11/12/2015 09:28 GMT+7 Email Print Like 0

TPP មានអត្ថន័យសំខាន់ទាំងខាងសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រផងចំពោះវៀតណាម


TPP មានអត្ថន័យសំខាន់ទាំងខាងសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រផងចំពោះវៀតណាម (Image: VNA)

ស្ថានទូតវៀតណាមប្រចាំ​នៅអាមេរិក រួមជាមួយស្ថានទូតកណាដា​ប៉េរូនិង​អគ្គកុងស៊ុល​ជប៉ុន​ ប្រចាំ​នៅ​អាមេរិ​ក​បាន​ចូល​រួមកិច្ច​ពិភាក្សា​ ដោយ​មាន​ប្រធានបទ «ការសាកល្បងនិងឱកាសសំរាប់បណ្ដាប្រទេស​ ចូលរួមកិច្ចព្រម​ព្រៀង​ TPP» ដែលបានប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន អាមេរិក។ នៅជំនួប​ពិភាក្សា​ បណ្ដា​ឯកអគ្គ​រដ្ឋទូត​និង​តំណាង​នៃប្រទេស​ជាសមាជិកកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រ​ប៉ាស៊ីហ្វិក (TPP) ចំនួន ៤ បាន​ចែក​រំលែ​កសាធា​រណៈ​មតិរបស់ប្រទេសនិមួយៗ ចំពោះ TPP និងការសាកល្បងខាងមុខក្នុង​ដំណើរ​ការ​ចុះហត្ថ​លេខា​អនុម័ត​ និងអនុវត្ត TPP នៃប្រទេសនិមួយៗ។ ឯកអគ្គ​រដ្ឋទូតវៀត​ណាមប្រចាំ នៅអាមេរិក លោក Pham Quang Vinh បានចែករំលែក​ការព្រួយ​បារ​ម្មណ៍ របស់វៀតណាមក្នុងពេលចាប់ផ្តើមចូលរួមការចរចារអំពី​TPP ព្រម​ទាំង បាន​ឲ្យដឹងថា៖ វៀតណាមបានចូលរួមយ៉ាងសកម្មហើយប្តេជ្ញា​ជំរុញការ អនុម័ត និង​អនុវត្ត​តាម​កិច្ច​សន្យា​។ តាមលោក Pham Quang Vinh​ ថា៖ TPP មាន អត្ថន័យ​ដ៏សែន​សំខាន់​ខាង​សេដ្ឋកិច្ច​ផង​និង​ខាង​យុទ្ធសាស្ត្រ​ផង ចំពោះ​វៀតណាមនិងប្រទេសផ្សេងៗទៀត។ វៀតណាមមានគោលបំណង​ទទួល​បាន ការជួយ​ឧបត្ថម្ភ​បច្ចេក​ទេសនៃប្រទេសជាសមាជិកក្នុងការផ្លាស់ប្តូរ​ ដើម្បីសម្របសម្រួល ជាមួយ TPP៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