• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញ អញ្ជើញចូលរួមវេទិកាឡូជីស្ទិកវៀតណាមឆ្នាំ ២០២៤

នាព្រឹកថ្ងៃទី២ ខែធ្នូ នៅខេត្ត Ba Ria - Vung Tau នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញចូលរួមវេទិកាឡូជីស្ទិក (logistics) វៀតណាមឆ្នាំ ២០២៤ (VLF ២០២៤)។ វេទិកានេះត្រូវបានក្រសួងឧស្សាហកម្មនិងពាណិជ្ជ កម្ម សហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Ba Ria - Vung Tau រៀបចំឡើង ដោយប្រធានបទ "តំបន់ពាណិជ្ជកម្មសេរី - ដំណោះស្រាយលោតផ្លោះក្នុងការជំរុញកំណើនឡូជីស្ទិក”។
នាយករដ្ឋមន្ត្រី លោកហ្វាម មិញជីញ អញ្ជើញថ្លែងសន្ទរកថា ក្នុងវេទិកាឡូជីស្ទិកវៀតណាមឆ្នាំ ២០២៤ (រូបថត៖ VNA)

អញ្ជើញថ្លែងមតិនៅវេទិកានេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញបានឲ្យដឹងថា នាពេលខាងមុខ វៀតណាមនឹងផ្តោតលើការអភិវឌ្ឍលំហរក្រោម ដី លំហសមុទ្រ និងលំហអាកាស បង្កើតលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាហេដ្ឋារចនាសម្ព័ន្ធឡូជីស្ទិក។

ទាក់ទិននឹងភារកិច្ច លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ ត្រូវលើកកំពស់ការយល់ដឹង និងសារៈសំខាន់របស់ ឡូជីស្ទិកក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ ត្រូវតែយល់កាន់តែស៊ីជម្រៅអំពីឋានៈនិងតួនាទីរបស់វៀត ណាមនៅលើពិភពលោក; កសាងហេដ្ឋារចនាសម្ព័ន្ធឡូជីស្ទិកទំនើប  កាត់បន្ថយថ្លៃដើម បង្កើនការប្រកួតប្រជែងផលិតផល ក្នុងនោះមានការជំរុញនិងអភិវឌ្ឍន៍អាកាសចរណ៍ ផ្លូវសមុទ្រ និងផ្លូវរថភ្លើងល្បឿនលឿន; កសាងអភិបាលកិច្ចឆ្លាតវៃ; ជំរុញការទូត ឡូជីស្ទិក ដើរទន្ទឹមគ្នាជាមួយនឹងការលើកកំពស់និងធ្វើទំនើបកម្មឡូជីស្ទិក របស់វៀតណាម; កសាងនិងអភិវឌ្ឍន៍ប្រទេសពាណិជ្ជកម្មសេរី; តភ្ជាប់យ៉ាងជិតស្និទ្ធរវាងមធ្យោបាយដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវសមុទ្រ ផ្លូវដែក ផ្លូវទឹក និងផ្លូវហាយវេ ដើម្បីភ្ជាប់តំបន់ពាណិជ្ជកម្មសេរីរបស់ពិភពលោក និងតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីស្នើឲ្យ​កៀងគរធនធានទាំងអស់ ដើម្បីសាងសង់ផ្ទះសម្បែង​សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ

នាយករដ្ឋមន្ត្រីស្នើឲ្យ​កៀងគរធនធានទាំងអស់ ដើម្បីសាងសង់ផ្ទះសម្បែង​សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ

នៅព្រឹកថ្ងៃទី ៦ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែវិច្ឆិកា ឆ្នាំ ២០២៥។

Top