• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អញ្ជើញទៅអបអរពិធីបុណ្យវត្ត Huong នាដើមនិទាឃរដូវ

តាមទំនៀមទំលាប់ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៦ កើតខែមិកសិរ ភ្ញៀវទេសចរយ៉ាងច្រើនសន្ធឹកសន្ធាប់មកពីគ្រប់ទិសទី តែងតែនាំគ្នាធ្វើធម្មយាត្រាមកកាន់ទីសក្ការៈបូជាព្រះពុទ្ធដ៏ស័ក្តិសិទ្ធិនៅឃុំ Huong Son ស្រុក My Duc ទីក្រុងហាណូយ ដើម្បីចូលរួមបើកពិធីបុណ្យវត្ត Huong។ នេះគឺជាពិធីបុណ្យដ៏វែងអន្លាយបំផុតប្រចាំឆ្នាំ ដែលប្រព្រឹត្តទៅចាប់ពីខែទី ១ ដល់ខែទី ៣ តាមច័ន្ទគតិ ដែលទាក់ទាញពុទ្ធបរិស័ទ និងភ្ញៀវទេសចររាប់លាននាក់ ឱ្យមកគោរពបូជា និងទស្សនាទេសភាព។
ពេលជិះទូកទៅកាន់ពិធីបុណ្យវត្ត Huong ភ្ញៀវទេសចរអាចសម្របខ្លួនក្នុងបរិយាកាសត្រជាក់ស្រួលដែលធម្មជាតិនាំមកជូន។ (រូបថត៖ dangcongsan.vn)

ពិធីបុណ្យវត្ត Huong គឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យដ៏យូរលង់និងធំជាងគេនៅតំបន់ភាគខាងជើងវៀតណាម។ សម្រាប់ប្រជាជនវៀតណាមជាច្រើន ការចេញដំណើរដើមឆ្នាំ ទៅអបអរពិធីបុណ្យវត្ត Huong គឺជាសកម្មភាពមួយដែលមិនអាចខ្វះបាននៅដើមនិទាឃរដូវថ្មី។

ចេញដំណើរទៅវត្ត Huong ដែលជាទីកន្លែងស័ក្តិសិទ្ធិបែបនេះ យើងខ្ញុំពិតជារីករាយណាស់។ ជាពិសេស យើងខ្ញុំទៅចំថ្ងៃបើកពិធីបុណ្យ នៅដើមនិទាឃ រដូវ

មានពិធីបុណ្យជាច្រើននៅដើមនិទាឃរដូវ ប៉ុន្តែជារៀងរាល់ឆ្នាំ ក៏យើងខ្ញុំត្រូវទៅកាន់ពិធីបុណ្យនៅវត្ត Huong ជាមុនសិន។ មានអារម្មណ៍ពិសិដ្ឋណាស់ពេលត្រឡប់មកកាន់ទឹកដីនៃព្រះពុទ្ធ

មកកាន់ទឹកដីនៃព្រះពុទ្ធ ខ្ញុំមានអារម្មណ៍ស្រស់ស្រាយនិងគាប់ចិត្តណាស់

ពុទ្ធបរិសទ និងអ្នកទេសចរពីគ្រប់ទិសទី មកដល់វត្ត Huong គឺមកដល់ទីកន្លែងដែលរក្សាទុកតម្លៃវប្បធម៌ប្រពៃណីជាតិជាច្រើន ក៏ដូចជាការធ្វើដំណើរត្រឡប់មកកាន់អាណាចក្រព្រះពុទ្ធវិញផងដែរ។ ព្រះតេជគុណ Thich Minh Hien អនុប្រធានគណៈកម្មការវប្បធម៌នៃមជ្ឈិមសមាគមព្រះពុទ្ធសាសនាវៀតណាម ព្រះចៅអធិការវត្ត Huong មានពុទ្ធដីកាថា៖

វត្ត Huong មានទេសភាពធម្មជាតិដ៏ស្រស់បំព្រង ហើយបើកទ្វារស្វាគមន៍ និទាឃរដូវថ្មី និងស្វាគមន៍បងប្អូនពុទ្ធបរិសទ និងប្រជាពលរដ្ឋពីគ្រប់ទិសទី មកចូលរួមអបអរពិធីបុណ្យ វត្ត Huong ក្នុងរយៈពេល៣ខែ។ នេះគឺជាលក្ខណៈវប្បធម៌ប្រពៃណីដ៏ស្រស់ស្អាតរបស់ប្រជាជាតិវៀតណាម ដែលពិធីបុណ្យជំនឿ សាសនា និងព្រះពុទ្ធសាសនាបានរួមបញ្ចូលគ្នា

