កាលពីរសៀលថ្ងៃទី ៨ មិថុនា នៅក្នុងកិច្ចសន្ទនាបន្ទាប់ពីពិធីបដិសណ្ឋារកិច្ចជាផ្លូវការនៅទីស្នាក់ការរដ្ឋាភិបាលក្នុងទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ឹង និងនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល បានឯកភាពគ្នាបន្តពង្រឹងទំនុកចិត្តនយោបាយ អនុវត្តប្រកបដោយប្រសិទ្ធភាព នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ សន្តិសុខ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
ក្នុងវិស័យសេដ្ឋកិច្ច មេដឹកនាំទាំងពីររូបបានយល់ព្រមជំរុញការតភ្ជាប់គមនាគមន៍ ឡូជីស្ទិក អាកាសចរណ៍ និងទេសចរណ៍; ស្រាវជ្រាវអភិវឌ្ឍខ្សែផ្លូវដឹកជញ្ជូនលើគោក និងផ្លូវសមុទ្រដែលតភ្ជាប់ប្រទេសទាំងពីរ និងអនុតំបន់មេគង្គ; អនុវត្តន៍ប្រកបដោយប្រសិទ្ធិភាពនូវយន្តការនៃគណៈកម្មាធិការពាណិជ្ជកម្មរួមវៀតណាម-ថៃ; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញក្នុងការឈានចូលទីផ្សាររបស់គ្នាទៅវិញទៅមក និងខិតខំសម្រេចឱ្យបានគោលដៅពាណិជ្ជកម្មចំនួន ២៥ ពាន់លានដុល្លារអាមេរិក និងឆ្ពោះទៅរកគោលដៅ ៥០ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ។
នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល។ រូបថត៖ VNAនាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងអាស៊ាន និងយន្តការពហុភាគីផ្សេងទៀត; បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាឯកភាព សាមគ្គីភាព និងតួនាទីមជ្ឈភាពរបស់អាស៊ាន; លើកកម្ពស់គោលជំហររួមរបស់អាស៊ាននៅសមុទ្រខាងកើត ដោយផ្អែកលើច្បាប់អន្តរជាតិ ជាពិសេស UNCLOS ១៩៨២ និងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងយន្តការសហប្រតិបត្តិការជាយុទ្ធសាស្ត្រនៃសេដ្ឋកិច្ចអាងទន្លេទាំងបី Ayeyawady-Chao Phraya-Mekong (ACMECS)៕







