• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារព័ត៌មានឥណ្ឌូនេស៊ីចុះផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស លោក តូ ឡឹម

អត្ថបទបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះ នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងឥណ្ឌូនេស៊ីនិងវៀតណាម ទន្ទឹមនឹងនោះ បើកចេញឱកាសសហប្រតិបត្តិការថ្មី លើវិស័យជាច្រើន។

សារព័ត៌មានឥណ្ឌូនេស៊ីនាថ្ងៃទី ៧ មីនា បានចុះផ្សាយព័ត៌មានស្តីពី អគ្គលេ ខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និងលោកជំទាវភរិយា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅសាធារណ រដ្ឋឥណ្ឌូនេស៊ី ដំណើរទស្សនកិច្ចផ្លូវការនៅលេខាធិការដ្ឋានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរីចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ខែមីនា។ អត្ថបទបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះនឹងជំរុញកិច្ចសហប្រតិបត្តិការរវាងឥណ្ឌូនេស៊ី និងវៀត ណាម ទន្ទឹមនឹងនោះបើកចេញឱកាសសហប្រតិបត្តិការថ្មីលើវិស័យជាច្រើន។

ទីភ្នាក់ងារសារព័ត៌មាន Antara បានអត្ថាធិប្បាយថា ដំណើរទស្សនកិច្ចនេះមិនត្រឹមតែមានគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងបើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ដូចជាសេដ្ឋកិច្ច វប្បធម៌ និងអប់រំជាដើម។ ដំណើរទស្សនកិច្ចនេះត្រូវបានរំពឹងថា នឹងរួមចំណែកលើកកម្ពស់ការអភិវឌ្ឍនិងវិបុលភាពនៃប្រទេសទាំងពីរ។

ក្នុងពេលជាមួយគ្នានោះ គេហទំព័រ Sinarharapan មានអត្ថបទដោយសង្កត់ធ្ងន់ថា វៀតណាមនិងឥណ្ឌូនេស៊ី មានទំនាក់ទំនងការទូតយូរអង្វែង។ កាលពី ៧០ ឆ្នាំមុន ឥណ្ឌូនេស៊ីបានក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេដែលបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម។ អត្ថបទនេះបានរំលឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗដែលប្រទេសទាំងពីរក្លាយជាដៃគូគ្រប់ជ្រុងជ្រោយ ក្នុងឆ្នាំ ២០០៣ និងដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០១៣។ មកដល់បច្ចុប្បន្ន ឥណ្ឌូនេស៊ី គឺជាដៃគូយុទ្ធសាស្ត្រតែមួយគត់របស់វៀតណាមនៅអាស៊ីអាគ្នេយ៍។

រីឯកាសែត Republik បានដកស្រង់ព័ត៌មានពីក្រសួងការបរទេសឥណ្ឌូនេ ស៊ីថា ជាមួយនឹងដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស លោក តូ ឡឹម ភាគីទាំងពីរនឹងឯកភាពលើផែនការសម្រាប់សកម្មភាព កិច្ចសហប្រតិបត្តិការប្រកបដោយភាពច្នៃប្រឌិត ដើម្បីរួមគ្នាសម្រេចបាននូវចក្ខុវិស័យនេះ តាម រយៈការបង្កើនកិច្ចសហប្រតិបត្តិការផ្តោតលើសន្តិសុខស្បៀង (កសិកម្មនិងនេសាទ) ឌីជីថល ថាមពលកកើតឡើងវិញ និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វិថីផ្កា Nguyen Hue បើកទូលាយលំហរនិងឆ្លងបទពិសោធន៍ទាំងយប់ទាំងថ្ងៃ ជាលើកដំបូង

វិថីផ្កា Nguyen Hue បើកទូលាយលំហរនិងឆ្លងបទពិសោធន៍ទាំងយប់ទាំងថ្ងៃ ជាលើកដំបូង

នាយប់ថ្ងៃទី១៥ ខែកុម្ភៈ (ថ្ងៃទី២៨ ខែកត្តិក តាមច័ន្ទគតិ) វិថីផ្កា Nguyen Hue បានបើកជាផ្លូវការ ដោយទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

Top