• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចព្រមព្រៀងស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់ឥណ្ឌូប៉ាស៊ីហ្វិកចូលជាធរមាន

នេះត្រូវបានគេចាត់ទុកថាជាកិច្ចព្រមព្រៀងពហុជាតិលើកដំបូងដើម្បីបង្ហាញពីការពង្រឹងកិច្ចសហប្រតិបត្តិការនៅពេលដែលការរំខានសង្វាក់ផ្គត់ផ្គង់ធ្ងន់ធ្ងរកើតឡើងក្នុងតំបន់។
ប្រភព៖ AFP/TTXVN

កិច្ចព្រមព្រៀងដើម្បីធានាស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់ ដោយមានការចូលរួមពីសហរដ្ឋអាមេរិក ជប៉ុន និងខឿនសេដ្ឋកិច្ចក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានចូលជាធរមានកាលពីម្សិលមិញ (ថ្ងៃទី២៤ ខែកុម្ភៈ)។ នេះត្រូវបានគេចាត់ទុកថាជាកិច្ចព្រមព្រៀងពហុជាតិលើកដំបូងដើម្បីបង្ហាញពីការពង្រឹងកិច្ចសហប្រតិបត្តិការនៅពេលដែលការរំខានសង្វាក់ផ្គត់ផ្គង់ធ្ងន់ធ្ងរកើតឡើងក្នុងតំបន់។

យោងតាមកិច្ចព្រមព្រៀង បណ្តាប្រទេសកំណត់យ៉ាងច្បាស់នូវវិស័យ និងទំនិញសំខាន់ៗ រួមជាមួយនោះ បង្កើតផែនការសកម្មភាព និងផ្តល់អនុសាសន៍ដើម្បីបង្កើនស្ថិរភាព និងការប្រកួតប្រជែងសម្រាប់បញ្ជីទាំងនេះ។ កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យប្រទេសនានាជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកដើម្បីធានាបាននូវបញ្ជីសំខាន់ៗក្នុងអំឡុងពេលមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ដូចជាអំឡុងពេលជំងឺរាតត្បាត។

IPEF បច្ចុប្បន្នមានប្រទេសចំនួន ១៤ ដែលចូលរួមក្នុងការចរចា ដែលស្មើនឹងប្រហែល ៤០% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោក រួមមានៈ អូស្ត្រាលី ប្រ៊ុយណេ ហ្វីជី ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី នូវែលសេឡង់ ហ្វីលីពីន សិង្ហបុរី កូរ៉េខាងត្បូង ថៃ អាមេរិក និងវៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្តថាញ់ហ័រ

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្តថាញ់ហ័រ

កាលពីថ្ងៃទី១០ ខែមីនា លោក ត្រឹន ក្វាងភឿង អនុប្រធានរដ្ឋសភាវៀតណាម បានចុះត្រួតពិនិត្យ និងធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ ពូលួង ខេត្តថាញ់ហ័រ ស្តីពីការងារត្រៀមរៀបចំការបោះឆ្នោតសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។

Top