• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លេខាគណៈកម្មាធិការបក្សទីក្រុង Da Nang បានទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេស

នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅទីក្រុង Da Nang លោក Nguyen Van Quang លេខាគណៈកម្មាធិការបក្ស ទីក្រុង Da Nang បានអញ្ជើញជាអធិបតីក្នុងពិធីទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតកម្ពុជា ឯកអគ្គរដ្ឋទូតបារាំង និងឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម។
លោក Nguyen Van Quang លេខាគណៈកម្មាធិការបក្សទីក្រុង Da Nang បានទទួលជួបលោក Olivier Brochet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពបារាំងប្រចាំនៅវៀតណាម។ រូបថត៖ VOV

ក្នុងជំនួបជាមួយលោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម លោក Nguyen Van Quang បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងហាណូយ ជាស្ពានជំរុញនិងអនុវត្តកម្មវិធីសហប្រតិបត្តិការរវាងទីក្រុង Da Nang ជាមួយមូលដ្ឋាននិងដៃគូនានានរបស់កម្ពុជានាពេលកន្លងទៅ រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនិងយូរអង្វែងវៀតណាម-កម្ពុជា។

ក្នុងជំនួបជាមួយលោកស្រី Khamphao Eunthavanh ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម លេខាគណៈកម្មាធិការបក្សទីក្រុង Da Nang សង្ឃឹមថា ស្ថានទូតឡាវប្រចាំនៅទីក្រុងហាណូយ និងស្ថានអគ្គកុងស៊ុលឡាវប្រចាំនៅទីក្រុង Da Nang នឹងបន្តដើរតួជាស្ពានជំរុញនិងអនុវត្តកម្មវិធីសហប្រតិបត្តិការរវាងទីក្រុង Da Nang ជាមួយមូលដ្ឋាននិងដៃគូនានារបស់ឡាវនាពេលខាងមុខ។

ទទួលជួបនិងធ្វើការជាមួយលោក Olivier Brochet ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម លោក Nguyen Van Quang សង្ឃឹមថា នាពេលខាងមុខ ឯកអគ្គរដ្ឋទូតនឹងបន្តជួយអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងដៃគូនានារបស់បារាំង និងទីក្រុង Da Nang លើគ្រប់វិស័យ ជាពិសេសទេសចរណ៍ វប្បធម៌ និងការអភិវឌ្ឍន៍កំពង់ផែសមុទ្រ; ជួយវិនិយោគិនបារាំងមកស្រាវជ្រាវបរិយាកាសវិនិយោគ និងស្វែងរកឱកាសវិនិយោគ និងធុរកិច្ចនៅទីក្រុង Da Nang

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្តថាញ់ហ័រ

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្តថាញ់ហ័រ

កាលពីថ្ងៃទី១០ ខែមីនា លោក ត្រឹន ក្វាងភឿង អនុប្រធានរដ្ឋសភាវៀតណាម បានចុះត្រួតពិនិត្យ និងធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ ពូលួង ខេត្តថាញ់ហ័រ ស្តីពីការងារត្រៀមរៀបចំការបោះឆ្នោតសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។

Top