05/01/2018 00:01 GMT+7 Email Print Like 0

Tipsy Art - ទីកន្លែង​ច្នៃ​ប្រឌិត​សេរី​នៃ​វិចិត្រករ​មិន​ជំនាញ​

បាន​រៀប​ចំ​នៅ​រាល់​​ចុង​សប្តាហ៍​ ក្រោម​ប្រធាន​បទ​ផ្សេង​ៗ​ បរិយាកាស​សិល្បៈ​ Tipsy Art សព្វថ្ងៃ​កំពុង​ជា​ទម្រង់​រូបភាព​​រៀន​គូរ​​គំនូរ​​ពេញ​និយម​នៅ​ទីក្រុង​ទាំង​ពីរ​ ហាណូយ​និង​ហូជីមិញ​។​

នា​ថ្ងៃសៅរ៍​ចុង​សប្តាហ៍​ បន្ទាប់ពី​រួម​​គ្នា​ពោល​ពាក្យ​សន្យា​ “ខ្ញុំ​នឹង​មិន​ពោលពាក្យ​អសុរសលើ​រូបគំនូរ​ខ្លួន​ឯងថា​អាក្រក់​​​ មិន​ពោលពាក្យបង្អាប់​លើ​រូប​គំនូរ​អ្នក​ដទៃថាអាក្រក់​​ មិន​ពោលពាក្យ​បង្អាប់​លើ​រូប​គំនូរ​មិត្ត​ឯង​ថា​​អាក្រក់​ មិនពឹង​អ្នក​​ដទៃ​​​គូរ​ជំនួសខ្លួន​​ សូម​សន្យាៗ​” សិក្ខាកាម​គ្រប់​វ័យ​ក្នុង​ថ្នាក់​គំនូរ Tipsy Art ​​ ​ចាប់​ផ្តើម​ឈាន​ចូល​ម៉ោង​រៀន​​ពោរពេញ​ទៅ​ដោយ​ចំណូល​ចិត្ត​និងទឹក​មុខ​​រីក​រាយ​។ បន្ទាប់​មក​ គ្រូ​បង្រៀនចាប់​ផ្តើម​​ណែ​នាំ​ទាក់ទាញ​អារម្មណ៍​សិក្ខាកាម​ទៅ​លើ​រូប​គំនូរ​ ក្រោម​ប្រធាន​បទ​​៖ “​បណ្តែត​ប្រទីប​”។ សិក្ខា​កាមគ្រប់​វ័យ​​ជិត​៣០​នាក់ ​មិន​ឃ្លាត​ភ្នែក​ពី​ផ្ទាំង​គំនូរ​គំរូ​ផង​ ស្តាប់​គ្រួបង្រៀន​ណែនាំ​អំពី​ទម្រង់​ប្លង់​គំនូរ​ របៀប​លាយថ្នាំ​ពណ៌​សម្រាប់​គូរ​ផ្ទៃជើង​មេឃ​ របៀប​លាយ​ថ្នាំ​ពណ៌​មេឃ​ពណ៌​ព្រីង​​ទុំ​នា​​ពេល​អស្តង្គត​ និង​ទម្រង់ប្លង់​​​ទូក​បណ្តែត​​ប្រទីបផង​​​...។ល​។ រាល់ពេល​ណែនាំ​សម្រេច​​​មួយ​ចំណែក​​នៃ​ផ្ទាំង​គំនូរ​រួច​ស្រេច​​ គ្រួ​បង្រៀន​សុទ្ធតែ​ទុកឲ្យ​​សិក្ខាកាម​អនុវត្ត​ដោយ​ខ្លួន​ឯង​ ក្នុង​អំឡុង​ពីរឬ​បី​នាទី​ រួច​បន្ត​ចំណែក​មួយ​ផ្សេង ​រហូត​ដល់​គំនូរ​បាន​សម្រេចជា​ស្ថាពរ​​​។​
 
រាល់​ម៉ោង​រៀន​នៃ​ Tipsy Art តែង​​អូស​បន្លាយ​​រយៈពេលបី​ម៉ោង​​ ទន្ទឹម​នោះ​មិន​បង្កើត​ឲ្យ​អ្នក​រៀន​មាន​អារម្មណ៍​ជិន​​ណាយដោយ​​​ពេល​វេលា​វែង​ ពី​ព្រោះ​បរិយាកាស​ក្នុង​ម៉ោង​រៀន​មាន​ភាព​ធូរ​ស្រាល​ បើកទូលាយ​ សិក្ខាកាម​ពិភាក្សា​​សេរីអំពី​រូប​គំនូរ​​និង​របៀប​គូរ​។ រាល់​ចុង​សប្តាហ៍នឹង​មាន​ប្រធាន​បទ​រូប​គំនូរ​មួយ​ផ្សេង​ៗ​ ដែល​​គ្រូ​បង្រៀន​ Tipsy Art ​ជា​អ្នក​គូរ​ដំបូង​​។​ ការ​ជ្រើស​រើស​ប្រធាន​បទ​រូប​គំនូរ​ផ្សេងៗ សម្រាប់​​សម្តែង​បង្ហាញគឺ​​មិន​ធម្មតា​​ ពីព្រោះ​ត្រូវការ​ភាព​ជិត​ស្និទ្ធ​ផង​ ត្រូវ​ការ​ភាព​ថ្មី​ផង​ ដើម្បី​ទាក់ទាញ​ចិត្ត​អ្នកគូរ​។​