មកដល់ទីនេះ មនុស្សគ្រប់គ្នាតែងតែអុជធូបបួងសួងសុំសេចក្ដីសុខចម្រុងចម្រើន។

"នៅដើមឆ្នាំថ្មី ដូចអ្នកទាំងអស់គ្នា ខ្ញុំសូមបួងសួងសុំសេចក្តីសុខ និងសុភមង្គលក្នុងឆ្នាំថ្មីដល់សមាជិកទាំងអស់ក្នុងក្រុមគ្រួសារ

"ខ្ញុំត្រឹមតែមានបំណងថា កូនចៅមានសុខភាពល្អ រៀនសូត្រពូកែ និងប្រកបការងារដោយជោគជ័យ

វត្ត Huong មានភាពល្បីល្បាញមិនត្រឹមតែដោយទេសភាពស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងដោយសម្រស់វប្បធម៌នៃជំនឿព្រះពុទ្ធសាសនារបស់ប្រជាជនវៀតណាមទៀតផង។ ទីសក្ការៈបូជានៅទីនេះ ត្រូវបានគេសាងសង់រាយប៉ាយនៅលើចង្គេះភ្នំថ្មកំបោរ ដែលលាក់ខ្លួនក្នុងព្រៃឈើ។ ដើម្បីទៅដល់កន្លែងធ្វើសក្ការៈបូជា អ្នកត្រូវធ្វើដំណើរពីជើងភ្នំឡើងកាំជណ្ដើររាប់ពាន់កាំទៀត ឆ្លងកាត់វត្តអារ៉ាមនិងរូងភ្នំជាច្រើនដូចជា វត្ត Giai Oan វត្ត Thien Tru រូងភ្នំ Hinh Bong និងរូងភ្នំ Huong Tich។ វត្តណាក៏មានលក្ខណៈបុរមបុរាណនិងឱឡារឹក។ ជាពិសេសក្នុងរដូវបុណ្យទាន ទីកន្លែងនេះតែងតែពោរពេញដោយផ្សែងធូប ដែលបង្កើតឡើងទិដ្ឋភាពដ៏ស័ក្តិសិទ្ធនិងសម្បើម ជួយឲ្យមនុស្សម្នាក់ៗហាក់ដូចជារួចផុតពីទុក្ខព្រួយក្នុងជីវិត ដើម្បីគោរពបូជាដោយស្មោះស្ម័គ្រ។ ពេលមកដល់វត្ត Huong ភ្ញៀវទេសចរក៏អាចសម្របខ្លួនក្នុងបរិយាសនៃសកម្មភាពវប្បធម៌ និងពិធីបុណ្យនៅទីនេះផងដែរ។

ពិធីបុណ្យវត្ត Huong គឺជាទីកន្លែងប្រមូលផ្ដុំនៃសកម្មភាពវប្បធម៌ជនជាតិដ៏វិសេសវិសាល ដូចជា៖ ការអុំទូក ការច្រៀងអក្សរសិល្ប៍ ការច្រៀង cheo ជាដើម។ ភ្ញៀវទេសចរក៏អាចចាត់ទុកការអង្គុយលើទូកគយគន់ទេសភាពនៃទឹកដីព្រះពុទ្ធ ជាបទពិសោធន៍ដ៏ថ្មីថ្មោងមួយផងដែរ។ នៅថ្ងៃបុណ្យ ទូកយ៉ាងច្រើនសន្ធឹកសន្ធាប់តែងតែគ្របដណ្តប់លើផ្ទៃជ្រោះ Yen។ ពិធីបុណ្យវត្ត Huong គឺជាទីកន្លែងប្រមូលផ្តុំនៃកត្តាវប្បធម៌ សាសនាប្រពៃណីជាច្រើន ព្រមទាំងជាគោលដៅទេសចរខាងវិញ្ញាណដ៏ល្អឥតខ្ចោះនៅដើមនិទាឃរដូវថ្មីផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការតាំងពិព័រណ៍ HanoiTex និង HanoiFabric ២០២៥ ទាក់ទាញប្រទេស និងតំបន់ដែនដីចំនួន ៩

ការតាំងពិព័រណ៍ HanoiTex និង HanoiFabric ២០២៥ ទាក់ទាញប្រទេស និងតំបន់ដែនដីចំនួន ៩

ការតាំងពិព័រណ៍អន្តរជាតិសម្រាប់ឧស្សាហកម្មវាយនភណ្ឌនិងដេរប៉ាក់ - ឧបករណ៍ វត្ថុធាតុដើម និងក្រណាត់ (HanoiTex និង HanoiFabric ២០២៥) នឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែធ្នូ នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ I.C.E វិថី Tran Hung Dao លេខ ៩១ ទីក្រុងហាណូយ។

Top