07/10/2015 09:51 GMT+7 Email Print Like 0

TPP នឹងបង្កើតជំហានលោតផ្លោះដើម្បីវៀតណាមជំរុញខ្លាំងការនាំចេញនិងលើកកំពស់សមត្ថភាពប្រកួតប្រជែង


រដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម លោក Vu Huy Hoang

ឆ្លើយសម្ភាសន៍អ្នកយកព័ត៍មានវិទ្យុសម្លេងវៀតណាមអំពីព្រឹត្តិការណ៍ដែលវៀតណាមនិងដៃគូចំនួន​ ១១​ទទួល​​បានការព្រមព្រៀងចុងក្រោយស្ដីពី​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក (TPP) នាថ្ងៃទី៥ ​ខែតុលា ឆ្នាំ២០១៥ ​​នៅ​ទីក្រុង Atlanta (អាមេរិក) រដ្ឋមន្ត្រីក្រសួងឧស្សាហ​ ពាណិជ្ជកម្ម​វៀត​ណាម ​លោក Vu Huy Hoang បានអះអាងថា៖ TPP ត្រូវបានចាត់ទុក​ជាជំហាន​លោតផ្លោះដើម្បីវៀតណាមជំរុញខ្លាំងការនាំចេញ និងលើកកំពស់សមត្ថភាពប្រកួតប្រជែងក្នុងប្រទេស។ តាមការវាយតំលៃរបស់បណ្ដាអ្នកជំនាញការថា៖ វៀតណាមនឹងជាសមាជិកទទួលបានផលប្រយោជន៍ច្រើនបំផុតក្នុងចំណោមសមាជិក TPP។ អំពីវិស័យសេដ្ឋកិច្ច TPPនឹងជួយ GDP របស់វៀតណាមបង្កើន​បង្កើន​ទឹកប្រាក់ចំនួន ២៣,៥ ពាន់លានដុល្លារអាមេរិក នាឆ្នាំ២០២០ និង​ ៣៣,៥ ពាន់លានដុល្លារអាមេរិក នាឆ្នាំ២០២៥។ ប្រាក់នាំចេញនឹងបង្កើន៦៨​ ពាន់លានដុល្លារអាមេរិក នាឆ្នាំ២០២៥។ លោក Vu Huy Hoang បាន​អោយដឹងថា៖

“ តាមការឯកភាពរបស់បណ្ដារដ្ឋមន្ត្រី TPP គឺបន្ទាប់ពីពេលបញ្ចប់ការ​ចរចារនេះ ប្រទេសនានានឹងអនុវត្តតាមដំណើការរបស់ខ្លួន។ ដើមដំបូងគឺត្រួតពិនិត្យខាងគតិយុត្តិលិខិតស្នាមបានសមស្របជាមួយស្ថានភាពក្នុង​ប្រទេសដែរឬទេ? ទីពីរគឹត្រៀមរៀបចំអនុវត្តតាមដំណាក់កាល​។ ទន្ទឹមនឹងនោះ​គឺជូន​ព័ត៍មានអំពីខ្លឹមសាររបស់TPP ទៀតផង ជាពិសេសគឺបណ្ដាកិច្ច​សន្យាអំពីទីផ្សារ រវាងវៀតណាមជាមួយប្រទេសជាសមាជិកTPP ផ្សេងៗ។”

រដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម លោក Vu Huy Hoang ​បានអះអាងថា៖ វៀតណាមមានបទពិសោធន៍ជាច្រើន ក្នុងការធ្វើសមាហរណ​កម្មជាពិសេសគឺធ្វើសមាហរណកម្មសេដ្ឋកិច្ច ដូច្នេះវៀតណាមនឹងអនុវត្តធ្វើ​អាជីវកម្មរាល់ឧត្តមភាពរបស់ TPP៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