• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានាធិបតី Joe Biden នឹងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតគាំទ្របេក្ខជនប្រធានាធិបតី Kamala Harris

នៅក្នុងសេចក្តីប្រកាសមួយដែលបានចេញផ្សាយនៅថ្ងៃទី ៩ ខែសីហា សេតវិមានបានលើកឡើងថា លោកប្រធានាធិបតី Joe Biden និងបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យនិងជាអនុប្រធានាធិបតី លោកស្រី Kamala Harris នឹងមានដំណើរឆ្ពោះទៅយុទ្ធនាការឃោសនាបោះឆ្នោតរួមជាលើកដំបូង នៅសប្តាហ៍ក្រោយ។
ប្រធានាធិបតី Joe Biden នឹងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតគាំទ្របេក្ខជនប្រធានាធិបតី Kamala Harris ។ រូបថត៖ TTXVN

នេះគឺជាសកម្មភាពទាក់ទងនឹងយុទ្ធនាការលើកដំបូងរបស់លោក Joe Biden ចាប់តាំងពីលោកត់បានសម្រេចចិត្តដកខ្លួនចេញពីការប្រណាំងចូល សេតវិមាន កាលពីថ្ងៃទី ២១ ខែកក្កដា។ ព្រឹត្តិការណ៍យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Joe Biden សម្រាប់ដៃគូរ រវាងលោកស្រី Kamala Harris និងលោក Tim Walz នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ខែសីហា ក្នុងរដ្ឋ Maryland ជិតទីក្រុង Washington, DC។

ទោះបីជា ចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតយឺត ប៉ុន្តែលោកស្រី Kamala Harris ដែលជាអនុប្រធានាធិបតីស្បែកខ្មៅដំបូងគេក្នុងប្រវត្តិសាស្ត្រអាមេរិក បានរៀបចំពិធីមិទ្ទីងយ៉ាងឆាប់រហ័សដើម្បីអំពាវនាវដល់អ្នកគាំទ្រ ដោយបង្កើនមូលនិធិយុទ្ធនាការក្នុងកម្រិតខ្ពស់ និងលើសគូប្រជែងមកពីគណបក្សសាធារណរដ្ឋគឺលោក Donald Trump នៅក្នុងការស្ទង់មតិ សាធារណៈនាពេលថ្មីៗនេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមកាត់បន្ថយរបៀបវារៈដោយគ្រោងនឹងបិទនារសៀលថ្ងៃទី២៣ ខែមករា

មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមកាត់បន្ថយរបៀបវារៈដោយគ្រោងនឹងបិទនារសៀលថ្ងៃទី២៣ ខែមករា

នារសៀលថ្ងៃទី២១ ខែមករា ប្រតិភូចូលរួមមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមបានបោះឆ្នោតអនុម័តលើការកែសម្រួលរបៀបវារៈនៃមហាសន្និបាត។

Top