Tomizawa Mamoru និងក្តីជក់ចិត្តពីសេរ៉ាមិចវៀតណាម
កន្លងទៅជាគម្រប់២០ឆ្នាំ នៅឆ្នាំ១៩៩៥ ក្រោយការរញ្ជួយដី លោកTomizawa Mamoru បានប្តេជ្ញាចិត្តឃ្លាតចេញពីស្រុកកំណើតខ្លួន ដើម្បីចូលរួមអង្គការក្រៅរដ្ឋាភិបាលស្តីពីការអប់រំ និងទេសចរណ៍របស់ជប៉ុន ធ្វើការនៅបណ្តាប្រទេសនៃទ្វីបអាស៊ី។ ពេលដែលឈប់សម្រាកនៅប្រទេសវៀតណាម លោក Tomizawa Mamoru ចាប់អារម្មណ៍បាន នូវភាពសម្បូរបែបពីវប្បធម៌រវាងបណ្តាគ្រប់តំបន់។ ជាពិសេសគឺសេរ៉ាមិចបាតត្រាង។ លោកត្រូវទាក់ទាញអារម្មណ៍ ដោយភាពស្រស់ស្អាតរបស់ប្រភេទសេរ៉ាមិចនេះ ជាមួយនឹងថ្វីដៃដ៏ប៉ិនប្រសប់របស់សិប្បករ។ ហេតុនេះហើយ អាចចាត់ទុកថា នេះគឺជាជំហានដំបូងរបស់លោក Tomizawa Mamoru ពេលលោកចាប់ផ្តើមដើរតាមក្តីចំណងចំណូលចិត្តរបស់ខ្លួនពីសេរ៉ាមិចវៀតណាម។ តាមរយៈការសិក្សារៀនសូត្រពីសិប្បករនិងសៀវភៅ លោក Tomizawa Mamoru ស្រាប់តែផុតគំនិត ហេតុអ្វីមិនចែករំលែកនូវប្រការដែលខ្លួនបានរៀន បង្រៀនឲ្យអ្នកដទៃ។ នោះហើយទើបជាហេតុដែលនាំឲ្យ Overland Club កកើតឡើង នៅអនុសង្កាត់ដាកាវ ខណ្ឌ១ ទីក្រុងហូជីមិញ នៅឆ្នាំ២០០១ ដោយគោលបំណងបន្តចំណងចំណូលចិត្តយ៉ាងក្តៅគគុកខាងសេរ៉ាមិច ផ្តល់ឲ្យទៅសមាជិកដែលចូលរួមក្លិប មិនប្រកាន់ថានោះជាជនជាតិអឺរុប អាមេរិក ឬជនជាតិអាស៊ី។ ហើយលោក Tomizawa Mamoru ក៏ផ្សារភ្ជាប់នឹងប្រទេសវៀតណាមតាំងពីនោះមក។
នៅពេលនេះ មុខសញ្ញាដែល លោក Tomizawa Mamoru យកចិត្តទុកដាក់មុនដំបូងបង្អស់ ដើម្បីបង្រៀនរបរសេរ៉ាមិច គឺភ្ញៀវទេសចរណ៍អន្តរជាតិ ខណៈពេលដែលវៀតណាមកំពុងជាទីកន្លែងទេសចរណ៍ទាក់ទាញក្នុងតំបន់។ ក្នុងអំឡុង៦ខែបន្តបន្ទាប់ លោករៀនធ្វើសេរ៉ាមិចផង នៅថែមទាំងបង្កើតផែនការបើកថ្នាក់បង្រៀន និងរកសិស្សឲ្យ Overland Club។ ដោយមានទំនាក់ទំនងពីកាលធ្វើទេសចរណ៍ លោក Tomizawa Mamoru ក៏ងាយស្រួលដើម្បីរកវីធីឧទ្ទេសនាមដល់ភ្ញៀវទេសចរណ៍អន្តរជាតិមកជាមួយនឹង Overland Club។ Overland Club អាចចាត់ទុកជា ការជម្រើសមួយក្នុងដំណើរទេសចរណ៍ ទស្សនាទីក្រុងហូជីមិញរបស់ភ្ញៀវទេសចណ៍។ នៅកណ្តាលមជ្ឈមណ្ឌលទីក្រុងហូជីមិញ Overland Club គឺជាបរិយាកាសសេរ៉ាមិចដ៏ពិសេសមួយ នាំមកនូវភាពជក់ចិត្តជូនសិស្សពីវប្បធម៌វៀតណាម ដែលសេរ៉ាមិចគឺជាឧទាហរណ៍បញ្ជាក់មួយ។ ថ្នាក់រៀនសេរ៉ាមិចរបស់ Overland Club សព្វថ្ងៃទាក់ទាញសិស្សានុសិស្សជាច្រើនមករៀន