 បរិយាកាស​សិល្បៈ​ Tipsy Art តែង​បង្កើត​ភាព​ស្រស់ស្រាយ​ លំហែ​អារម្មណ៍​​សម្រាប់សិក្ខាកាម​ចូល​រួម​ថ្នាក់​រៀន​​។​

 “ពិធីការ​” សំណើច​ដាក់​ដៃ​លើរូបគំនូរ​ អនុវត្ត​ពាក្យ​សន្យា​ពេល​ថ្នាក់រៀន​​ចាប់​ផ្តើម​។​

 ឧបករណ៍​សាមញ្ញ​សម្រាប់​គូរ​សម្រេច​រូបគំនូរ​ គឺគ្រាន់តែ​ជក់​មួយ​ដើម​​និង​ប្រអប់​ពណ៌​មួយ​ប្រអប់​ យើង​អាច​គូរ​
បាន​រូបគំនូរ​មួយផ្ទាំង​​ដ៏​រស់​រវើក​។​


 រាល់​សិក្ខាកាម​សុទ្ធតែ​លង់​អារម្មណ៍​​ក្នុង​បរិយាកាស​សិល្បៈ​រៀងៗខ្លួន​​​​នៅ​​រាល់​ម៉ោង​រៀន​ក្នុង​ថ្នាក់​​ Tipsy Art

 សិក្ខាកាមទាំងឡាយ​នឹង​បាន​ណែនាំ​របៀប​វាស់​អត្រា​ ទម្រង់​ប្លង់​​នៃ​រូប​​គំនូរ​មុន​ពេល​ដាក់​ជក់​គូរ​។​

 បន្ទាប់ពីអនុវត្ត​​​សម្រេច​ដំណាក់កាលមួយ​ គ្រូបង្រៀន​នឹង​ណែនាំ​សិក្ខាកាម​គូរបន្ត​រហូត​ដល់​ពេល​ផ្ទាំងគំនូរ​បាន​សម្រេច​។​

  Tipsy Art មិន​​​សាមញ្ញ​ជា​ថ្នាក់រៀន​គូរ​ប៉ុណ្ណោះទេ នៅទាំង​ជា​ទីកន្លែង​លេង​សប្បាយ​ ប្រជុំ​ក្រុម​មិត្ត ​និង​សាច់​ញាតិ​នៅ​ក្នុង​គ្រូសារ​។​

 សិក្ខាកាមទាំងឡាយ​​ចូល​រួម​ថា្នក់​រៀន​ Tipsy Art នឹង​បាន​មិត្ត​ណែនាំ​របៀប​កាន់​ជក់​និង​គូស​គំនូស​​លម្អិត​។​

 ដើម្បីធ្វើ​ឲ្យ​គំនូស​​ក្លាយជាមាន​ភាព​​រស់​រវើក ​និង​សំឡឹង​មើលទៅ​ពិត​ប្រាកដ​ជាង សិក្ខាកាមទាំងឡាយ​ប្រើ​ដៃ​ដើម្បី​បង្កើត​ជា​
បំណែក​ស្រទាប់​​នៅលើ​រូបគំនូរ​។


 ក្រៅពី​ចំណេះដឹង​​មូលដ្ឋាន​ ហើយ​​បាន​ណែ​នាំ​គូរ​តាម​ប្រធាន​បទផ្សេង​ៗ​​ សិក្ខាកាម​ទាំងឡាយ​នៅ​អាច​ច្នៃ​ប្រឌិតបន្ថែម​ទម្រង់ប្លង់​​​
និង​រចនា ​ដោយ​ខ្លួន​ឯង​​ ដើម្បី​រូបគំនូរ​មើល​ទៅ​​មាន​ភាពរស់​រវើកជាង​​។


 មិត្ត​អ្នក​ណែនាំ​ Tipsy Art តែង​ពីគ្រោះ​ប្រឹក្សា​អស់ពី​ចិត្ត​រាល់ពេល​សិក្ខា​កាម​ត្រូវ​ការ​ជំនួយ​។

