04/09/2016 09:37 GMT+7 Email Print Like 0

UNDP មានគោលបំណងនាំមកនូវតំលៃបង្កើនបន្ថែមសំរាប់ជូនវៀតណាម



អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ទទួលជួបសន្ទនាជាមួយ
ជំនួយការអគ្គលេខាធិការអ.ស.បលោក Hao Liang Xu (រូបថត៖TTXVN)

លោក Hao Liang Xu ជំនួយការអគ្គលេខាធិការអ.ស.ប និងជានាយកទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃកម្មវិធីអភិវឌ្ឍន៍អ.ស.ប (UNDP) បានមានជំនួបប្រាស្រ័យជាមួយមជ្ឈដ្ឋានអ្នកយកព័ត៌មានក្នុងឱកាសមកបំពេញទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី២៩ សីហា ដល់ថ្ងៃទី១ កញ្ញា ឆ្នាំ ២០១៦។ នៅទីនេះ  លោក Hao Liang Xu បានឲ្យដឹងថា វៀតណាមនាបច្ចុប្បន្នជាប្រទេសមានប្រាក់ចំណូលទាប ប៉ុន្តែមានកិត្យានុភាពដ៏រឹងមាំ។ដោយឈរលើសន្ទស្សន៍អំពីការអភិវឌ្ឍន៍មនុស្ស កំណើនសេដ្ឋកិច្ច ជាពិសេសអត្រាគ្រួសារក្រីក្រគឺក្រោម ១០% តែប៉ុណ្ណោះ បានជាការផ្ដល់ទុននិងជំនួយឧបត្ថម្ភសំរាប់សកម្មភាពរបស់វៀតណាមក៏មានការផ្លាស់ប្ដូរដែរ។តាមលោក Hao Liang Xu ថា ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ ផែនការសហប្រតិបតិ្តការរវាងវៀតណាមនិង អ.ស.ប នឹងប្រមូលផ្ដុំទៅលើបញ្ហាសំខាន់ចំនួន ៣ សំដៅជួយឧបត្ថម្ភវៀតណាម ដោះស្រាយបញ្ហាអាទិភាពចម្បងក្នុងការអភិវឌ្ឍន៍។ លោក Hao Liang Xu បានសង្កត់ ធ្ងន់ថា UNDP យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងសហប្រតិបតិ្តការជា មួយវៀតណាម។ UNDP ក៏ដូចជាប្រព័ន្ធអ.ស.បនិយាយរួមនឹងបន្តនាំមកនូវតំលៃថ្មីដោយមិនត្រឹមតែជាអ្នកផ្ដល់ទុនឧបត្ថម្ភដូចនាអតីតកាលប៉ុណ្ណោះទេថែមទាំងក្លាយទៅជាដៃគូដែលនាំមកនូវតំលៃបង្កើនបន្ថែមសំរាប់វៀតណាមទៀតផង៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