• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងថៃខិតខំសម្រេចគោលដៅពាណិជ្ជកម្មចំនួន ២៥ ពាន់លានដុល្លារអាមេរិកក្នុង​ពេល​ឆាប់ៗនេះ​

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ លោក អនុទីន ឆានវីរៈគុល (Anutin Charnvirakul) បានអញ្ជើញមក​បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងបានចូលរួមវេទិកាអនាគតអាស៊ានលើកទី ៣ ចាប់ពីថ្ងៃទី ៨-៩ ខែមិថុនា។

នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង ជួបសវនាការជាមួយ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល។ រូបថត៖ VNA

 

កាលពីរសៀល​ថ្ងៃទី ៨ មិថុនា នៅ​ក្នុង​កិច្ច​សន្ទនាបន្ទាប់ពីពិធីបដិសណ្ឋារកិច្ចជាផ្លូវការនៅទីស្នាក់ការរដ្ឋាភិបាលក្នុង​ទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ឹង និងនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល បានឯកភាពគ្នាបន្តពង្រឹងទំនុកចិត្តនយោបាយ អនុវត្តប្រកបដោយប្រសិទ្ធភាព នូវ​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ សន្តិសុខ និងការ​ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។​

នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង។ រូបថត៖ VNA


ក្នុងវិស័យសេដ្ឋកិច្ច មេដឹកនាំទាំងពីរ​រូប​បាន​យល់ព្រមជំរុញការតភ្ជាប់​គមនាគមន៍ ឡូជីស្ទិក អាកាសចរណ៍ និងទេសចរណ៍; ស្រាវជ្រាវអភិវឌ្ឍ​ខ្សែផ្លូវដឹកជញ្ជូនលើ​គោក និងផ្លូវសមុទ្រដែលតភ្ជាប់ប្រទេសទាំងពីរ និងអនុតំបន់មេគង្គ; អនុវត្តន៍​ប្រកបដោយ​ប្រសិទ្ធិភាពនូវ​យន្តការនៃគណៈកម្មាធិការពាណិជ្ជកម្មរួមវៀតណាម-ថៃ; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញក្នុងការឈាន​ចូលទីផ្សាររបស់គ្នាទៅវិញទៅមក និងខិតខំសម្រេចឱ្យ​បានគោលដៅពាណិជ្ជកម្មចំនួន ២៥ ពាន់លានដុល្លារអាមេរិក និងឆ្ពោះ​ទៅ​រកគោលដៅ ៥០ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ។

នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល។ រូបថត៖ VNA

នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងអាស៊ាន និងយន្តការពហុភាគីផ្សេងទៀត; បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាឯកភាព សាមគ្គីភាព និងតួនាទីមជ្ឈភាពរ​បស់អាស៊ាន; លើក​កម្ពស់គោល​ជំហររួមរបស់អាស៊ាននៅសមុទ្រខាងកើត ដោយផ្អែកលើច្បាប់អន្តរជាតិ ជាពិសេស UNCLOS ១៩៨២ និងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងយន្តការសហប្រតិបត្តិការជាយុទ្ធសាស្ត្រនៃសេដ្ឋកិច្ច​អាងទន្លេទាំងបី Ayeyawady-Chao Phraya-Mekong (ACMECS)៕​

តាម vovworld.vn/km

លើក​តម្កើងអ្នកបរិច្ចាគឈាមឆ្នើមចំនួន ១០០ នាក់ទូទាំងប្រទេស

លើក​តម្កើងអ្នកបរិច្ចាគឈាមឆ្នើមចំនួន ១០០ នាក់ទូទាំងប្រទេស

ពិធីលើកតម្កើងអ្នកបរិច្ចាគឈាមស្ម័គ្រចិត្តឆ្នើមទូទាំងប្រទេសក្នុងឆ្នាំ ២០២៦ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិ​ដឹកនាំការបរិច្ចាគឈាមស្ម័គ្រចិត្ត

Top