21/05/2018 09:43 GMT+7 Email Print Like 0

TTCS៖ ប្រាក់​ចំណេញ​កើន​ឡើង​មិន​ខ្វល់​ថា”​ព្យុះ”ស្ករ​រត់​ពន្ធ​

នៅ​​បរិបទស្កររត់ពន្ធដោយ​​តម្លៃថោកមក​​ពីប្រទេសជិតខាងក្នុងតំបន់ ដែល​​កំពុងបង្កសម្ពាធធំទៅលើសហគ្រាសទាំងឡាយ​​នៅ​​ក្នុងប្រទេសក្រុមហ៊ុនភាគហ៊ុនអំពៅស្ករថាញថាញកុងតីនិញ (Thanh Thanh Cong​​ Tay Ninh) (TTCS) ឲ្យដឹងថាពួកគាត់មាន​​​ជំហដ៏​​រឹងមាំពិតប្រាកដ​​នៅលើសមរភូមិក្នុងស្រុកនិងការនាំចេញ

 TTCS ទើប​នឹង​ប្រកាស​លទ្ធផល​អាជីវកម្ម​ឆ្នាំ​២០១៥ - ២០១៦ ដោយ​មាន​ប្រាក់​ចំណូល​​និង​ប្រាក់​ចំណេញ​ សុទ្ធតែ​​កើន​ឡើង​​បើ​ប្រៀប​នឹងរយៈ​ពេល​ដូច​គ្នា​​។​
 
លម្អិត​ សរុប​ប្រាក់​ចំ​ណូល​​ឆ្នាំ​២០១៥ - ២០១៦ បាន​​៣.២៥៩ពាន់​​លា​ន​ដុង​ កើនឡើង​២៨,៥%​បើ​ប្រៀប​នឹង​ផែន​ការ ​កំណើន​កើន​ឡើ​ង​​៥៧.៧%​​បើប្រៀប​នឹង​រយៈ​ពេល​ដូច​គ្នា​​​។ ប្រាក់​ចំណេញ​មុនទាន់​​ពន្ធ​សម្រេចបាន​​​២៨៨​ពាន់លាន​ដុង​ កើនឡើង​ជាង​៤០%​​បើប្រៀប​នឹង​ផែន​ការ​ ​កើនឡើង​ជិត​៦០%​​បើប្រៀប​នឹង​រយៈពេល​ដូច​គ្នា​។​
 
តាម​ TTCS នេះជា​លទ្ធ​ផល​នៃ​ការ​ខិត​ខំបើក​ទូលាយ​ទីផ្សារ​ជាតិ​និង​នាំ​ចេញ​ ដោយ​មានអត្រា​​ប្រាក់​ចំណូល​​​​ពីការ​នាំចេញ​លើពី​​​សរុប​ប្រាក់​ចំណូល​ កើន​ឡើង​ពី​៥.៦%​ នៅអំឡុង​​ឆ្នាំ​២០១៣ - ២០១៤ កើន​ឡើង​​៦.៣%​ អំឡុង​ឆ្នាំ​២០១៥ - ២០១៦​។​
 
ជាមួយ​ផលិត​ផល​ស្នូល​ជា​ស្ករ​ចម្រាញ់​សម្រេច​ស្តង់​ដារ​​គុណភាព​អន្តរជាតិ​ TTCS បាន​នាំចេញ​ជោគជ័យ​ផលិត​ផល​នេះ ទៅ​កាន់​ប្រទេស​ជាច្រើន​ និង​តំបន់​ដែន​ដី​គោក​ដូចជា៖ ​សិង្ហបុរី​ ហ្វី​លីពីន​ មីយ៉ាន​ម៉ា ចិន​និង​ប្រទេស​នានាចំណុះ​តំបន់មជ្ឈិម​បូព៌ា​។​​


