• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបពិភាក្សាជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin

នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច ជូនចំពោះប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin ដែលកំពុងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀត ណាម អគ្គលេខាបក្សលោក Nguyen Phu Trong បានអញ្ជើញទទួលជួបពិភាក្សាការងារ ជាមួយលោកប្រធានាធិបតី V.Putin នៅទីស្នាក់ការមជ្ឈិមបក្ស (នៃទីក្រុងហាណូយ)។

 

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញជួបពិភាក្សាជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin (រូបថត៖ VOV)

ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអបអរសាទរចំពោះលោកប្រធានាធិបតី V. Putin បានជាប់ឆ្នោតឡើងវិញជាមួយនឹងសម្លេងគាំទ្រខ្ពស់ ដែលបង្ហាញពីការជឿទុកចិត្តរបស់ប្រជាជន រុស្ស៊ីក្នុងការដឹកនាំរបស់លោកប្រធានាធិបតី Putin។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា វៀតណាមជានិច្ចកាលគោរពនូវទំនាក់ទំនងប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី ដោយចាត់ទុកថា ជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។ វៀតណាមគាំទ្រការរួមចំណែកយ៉ាងសកម្មរបស់រុស្ស៊ីចំពោះការងាររួមរបស់សហគមន៍អន្តរជាតិ និងគោលនយោបាយឆ្ពោះទៅទិសខាងកើតរបស់រុស្ស៊ី ហើយជឿជាក់យ៉ាងមុតមាំថា វៀតណាមមានសន្តិភាព ឯករាជ្យ រឹងមាំ មានកេរ្តិ៍ឈ្មោះ និងឋានៈកើនឡើងក៏នឹងស្របជាមួយផលប្រយោជន៍យូរអង្វែងរបស់រុស្ស៊ីនៅអាស៊ីប៉ាស៊ីហ្វិក និងនៅជុំវិញពិភពលោកផងដែរ។

ប្រធានាធិបតីលោក V.Putin បានសង្កត់ធ្ងន់ថា វៀតណាមគឺជាមិត្តនិងដៃគូដែលអាចទុកចិត្តបានរបស់សហព័ន្ធរុស្ស៊ី; ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានសាកល្បងក្នុងរយៈពេល; ការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាមគឺជាអាទិភាពក្នុងគោលនយោបាយការបរទេសរបស់រុស្ស៊ីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក; ប្រធានាធិបតី V.Putin បានឯកភាពលើទិសដៅនៃកិច្ចសហប្រតិបត្តិការ តាមសំណើរបស់អគ្គលេខាបក្ស Nguyen Phu Trong។ តាមនោះ ជំរុញដំណើរទស្សនកិច្ច និងផ្លាស់ប្តូរនៅគ្រប់ជាន់ថ្នាក់លើគ្រប់មជ្ឈដ្ឋានបក្ស រដ្ឋ និងរដ្ឋសភា អភិវឌ្ឍន៍យ៉ាងសកម្មលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ និងកិច្ចសហប្រតិបត្តិការបច្ចេកទេស និងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិ។ រួមគ្នាផ្លាស់ប្តូរ និងដោះស្រាយការលំបាក និងបញ្ហាមួយចំនួន ស្របតាមច្បាប់អន្តរជាតិ និងលក្ខខណ្ឌជាក់លាក់នៃប្រទេសនីមួយៗ។

ក្នុងឱកាសនេះ វៀតណាមនិងសហព័ន្ធរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍រួមមួយស្តីពីការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី អះអាងនូវគោលការណ៍ និងកំណត់ទិសដៅដើម្បីជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការតាំងពិព័រណ៍ HanoiTex និង HanoiFabric ២០២៥ ទាក់ទាញប្រទេស និងតំបន់ដែនដីចំនួន ៩

ការតាំងពិព័រណ៍ HanoiTex និង HanoiFabric ២០២៥ ទាក់ទាញប្រទេស និងតំបន់ដែនដីចំនួន ៩

ការតាំងពិព័រណ៍អន្តរជាតិសម្រាប់ឧស្សាហកម្មវាយនភណ្ឌនិងដេរប៉ាក់ - ឧបករណ៍ វត្ថុធាតុដើម និងក្រណាត់ (HanoiTex និង HanoiFabric ២០២៥) នឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែធ្នូ នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ I.C.E វិថី Tran Hung Dao លេខ ៩១ ទីក្រុងហាណូយ។

Top