• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ៊ីរ៉ង់ព្រមានថា នឹង​វាយប្រហារលើអ៊ីស្រាអែល ប្រសិនបើរងការ​វាយ​ប្រហារដោយសហរដ្ឋអាមេរិក

ប្រធានសភាអ៊ីរ៉ង់នាថ្ងៃទី១១ ខែមករា បានព្រមានថា នឹងធ្វើការវាយប្រហារលើអ៊ីស្រាអែល ប្រសិនបើសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍យោធា និងវាយប្រហារលើអ៊ីរ៉ង់។

ថ្លែងនៅចំពោះមុខសភាអ៊ីរ៉ង់ ប្រធានសភាលោក Mohammad Bagher Ghalibaf បានបញ្ជាក់ថា ក្នុងករណីដែលសហរដ្ឋអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ សាធារណរដ្ឋអ៊ីស្លាមនេះនឹងចាត់ទុកនាវានិងកងកម្លាំងអាមេរិកទាំងអស់នៅក្នុងតំបន់ក៏ដូចជាទឹកដីប៉ាឡេស្ទីនដែលត្រូវបានទន្ទ្រានកាន់កាប់ ជាគោលដៅវាយប្រហារស្របច្បាប់។ អាជ្ញាធរអ៊ីរ៉ង់តែងតែប្រើពាក្សថា "ទឹកដីប៉ាឡេស្ទីនដែលត្រូវបានទន្ទ្រានកាន់កាប់" ដើម្បីសំដៅទៅលើអ៊ីស្រាអែល។

នៅថ្ងៃដដែលនោះ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា លោកប្រធានាធិបតី Donald Trump គ្រោងនឹងជួបប្រជុំជាមួយមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលសហរដ្ឋអាមេរិក ដើម្បីពិភាក្សាលើផែនការឆ្លើយតបទៅនឹងស្ថានភាពដែលកាន់តែធ្ងន់ធ្ងរឡើងនៅក្នុងប្រទេសអ៊ីរ៉ង់។ កិច្ចប្រជុំនេះ នឹងប្រព្រឹត្តិទៅ នាថ្ងៃទី១៣ ខែមករា ដោយផ្តោតលើការវាយតម្លៃជំហានបន្ទាប់របស់អាមេរិក រួមទាំងលទ្ធភាពនៃការវាយប្រហារយោធា។ បច្ចុប្បន្ន សេតវិមាន និងមន្ទីរបញ្ចកោណមិនទាន់បានចេញសេចក្តីអត្ថាធិប្បាយជាផ្លូវការណាមួយ ទាក់ទងនឹងខ្លឹមសារ ឬលទ្ធផលដែលបានគ្រុងទុកនៃកិច្ចប្រជុំថ្ងៃទី១៣ ខែមករានៅឡើយទេ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ជនស៊ីវិលប៉ាឡេស្ទីនបាន​ស្លាប់ នៅពេលដែលអ៊ីស្រាអែលបន្តវាយប្រហារនៅតំបន់ហ្គាហ្សា

ជនស៊ីវិលប៉ាឡេស្ទីនបាន​ស្លាប់ នៅពេលដែលអ៊ីស្រាអែលបន្តវាយប្រហារនៅតំបន់ហ្គាហ្សា

យោងតាមអាជ្ញាធរសុខាភិបាលនៅតំបន់ហ្គាហ្សា ការវាយប្រហារតាមផ្លូវអាកាស និងការបាញ់រះរបស់អ៊ីស្រាអែលនាថ្ងៃទី ១០ ខែកុម្ភៈ បានបណ្តាលឲ្យជនស៊ីវិលប៉ាឡេស្ទីនចំនួន ៥នាក់បានស្លាប់។

Top