 ក្នុង​រាល់​ម៉ោង​រៀន​នៃ​ Tipsy Art សិក្ខាកាម​ផ្ចិត​ផ្ចង់​​ច្នៃប្រឌិត​លើ​រូបគំនូរ​​របស់​ខ្លួន​ ទើប​អារម្មណ៍​ stress
និង​នឿយ​ហត់​តែង​បាន​បំបាត់​​ទៅ​។​

 សិក្ខាកាម​ទាំងឡាយ​ថតរូប​អនុស្សាវរីយ៍​ក្រោយ​ម៉ោង​រៀន​។​

យក​គំនិត​​ពី​ទម្រង់រូបភាព​គូរ​​គំនូរ​ស្រស់ស្រាយ ​នៅ​ប្រទេស​មួយ​ចំនួន​នៃ​លោក​ខាងលិច​ Tipsy Art ជាក្រុម​ផ្តើម​អាជីវកម្ម​រួម​មាន​សមាជិក​ ប៉ូយ​ធូ​ង៉ឹន​ (Bui Thu Ngan) ង្វៀន​ធូ​ត្រាញ​ (Nguyen Thu Trang)។ ពួក​គាត់​រួម​គា្ន​បង្កើត​ទម្រង់​  រូបភាព​ថ្នាក់​គំនូរ​ ដើម្បី​បំបាត់​ stress ដំបូង​នៅក្រុង​​​ហាណូយ ​ចាប់ពី​ខែ​ធ្នូរ​ឆ្នាំ​២០១៥។ បងស្រី ​ង្វៀន​​ធូ​ត្រាង ​(Nguyen Thu Trang)៖ “ពាក្យថា Art ​ នៅក្នុង​ Tipsy Art មានន័យ​ថា​សិល្បៈ​ រី​ឯ​ Tipsy មាន​ន័យ​ថាអណ្តែត​អណ្តូង​​​គ្មាន​ព្រំ​ដែន​។ ទម្រង់​រូបភាព​នេះ ចង់​ឆ្ពោះទៅរក​​អារម្មណ៍​អណ្តែត​អណ្តូង​​ - ភ្លេច​អស់​មេឃដី​របស់​​​អ្នកគូរ​ ពេល​​គូរ​គំនូរ​​ ហើយ​ផ្តោ​ត​អារម្មណ៍​ ​​ ដូង​ព្រលឹង​ខ្លួន​ ទៅលើ​ផ្ទាំង​គំនូរ​នៅ​ចំពោះ​​មុខ​ និង​ជក់​គូរ​របស់​ខ្លួន​ ដើម្បី​អ្នក​គូរ​បំបាត់ stress ​ព្រួយកង្វល់​។ Tipsy Art ចង់​នាំ​យក​របៀប​​ខិត​ជិត​សិល្បៈ​ថ្មីមួយ​ ចង់ឲ្យ​​មនុស្ស​គ្រប់​គ្នា​បំភ្លេច​ភាពកង្វល់​​នៃ​​ជីវ​ភាព​ ផ្តល់​ពេល​វេលាបី​ម៉ោង​ថែ​ទាំស្មារតី​”។​
 
នៅ​វៀតណាម​សព្វថ្ងៃ ភាគ​ច្រើន​ទម្រង់​រូបភាព​ start-up បញ្ចូល​ទៅ​ក្នុង​​វិស័យ​សេដ្ឋកិច្ច​ ការ​ជ្រើសរើស​ផ្តើម​អាជីវកម្ម​របស់​ Tipsy Art ក្នុង​វិស័យ​សិល្បៈ​បាន​វាយ​តម្លៃ​ហានិភ័យ​​បង្គួរ។ ទោះបី​យ៉ាង​ណាក៏ដោយ​ អ្នក​បង្កើត​ Tipsy Art បែរ​ជឿជាក់​​ថា​នរណា​ក៏មាន​ចំណែក​សិល្បៈ​នៅ​ក្នុង​ខ្លួន ​និង​អារម្មណ៍​ត្រូវ​ការ​បញ្ចេញ​និង​​សម្តែង​ ​​ ដូច្នេះ​ទើប​យើង​ខ្ញុំ​កសាង​ Tipsy Art ក្រោម​ស្មារតី​ប្រមូល​ផ្តុំ​បញ្ជ្រាប​​​​បំផុស​គំនិត​គូរគំនូរ​ ដល់​មនុស្ស​ដែល​មិន​ទាន់ចូល​​ជិត​ជាមួយ​សិល្បៈ​។ ប្រការ​នេះ​មើល​ទៅ​សែនពិបាក​ ពីព្រោះ​គ្មាន​នរណាម្នាក់​គិត​ថា​ខ្លួនគប្បី​រៀន​គូរ​។​ ប៉ុន្តែ​មក​ដល់​ Tipsy Art សិក្ខាកាម​ទទួល​បាន​ផល​ច្រើន​ជាងបើ​ប្រៀប​នឹង​បំណង​ប្រាថ្នា​ដំបូង​។ លទ្ធផល​នៃ​សិក្ខាកាម​ម្នាក់​ បន្ទាប់ពី​ម៉ោង​រៀន​ មិនត្រឹមតែ​គូរសម្រេច​​​រូប​គំនូរ​ នៅ​ជានាទី​ស្រស់​ស្រាយលំហែ​អារម្មណ៍​ ​ពេល​នៅ​ក្បែរ​មិត្ត​ភក្តិ​ថ្មី​ទើប​នឹង​ស្គាល់​ ហើយ​ក៏​ជា​ការ​តភ្ជាប់​ថ្មី​អំពី​ស្មារតី​ និង​បទពិសោធន៍​ថ្មី​។​
 
