• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សលោក Nguyen Phu Trong បានបង្ហាញយ៉ាង​ច្បាស់លាស់​នូវតួនាទីដឹកនាំស្នូល

ក្នុងនាមជាប្រធានគណៈកម្មាធិការដឹកនាំការបង្ការ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្ម គំនិត យោបល់ គោលការណ៍ដឹកនាំ និងគោលការណ៍នៃសកម្មភាពក្នុងការទប់ស្កាត់ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្មដែលត្រូវបានផ្តួចផ្តើម និងដឹកនាំដោយលោកអគ្គលេខាបក្សបាននាំមកនូវមេរៀនបទពិសោធន៍ដ៏ថ្លៃថ្លាដែលមានតម្លៃទាំងទ្រឹស្តី និងការអនុវត្ត។
អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong។ រូបថត៖ VGP/Nguyen Hoang

ថ្ងៃនេះគឺជាខួបលើកទី ៩៤ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០ ៣ កុម្ភៈ ២០២៤)។ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត វៀតណាមសម្រេចបានសមិទ្ធិផលលេចធ្លោជាច្រើន។ ក្នុងសមិទ្ធិផលអភិវឌ្ឍន៍របស់ប្រទេសជាតិក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ មានតួនាទីយ៉ាងធំធេងរបស់ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong។

ក្នុងឋានៈជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម (ចាប់ពីឆ្នាំ ២០១១ ដល់បច្ចុប្បន្ន) អគ្គលេខាបក្សលោក Nguyen Phu Trong បានបង្ហាញយ៉ាងច្បាស់លាស់នូវតួនាទីដឹកនាំស្នូល រួមជាមួយនឹងគណៈកម្មាធិការមជ្ឈិមបក្ស និងការិយាល័យនយោបាយ ព្រមទាំងគណៈលេខាបានកសាងសាមគ្គីភាព ឯកភាពឆន្ទៈ និងសកម្មភាព បង្កើតឱ្យមានឯកភាពខ្ពស់ក្នុងប្រព័ន្ធនយោបាយ។ វាយតំលៃអំពីតួនាទីរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Vo Van Thuong បានអះអាងថា៖ “លោកអគ្គលេខាបក្សបានយកចិត្តទុកដាក់ជាពិសេសក្នុងការកំណត់ចក្ខុវិស័យយុទ្ធសាស្ត្ររបស់បក្ស និងប្រទេសជាតិ; យកចិត្តទុកដាក់លើបូកសរុបអនុវត្តន៍ សុក្រិតទ្រឹស្តីល្អអំពីលទ្ធិសង្គមនិយម និងគោលមាគ៌ាឈានឡើងសង្គមនិយមនៅវៀតណាម។ ប្រកាន់ខ្ជាប់ខ្ជួន គោលដៅឯករាជ្យជាតិ និងសង្គមនិយម; ប្រកាន់ខ្ជាប់ខ្ជួន គោលការផ្លាស់ប្ដូរថ្មីរបស់បក្ស ; ប្រកាន់ខ្ជាប់នូវគោលការណ៍កសាងបក្ស; ធានាឧត្តមប្រយោជន៍ជាតិ និងប្រជាជាតិ ដើម្បីកសាង និងការពារមាតុភូមិសង្គមនិយមវៀតណាមយ៉ាងរឹងមាំ”។

ក្នុងនាមជាប្រធានគណៈកម្មាធិការដឹកនាំការបង្ការ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្ម គំនិត យោបល់ គោលការណ៍ដឹកនាំ និងគោលការណ៍នៃសកម្មភាពក្នុងការទប់ស្កាត់ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្មដែលត្រូវបានផ្តួចផ្តើម និងដឹកនាំដោយលោកអគ្គលេខាបក្សបាននាំមកនូវមេរៀនបទពិសោធន៍ដ៏ថ្លៃថ្លាដែលមានតម្លៃទាំងទ្រឹស្តី និងការអនុវត្ត។

ក្នុងគោលនយោបាយការបរទេស លោកអគ្គលេខាបក្សបានកំណត់គោលការណ៍ជាមូលដ្ឋាននៃកិច្ចការបរទេស និងការទូតរបស់វៀតណាម។ លោក Le Hoai Trung ប្រធានគណៈកម្មាធិការ
កិច្ចការបរទេសមជ្ឈិមបានមានប្រសាសន៍ថា៖ លោកអគ្គលេខាបក្សបានលើកឡើង និងអភិវឌ្ឍន៍អំពីទ្រឹស្ដី ដើម្បីកសាង និងអភិវឌ្ឍខឿនការទូតដ៏ទូលំទូលាយ ទំនើប ពោរពេញទៅដោយអត្តសញ្ញាណរដើមឬស្សីវៀតណាម។

“លោកអគ្គលេខាបក្សតែងតែបញ្ជាក់យ៉ាងច្បាស់លាស់ថា កិច្ចការបរទេសគឺជាកម្លាំងចលករដ៏រឹងមាំសម្រាប់ដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ សតិអារម្មណ៍របស់អគ្គលេខាបក្សគឺជានិច្ចកាលជ្រួតជ្រាបគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ស្វ័យភាពពហុភាគី និងការធ្វើពិពិធកម្ម។ វៀតណាមជាមិត្តរបស់ប្រទេសទាំងអស់ ជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ”។ 

ក្នុងនាមជាស្នូលនៃការដឹកនាំ លោកអគ្គលេខាបក្ស Nguyen Phu Trong និងគណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងគណៈលេខានឹងបន្តដឹកនាំប្រទេសឱ្យកាន់តែរីកចម្រើន វិបុលភាព អរិយធម៌ និងសុភមង្គល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ទីក្រុងហាណូយ បានរៀបចំសន្និសីទបូកសរុបការងារឃោសនា និងការអភិវឌ្ឍផលិតផលកសិកម្មសុវត្ថិភាព ពក្នុងរយៈពេលឆ្នាំ ២០២១-២០២៥

ទីក្រុងហាណូយ បានរៀបចំសន្និសីទបូកសរុបការងារឃោសនា និងការអភិវឌ្ឍផលិតផលកសិកម្មសុវត្ថិភាព ពក្នុងរយៈពេលឆ្នាំ ២០២១-២០២៥

នៅថ្ងៃទី ៩ ខែធ្នូ នៅទីក្រុងហាណូយ មន្ទីរកសិកម្ម និងបរិស្ថានបានសម្របសម្រួលជាមួយសហភាពនារីហាណូយ និងសមាគមកសិករហាណូយ ដើម្បីរៀបចំសន្និសីទបូកសរុបការងារឃោសនា ជំរុញការផលិត និងការជួញដូរផលិតផលកសិកម្ម និងអាហារសុវត្ថិភាព និងមានគុណភាពនៅរដ្ឋធានី ហាណូយក្នុងរយៈពេលឆ្នាំ ២០២១-២០២៥។

Top