 ទិដ្ឋភាព​ក្រុមហ៊ុន​ភាគហ៊ុន​​អំពៅ​ស្ករ​​ថាញ​ថាញកុង​តី​និញ​ (Thanh Thanh Cong Tay Ninh)
(TTCS)​ នៅទីស្តីការ​ឃុំ​តឹន​ហឹង​ (Tan Hung) ស្រុក​តឹន​ចូវ Tan Chau) ​ខេត្តតី​និញ​ (Tay Ninh)។
រូបថត៖ ង្វៀន​ឡឹន​


 នៅ​រដូវ​ឆ្នាំ​២០១៦​ - ២០១៧​​នេះ TTCS សហការ​និង​មន្ទី​រ​កសិកម្ម​និងអភិវឌ្ឍន៍​ជនបទ​​ខេត្ត​តី​និញ (Tay Ninh)
​ បង្កើត​​កម្មវិធី​វាល​​អំពៅ​​ធំ​ ដោយ​មាន​ផ្ទៃដី២០​ហិកតាលើវាល​ដំណាំ​​។​
រូបថត៖ ង្វៀន​ឡឹន​


 ប្រមូល​ផល​អំពៅ​ដោយ​ម៉ាស៊ីន​នៅ​តំបន់​វត្ថុធាតុ​ដើម​របស់​ TTCS​។​
រូបថត៖ ឯកសារ


 អំពៅ​វត្ថុធាតុ​ដើម​​បាន​ប្រមូល​ផ្តុំ​ទៅ​​រោង​ចក្រ​ផលិត​។​
រូបថត៖ ង្វៀន​ឡឹន​


 នាំ​អំពៅ​ចូល​ខ្សែ​សង្វាក់កម្ម​​ច្នៃ​នៅ TTCS នៅ​រដូវកាល​​ឆ្នាំ​២០១៦ - ២០១៧។
រូបថត៖ ង្វៀន​ឡឹន


 មជ្ឈមណ្ឌល​​បញ្ជាការ​​និង​គ្រប់​គ្រង​ខ្សែស​ង្វាក់​​ផលិតកម្ម​ដោយ​​ស្វ័យ​ប្រវត្តិទាំងស្រុង​។
រូបថត៖ ង្វៀន​ឡឹន​​


 TTCS ជា​កម្មសិទ្ធិ​នៃ​រោងចក្រ​ទំនើប​ បិទជិត ​ជាមួយ​បច្ចេកវិទ្យា​អ៊ឺរុប​។​
រូបថត៖ ង្វៀន​ឡឹន


 ពល​ករ​​ពិនិត្យ​វត្ថុគំរូ​​ siro ​នៅ​ខ្សែ​សង្វាក់​​ចម្រាញ់​ស្ករ​។​
រូបថត៖ ង្វៀន​ឡឹន


 ពលករ​ពិនិត្យ​សន្ទស្សន៍​ស្តីពី​សម្ពាធ​និង​សីតុណ្ហភាព​។
រូបថត៖ ង្វៀន​ឡឹន


 ពិសោធន៍​ពិនិត្យ​គុណភាព​ផលិត​ផលនៅ​​ក្នុង​បន្ទប់​ពិសោធន៍​។​
រូបថត៖ ឯកសារ​


TTCS​ សហការ​នឹង​អង្គការ​អន្តរជាតិ​ Control Union, Peterson Consultancy ដើម្បី​ឆ្ពោះទៅ​រក​ការងារ​សូម​ផ្តល់​
លិខិត​​ទទួល​ស្គាល់​ស្តង់ដារអ៊ឺរុប​ (EC 834/2007) និង​អាមេរិក​ (USDA - NOP)។​
រូបថត៖ ឯកសារ