ដោយមានម៉ោងរៀនខុសពីគ្នា មានទាំងជនជាតិវៀតណាមនិងជនជាតិបរទេសទៀតផង។ ជាក់ស្តែង ការរៀនធ្វើសេរ៉ាមិច ជួយហាត់ពត់ភាពប៉ិនប្រសប់ ភាពអត់ធ្មត់ នៅទាំងនាំមកភាពកែច្នៃសិល្បៈពោរពេញទៅដោយភាពថ្មី។ វាបង្ហាញឆ្លងតាមដំណាក់កាសច្របាច់ដី បង្កើតរូបភាព ហាលស្ងួត លាបពណ៌ឲ្យស្មើសាច់និងបង្កើតភាពរលោង ការដុតត្រូវបានអនុវត្តយ៉ាងហ្មត់ចត់ទីបំផុត។ ដើម្បីបង្កើតចេញផលិតផលសេរ៉ាមិចសំរេចមួយ សិស្សម្នាក់ត្រូវឆ្លងកាត់វគ្គរៀនមូលដ្ឋាន គឺចាប់ផ្តើមពីការច្របាច់ដីឥដ្ឋ ពីព្រោះនេះគឺជាវគ្គដំបូងបង្អស់កំណត់នូវភាពជោគជ័យនៃគុណភាពរបស់ផលិតផល។ ក្រោយមក ផលិតផលសេរ៉ាមិចដែលធ្វើសម្រេចនីមួយៗ ត្រូវបាននាំចូលទៅក្នុងឡដុតរបស់ Overland Club ប្រើដោយហ្គាស ។ នោះក៏ជាកក្តាមួយជួយមិនឲ្យកខ្វក់បរិស្ថាននិងឲ្យចេញផលិតផលដែលមានគុណភាពខ្ពស់។ នៅពេលបានស្វែងយល់ពីដួងព្រលឹងរបស់ប្រជាជនវៀតណាម នៅក្នុងបណ្តាផលិតផលសេរ៉ាមិចទាំងឡាយនេះ លោក Tomizawa Mamoru បានចាត់ទុកជាផលិតផលដ៏វិចិត្រ រស់រវើក ពោរពេញទៅដោយក្តីស្រឡាញ់ស្រុកកំណើត គឺជាប្រភពដែលបណ្តុះគំនិតដ៏អស្ចារ្យ ដើម្បីបង្កើត Overland Club ឡើង។ ប្រការដែលលោកចង់ឲ្យសិស្សានុសិស្សឆ្ពោះទៅដល់ គឺការបង្ហាញពីក្តីស្រឡាញ់និងក្តីជក់ចិត្តរបស់ខ្លួន បញ្ជូលទៅក្នុងផលិតផលនីមួយៗ តាំងពីភាពធម្មតាដល់ភាពស្មុគស្មាញ។ ថ្នាក់រៀនសេរ៉ាមិចប្រាកដជាទីកន្លែងអាចរកឃើញនិងអភិវឌ្ឍន៍ទេពកោសល្យខាងវិចិត្រសិល្បៈ ក្នុងដំណើរការធ្វើសេរ៉ាមិច។ ទន្ទឹមនោះក៏ជាទីកន្លែងសម្រាប់សិស្សានុសិស្សមានរយៈពេលគយគន់ នឹងរិះគិតពីដំណើរជីវិតខ្លួន ខណៈពេលនៅទីនេះ មានអារម្មណ៍ថាពេលវេលាដូចជាដើរយឺត បើប្រៀបនឹងការរស់នៅប្រចាំថ្ងៃ។ ទាំងពីយូរ Overland Club បានក្លាយជាបរិយាកាសដ៏ជិតស្និទ្ធនឹងភ្ញៀវទេសចរណ៍បរទេស ពេលមកទេសចរនៅទីក្រុងហូជីមិញ ហើយមិត្តយុវវ័យដែលចូលចិត្តធ្វើសេរ៉ាមិច។ បរិយាកាសរបស់ Overland Club ជួយមនុស្សរាល់គ្នាកែច្នៃតាមចិត្តជាមួយដីឥដ្ឋ ហើយជាពិសេសបានឆ្នងកាត់នូវមុខរបរប្រពៃណីមួយ ដែលបានផ្សារភ្ជាប់នឹងលក្ខណៈវប្បធម៌របស់វៀតណាម។ បង Leandro Marcelino (ជាជនជាតិអេស្ប៉ាញ) ក្រោយពេលសិក្សាធ្វើសេរ៉ាមិចបានជាងមួយឆ្នាំ ឥឡូវបងបានផ្សារភ្ជាប់ជាមួយ Overland Club ក្នុងតួនាទីជាសហការីម្នាក់របស់ថ្នាក់រៀនធ្វើសេរ៉ាមិច។ លោកមានបណ្តាញវេបសាយដោយឡែក ជំនាញលក់តែផលិតផលសេរ៉ាមិច ដែលលោកធ្វើចេញដោយផ្ទាល់ដៃ។
