• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាវៀតណាមនិងគុយបាប្តេជ្ញារឹតបន្តឹងទំនាក់ទំនងសហប្រតិបត្តិការ


ប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernández ទទួលជួបជាមួយអនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong (រូបថតៈ Vũ Lê Hà/TTXVN)

នារសៀល​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីក្រុងឡាហាវ៉ាន់ ប្រធាន​រដ្ឋសភា​គុយបា  Esteban Lazo Hernández បានទទួល​ជួបជាមួយ​អនុប្រធាន​រដ្ឋសភា​វៀត​ណាម លោក​ស្រី Tong Thi Phong ក្នុងឱកាស​មកបំពេញ​ទស្សនកិច្ច​ការងារនៅ​គុយបាជា ផ្លូវការ។ ក្នុងជំ​នួបនេះ ប្រធានរដ្ឋសភាគុយបា  Esteban Lazo Hernández បាន លើកត្រដែត​ ចំពោះអត្តន័យ​នៃទំនាក់ទំនងមិត្តភាព​និងចំណងសាមគ្គីភាពជាប្រពៃណី រវាងប្រជាជនវៀតណាម​ជាមួយប្រជា​ជន​គុយបា ជាពិសេសគឺរវាងស្ថាប័នរដ្ឋ សភានៃប្រទេស​ទាំងពីរ។​ ប្រធាន​រដ្ឋសភាគុយបា មានបំណងចែក​រំលែកបទពិសោធន៍ ជាមួយវៀតណាម​លើវិស័យ​មួយចំនួន ព្រមទាំង​រំលឹកឡើង​វិញ​នូវសក្កានុភាព សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី​នាពេលខាងមុខ។
 
រីឯខ្លួនវិញ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បាន​អះអាងថា បក្ស​ រដ្ឋនិង​ប្រជាជន​វៀតណាម​ជានិច្ចកាល យកចិត្តទុកដាក់លើការ រីក​ចំរើនរបស់​ប្រទេសគុយ​បានិងជឿជាក់​ថា ប្រជាជនគុយ​បន្តទទួល​​បាន​សមិទ្ធិ​ជា​ច្រើន​ថែមទៀត សម្រាប់កិច្ចការកសាង និងការពារ​ប្រទេស​គុយ​បាសង្គម​​និយម​ក្រោម​ការ​ដឹកនាំរបស់​​បក្សកុម្មុយនិត្តគុយបាផងដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់លើទំនាក់ទំនងដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាមនិងជប៉ុន

វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់លើទំនាក់ទំនងដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាមនិងជប៉ុន

ក្នុងអំឡុងពេលស្នាក់នៅប្រទេសជប៉ុនដើម្បីចូលរួមពិធីបុណ្យសពអតីតនាយករដ្ឋមន្ត្រី Shinzo Abe នាថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២២ នៅទីក្រុងតូក្យូ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio។

Top