​លើក​តំរៀប​ការុង​ផលិតផល​នៅ​ឃ្លាំង​ផ្ទុក​ស្ករ​​។​
រូបថត៖ ង្វៀន​ឡឹន​

​នៅ​ទី​ផ្សារ​ក្នុង​ស្រុក​ ផលិត​ផល​ TTCS សព្វថ្ងៃ​មាន​វត្ត​មាន​នៅ​ស្ទើរ​ទាំង​អស់​ខេត្ត​ក្រុង​ ពិសេស​កំពុង​ស្រូប​​យក​ចំណែក​ទីផ្សារលើស​លុប​​ នៅ​តាម​ខេត្ត​នានា​ចំណុះ​តំបន់​​ទិស​ខាងកើត​នៃ​ភូមិ​ភាគខាង​ត្បូង​​និង​ក្រុង​ហូ​ជី​មិញ​។​
 
នៅ​អំឡុង​ឆ្នាំ​ ២០១៦ - ​២០១៧នេះ  TTCS បាន​ដាក់​ផែន​ការ​​សម្រេច​បាន​ប្រាក់​ចំណូល​៤.០០០ពាន់​លានដុង ​កើន​ឡើង​៦០០ពាន់​លាន​ដុង​​បើប្រៀប​នឹង​រយៈពេល​ដូ​ចគ្នា​ ប្រាក់​ចំណេញ​សម្រេច​បាន​​៣១៥​​ពាន់​លាន​ដុង​ កើន​ឡើង​​២៧​ពាន់​លាន​ដុង​។​
 
ដើម្បី​​សម្រេច​បាន​ផែនការ​ខាង​លើ​ ក្នុង​ឆ្នាំ​២០១៦ - ២០១៧ TTCS បាន​សហការនឹង​​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ​ខេត្ត​តី​និញ​ (Tay Ninh) បង្កើត​​កម្មវិធី​វាល​អំពៅ​ធំ​ ដោយមាន​ផ្ទៃដី​មួយប្លង់​២០ហិកតា​។ សព្វ​ថ្ងៃ​​វាល​អំពៅ​បីប្លង់​ដាំ​នៅ​ឃុំ​ត្រា​វង់​ (Tra Vong) (ស្រុក​តឹន​បៀន - Tan Bien​)​ កូវ​ខើយ​ (Cau Khoi) (​ស្រុក​យឿង​មិញ​​ចូវ - Duong Minh Chau​) ​និង​ឃុំ​ឡុង​ភឿក (Long Phuoc)​ (ស្រុក​បេន​កូវ - Ben Cau)​។ នៅ​ទី​នេះ​ ប្រព័ន្ធ​ស្រោច​​ស្រព​​បាន​រចនា​សមស្រប​ ​ដើម្បី​ផ្គត់​ផ្គង់​គ្រប់​គ្រាន់​សម្រាប់​អំពៅ​នា​រដូវ​​ប្រាំង​។ ការអនុវត្ត​​យន្តូបនីយកម្ម​ចូល​​វប្បកម្ម ​និង​ដឹកជញ្ជូន​អំពៅ​ពេល​ប្រមូល​ផល​ក៏​មានការ​ងាយ​​ស្រួល​ដែរ​។​
 
ក្រៅ​ពី​នោះ​ TTCS សព្វថ្ងៃ​កំពុង​មាន​ទិសដៅដាំដំណាំ​លើ​​សរុបផ្ទៃដីនៅ​​តំបន់​វត្ថុធាតុ​៣០.០០០ហិកតា​ (រួម​មាន​តំបន់​វត្ថុធាតុដើម​​ TTCS ​​តីនិញ (Tay Ninh) និង​ TTCS យ៉ាឡាយ​ (Gia Lai)) ដើម្បី​​ធានា​ប្រភព​វត្ថុធាតុ​ដើម​អំពៅ​ស្ថេរភាព​ ជា​មធ្យមរៀង​រាល់​ឆ្នាំ​ផ្គត់​ផ្គង់​អំពៅ​ចំនួន​២.៣តោន​ រក្សា​កម្លាំង​ផលិត​អតិបរិមាណ​នៃ​រោង​ចក្រ​។​
TTCS ក៏​អនុវត្ត​វិទ្យាសាស្រ្ត​ជឿន​លឿន​​ចូល​ការវប្បកម្ម​អំពៅ​ បង្កើន​យន្តូបនីយកម្ម​​កសិកម្ម​។ ទន្ទឹម​នោះ​ ប្រមូល​ផ្តុំ​សុក្រិត​ខ្សែ​សង្វាក់​ផលិតកម្ម​​ រក្សាគោល​​ជំហ​នាំ​មុខ​អំពីបច្ចេកវិទ្យា​ ការ​ផ្គត់​ផ្គង់​ផលិត​ផល​​គុណភាព​​ តម្រូវ​ការ​ពិពិធ​​និង​ភាព​ហ្មត់ចត់​របស់​អតិថិជន​។​ ស្រាវ​ជ្រាវនិង​អភិវឌ្ឍន៍​ពូជ​អំពៅ​មាន​ទិន្នផល​ គុណភាព​​ខ្ពស់​ សមស្រប​នឹង​លក្ខណៈ​ដី​ធ្លី​តាម​តំបន់​វត្ថុធាតុដើម​​ ឡើង​គម្រោង​ពូជ​អំពៅ​ថ្មី​ ​ឆ្ពោះទៅ​រក​ទិន្នផល​​​មិនទាបជាង​១០០តោន​​ក្នុង​មួយ​ហិកតា។
 