ទោះបី​ជា​ start-up មួយ​ មាន​វ័យ​ក្មេង​នៅ​​ឡើយ ទន្ទឹម​នោះ​ Tipsy Art ​ទទួល​បាន​ជោគ​ជ័យ​ពិត​ប្រាកដ​ និង​ទាក់ទាញ​មនុស្ស​ជាច្រើនមក​ពិសោធន៍​។ សំឡឹង​មើល​លទ្ធផល​ ដែល​ Tipsy Art សម្រេច​បាន​សព្វថ្ងៃ​នេះ យើង​ខ្ញុំបាន​ឃើញ​កម្លាំង​លះបង់​របស់​​សមាជិកទាំងឡាយ​​ ពិត​ជា​សក្តិសម​ជាទី​បំផុត​។​ Tipsy Art ជា start-up មួយ​ក្នុង​ចំណោម ​start-up ដំបូង​ អនុវត្ត​ទម្រង់​រូបភាព​នេះនៅ​វៀតណាម​ តែង​ជួប​ប្រទះ​ឧបសគ្គ​កង្វះ​ពី​បុគ្គលិក​ ប្រតិបត្តិការ​ក្រុម​ហ៊ុន​ និង​កម្រៃ​ដំបូង​។ “ផ្តើម​បង្កើត​​​​ Tipsy Art ពោរពេញទៅ​ដោយ​ឧបសគ្គ​ ទន្ទឹមនោះ​ពេល​រួម​គ្នា​​អនុវត្ត​ទម្រង់​រូបភាពនោះ​ យើង​ខ្ញុំ​ឃើញ​វា​កាន់​តែមាន​​ចំណាប់​អារម្មណ៍ខ្លាំង​ យើង​ខ្ញុំ​ផ្សារភ្ជាប់​​ជាមួយ​វា​ដូចជា​​សាច់ញាតិ​ សិក្សា​បាន​បទពិសោធន៍​ទៅ​វិញទៅ​​មក​ និង​មតិប្រតិកម្ម​​នៃ​សិក្ខាកាម​ - អតិថិជន​​​ល្អប្រពៃ​” បងស្រី​ត្រាង (Trang) ​ឲ្យ​ដឹង។
 
សាខា​ពី​រនៅ​ក្រុង​ហាណូយ​​និង​ក្រុង​ហូជីមិញ​ Tipsy Art សព្វថ្ងៃ​ទាក់ទាញ​អតិថិជន​ជាច្រើនមក​ចូល​រួម​គូរ​រូប​យ៉ាង​​កុះករ​។ មក​ដល់​សព្វថ្ងៃ​ ក្រោយ​២ឆ្នាំ​បង្កើត​ឡើង​​ Tipsy Art លក់បាន​១២.៥០០​ផ្ទាំងគំ​នូរ​​​ ជាមួយ​អតិថិជន​៨០០០​​នាក់​ (អ្នក​ចូល​រួម​គូរគំនូរ​)​ អ្នកដែល​ចូល​រួម​គូរច្រើន​បំផុត​គឺ៣៧លើក​។ នេះ​ជាតួ​លេខ​សឲ្យ​ឃើញ​ការ​ខិត​ខំ​បង្គួរ​ របស់​ Tipsy Art - start-up វ័យ​ក្មេង​មួយ​ បាន​នាំ​យក​សិល្បៈ​ទៅ​ជិត​និង​មាន​ប្រយោជន៍​ជាង ​ក្នុង​ជីវភាព​សព្វថ្ងៃ​៕​

 

អត្ថបទ៖ ធុក​ហៀន​    រូបថត៖ ខាញ់ឡុង​
 


បណ្តាអត្ថបទបានផ្សាយ