បានដឹងឮ ក្រៅពីការបង្រៀនធ្វើសេរ៉ាមិច Overland Club នៅទាំងបើក “កន្លែងដាក់បង្ហាញ” មួយឥតគិតថ្លៃដើម្បីតាំងបង្ហាញស្នាដៃសិល្បៈ របស់សិស្សានុសិស្ស សហការជាមួយហាងកាហ្វេជប៉ុន MOF (នៅផ្លូវលេខ៣០ ឡេឡើយ ខណ្ឌ១) ដើម្បីរៀបចំព្រឹត្តិកាណ៍តាមខែនីមួយៗ ទាក់ទាញសិស្សានុសិស្ស និស្សិត និងជនជាតិបរទេសចូលរួមយ៉ាងកុះករ។ ជឿជាក់ថា Overland Club របស់លោក Tomizawa Mamoru នឹងបង្កើតបានស្ពានជួបប្រាស្រ័យវប្បធម៌ រវាងមិត្តភក្តិនៅបណ្តាប្រទេសជាច្រើន រួមចំណែកផ្សព្វផ្សាយលក្ខណៈពិសេសរបស់វប្បធម៌វៀតណាម។
អត្ថបទ៖ ង្វៀនវូថាញដាក រូបថត៖ ថុងហាយ
UNIS - សាលារៀនមិត្តភាព
អតីតយុទ្ធជនអាមេរិកម្នាក់ខិតខំប្រឹងប្រែងផ្សះផ្សាយផលវិបាកនៃសង្គ្រាម
ធ្វើរស់ឡើងវិញនូវគំនូរប្រជាប្រិយ
រាប់លាននាក់រួមគ្នាពណ៌ទង់ជាតិក្រហម។
ហាងកាហ្វេមនុស្សយន្ត៖ បរិយកាសបំផុសគំនិតច្នៃប្រឌិតបច្ចេកវិទ្យា
វិថីដើរប៊ុយវៀន (Bui Vien) - ភាពអ៊ូអរនៅវិថី"លោកខាងលិច" នៅកណ្តាលទីក្រុងហូជីមិញ (Ho Chi Minh)
កុមារា កុមារី រស់នៅតំបន់ភ្នំ ថតភាពយន្តដើម្បីចែករំលែកក្តីសុបិន
វេជ្ជបណ្ឌិតជនជាតិបារាំងអស់ពីចិត្តពីថ្លើមចំពោះវេជ្ជសាស្រ្តបុរាណវៀតណាម
VOF ២០១៧ - សម្លេងអនាគតរបស់ APEC
លោកស្រី Toba Mika និងកាដូពិសេសសំរាប់ APEC ២០១៧
Festival ថតរូបសំរាប់អ្នកថតរូបវ័យក្មេង ៖ គំនិតក្មេង គំហើញក្មេង។
ភូមិ ASEAN ៖ ទីកន្លែងតភ្ជាប់ និងផ្លាស់ប្តូរវប្បធម៌អន្តរជាតិ
លោកគ្រូ Rick បង្រៀនភាសាអង់គ្លេសប្អូនៗក្រីក្រ នៅប៊ិញអាន (Binh An)
Ho Chi Minh City Street Show៖ ឆាកល្ខោននិងការពិត ដូចជាទំនុកភ្លេងតាមដងវិថី
តាំងពិព័រណ៍រូបភាព “ទឹកដី ពលរដ្ឋអាស៊ាន”
ទិវាបុណ្យនៃចំណងមិត្តភាពវៀតណាម - ឡាវ
“ផ្ទះ”ថ្មីសំរាប់សត្វខ្លាឃ្មុំ
អ្នករួមដំណើរជាមួយប្រជាកសិករដាំដំណាំកាកាវ
ភ្ញៀវមកហាងបំរើដោយខ្លួនឯងដំបូងនៅរដ្ឋធានីហាណូយ (Ha Noi)
ក្រុមសម្តែងល្ខោននិយាយមកពីប្រទេសនានា Saigon Players
ដំណើរស្វែងយល់អក្សរណោម របស់សាស្រ្តាចារ្យ Shimizu Masaaki
ទៅកាន់វត្តអារាមដើម្បីសិក្សាអក្សរខ្មែរ
Ti Toay Atelier - ទីកន្លែងសម្រាប់កុមារច្នៃប្រឌិតដោយសេរី
ទីក្រុងហូជីមិញ និងទស្សនវិស័យឆ្នាំ២០២៥
ពិធីបុណ្យអារាមយៃ (Day)