្យ​សែន​ព្រះខែ (វៀតណាម​) សិស្សានុសិស្ស​​បាន​លេង​ល្បែង​​វប្បធម៌​ប្រជាប្រិយ​​​​វៀតណាម​។​
រូបថត៖​ ឯកសារ


 សិស្សានុសិស្ស​​ចូលរួម​ព្រឹត្តិការណ៍​ នា​ថ្ងៃ​បុណ្យ​​​សាលា ​តែង​​បាន​ខិតជិត​នូវ​បែប​លក្ខណៈ​​វប្បធម៌​​
ប្រជា​ប្រិយ​​វៀត​ណាម​។ រូបថត៖ ឯកសារ​


ទីលាន​​កីឡា​ក្នុង​អគារ​ទំនើប​ និង​ទ្រង់ទ្រាយ​ធំ ជួយ​ប្អូនៗ​សិស្សានុសិស្ស​បង្កើន​​បំប៉ន​​សុខភាព ​
ក្រោយពី​​ម៉ោង​រៀន​។ រូបថត៖ ខាញ់​ឡុង

អត្ថបទ៖ ប៊ិច​វឹន មិញ​ហើប រូបថត៖ ខាញ់​ឡុង​ និង​ឯកសារ

បណ្តាអត្ថបទបានផ្សាយ