សព្វថ្ងៃ​ TTCS បាន​និង​កំពុង​ដំណើរ​ការ​ប្រាកដកម្ម​យុទ្ធសាស្រ្ត​២០១៦ - ២០២០ ផ្តោត​ដំណើរការ​ផលិត​កម្ម​​អាជីវកម្ម ​តាម​ទិសកំណត់​​សំខាន់ៗ​​ដូចជា​ ស្រស់ - ស្អាត​ - ប្រសិទ្ធភាព​ និង​អភិវឌ្ឍន៍ស្ថេរភាព​​។ ក្នុង​នោះ​ ដាក់​ភារកិច្ច​លើកកម្ពស់​​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ជូន​ប្រជាកសិករ​ឡើង​ជួរ​មុខ​ ដោយ​មាន​​ទិស​ស្លោក​ “ប្រជាកសិករ​មាន​ចំណេញ​ រោងចក្រ​មាន​ចំណេញ​” និង​ “​ធ្វើមាន​ជូន​ប្រជាកសិករ​”​។​


 ផលិត​ផល​ស្ករចម្រាញ់​​​បាន​របស់​ TTCS។
រូបថត៖ ង្វៀន​ឡឹន​​


 ផលិត​ផល​ស្ករ​លឿង​របស់​ TTCS។
រូបថត៖ ង្វៀន​ឡឹន​


 ផលិតផល​​ទឹក​អំពៅ​មិន​ផ្អែម​ Miaqua អភិវឌ្ឍន៍​​ដោយ​​ TTCS។
រូបថត៖ ង្វៀន​ឡឹន​




 ផលិត​ផល​ផ្សេង​ៗ​របស់​ TTCS។
រូបថត៖ ង្វៀនឡឹន​

បង្កើត​នៅ​ឆ្នាំ១៩៩៥ TTCS សព្វថ្ងៃ​ជា​ក្រុម​ហ៊ុន​សមាជិក​​ចំណុះ​សម្ពន្ធ​ក្រុម​ហ៊ុន​ TTC ដើមកំណើត​នៃ​ក្រុម​ហ៊ុន​ភាគហ៊ុន​ Bourbon តីនិញ (Tay Ninh)​ (​សហអាជីវកម្ម​​រវាង​សម្ពន្ធ​ក្រុម​ហ៊ុន​​ Bourbon បារាំង អគ្គក្រុម​ហ៊ុន​អំពៅ​ទី២ និង​ក្រុម​ហ៊ុន​អំពៅស្ករ​តីនិញ​ - Tay Ninh)។ ច្រើន​ឆ្នាំកន្លង​ទៅ TTCS តែង​ជំរុញការ​​វិនិយោគ​​សម្រាប់​ការ​ងារ​ស្រាវ​ជ្រាវ​និង​អភិវឌ្ឍន៍​ (R&D) លើ​ប្រភេទ​ផលិតផល​ថ្មី​ដូចជា៖ ​ស្ករ​លឿង ស្ករប្រផេះ ស្ករ​រាវ​។ ទន្ទឹម​នោះ ក្រុមហ៊ុន​ជំរុញ​អភិវឌ្ឍន៍​ផលិតផល​ទាប​ស្ករ​និង​ក្រោយស្ករ​ ការ​វិនិយោគ​​អនុវត្ត​គម្រោង​ការ​ផលិត​ស្ករ​សរីរាង្គ​ដំបូងបង្អស់​នៅ​វៀតណាម​ ហើយ​​ទទួល​បាន​លិខិត​បញ្ជាក់​សម្រេ​ចស្តង់​ដារ​អ៊ឺរុប (EC 834/2007) និង​អាមេរិក (USDA-NOP)។
 
