21/11/2014 14:58 GMT+7 Email Print Like 0

UNESCO ពិនិត្យមើលសំណុំឯកសារស្តីអំពីចម្រៀង vi giam តំបន់ Nghe Tinh របស់វៀតណាម


UNESCO ពិនិត្យមើលសំណុំឯកសារស្តីអំពីចម្រៀង vi giam តំបន់ Nghe Tinh របស់វៀតណាម (Image: VNA)

តាមផែនការ នៅសម័យប្រជុំលើកទី ៩ ដែលគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ដល់ទី ២៨ ខែ​វិច្ឆិកា​ ឆ្នាំ២០១៤ នៅទីក្រុងប៉ារីស អង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌អ.ស.ប. (UNESCO) នឹង​ពិនិត្យ​​មើលសំណុំឯកសារស្នើរសុំទទួលស្គាល់ចម្រៀង vi giam តំបន់ Nghe Tinh (ភាគ​កណ្ដាល​វៀតណាម) គឺជាបេតិក្ខភ័ណ្ឌវប្បធម៌អរូបីរបស់មនុស្សលោក។ នៅសន្និសីទ​កា​សែត​នា​ថ្ងៃទី ១៨ ខែវិច្ឆិកា លោកស្រី Cecile Duvelle លេខាធិការទទួលបន្ទុក​ការ​សច្ចានុម័ត​សំ​ណុំ​ឯកសារ​បានឲ្យដឹងថា៖ ក្រោយពី ការពិនិត្យមើលរាល់សំណុំឯកសារ គណៈកម្មាធិការអន្តរ​ដ្ឋាភិ​បាល​នៃអនុសញ្ញា UNESCO បានសម្រេចឧទ្ទេសនាសំណុំឯកសាររបស់វៀតណាមនៅ​សម័យ​ប្រជុំ​លើក នេះ។ ប្រការនេះមានអត្ថន័យថា៖ វៀតណាមមានឱកាសមួយ​ទៀតក្នុងការលើក​ដម្កើង​ បណ្ដាបតិក្ខភ័ណ្ឌវប្បធម៌និងស្មារតីរបស់ប្រជាជាតិ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