TTCS អភិវឌ្ឍន៍​ជោគជ័យ​និង​នាំ​ចេញទៅ​ទីផ្សារ​នូវ​ផលិត​ផល​​ទឹក​អំពៅ​មិន​ផ្អែម​ Miaqua ជា​ប្រភេទ​ទឹក​ផឹក​បាន​ចម្រាញ់ចេញ​​ពី​បទដ្ឋាន​ផលិត​ស្ករ​ មាន​រសជាតិ​អំពៅ​ពិសេស​ដាច់​ដោយ​ឡែក​​​និង​ធម្មជាតិ​។ រយៈ​ពេល​ខាង​មុខ​នេះ TTCS នឹង​បន្ត​អភិវឌ្ឍន៍​​ផលិតផល​ថ្មី​ ចេញពី​កាកអំពៅ​ ស្ករ​ខ្មៅ​​ នឹង​​​ផ្ទេរ​បច្ចេកវិទ្យាផលិតកម្ម​​​​ទៅ​ដល់​ក្រុម​ហ៊ុន​សមាជិក​នានា។​
 
 សកម្មភាពការពារបរិស្ថាន​បាន TTCS យក​ចិត្ត​ទុកដាក់​ តាម​រយៈ​ការសាងសង់​រោង​ចក្រ​អគ្គិសនី​ថាមពល​ជីវម៉ាស ​ដោយមាន​​ពលនុភាព​​​៦៥​ MWh ប្រើប្រាស់វត្ថុធាតុ​ពី​កាក​អំពៅ​ និង​អនុវត្ត​បញ្ចេញ​​អគ្គិសនី​ថាមពលពន្លឺ​​ព្រះអាទិត្យ​ បង្កើត​ថាម​ពល​ស្អាត​ ស្ថេរភាព​ និង​ជិតស្និទ្ធ​បរិស្ថាន​។​ ប្រព័ន្ធ​ធ្វើប្រព្រឹត្តិកម្ម​​ទឹកកាក​​សំណល់​ បាន​ដំណើរ​ការ​ក្រោម​ការ​សង្កេត​ពិនិត្យ​ហ្មត់​ចត់​នៃ​ប្រព័ន្ធគ្រប់​គ្រង​នាំ​ចេញ​​ជឿន​លឿន​ សម្រេច​ប្រភេទ​អេ​ តាម​ស្តង់​ដារ​ជាតិ​អំពី​ទឹក​កាក​សំណល់​ឧស្សាហកម្ម​។ ប្រភពទឹក​ក្រោយ​ពី​ធ្វើ​ប្រព្រឹត្តិកម្ម​ បាន​ប្រើ​ប្រាស់​​សាឡើង​វិញ​ និង​ផ្គត់​ផ្គង់​ការ​ស្រោច​ស្រពលើ​កសិដ្ឋាន​អំពៅ​៕​
 

អត្ថបទ៖ ង្វៀន​វូ​ថាញ​ដាត​
រូបថត៖ ង្វៀន​ឡឹន​ និង​ឯកសារ


បណ្តាអត្ថបទបានផ្សាយ