• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីប៊ុលហ្គារី អញ្ជើញទៅទស្សនាសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម (២៤ - ២៨ ខែវិច្ឆិកា) នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្គារី លោក Rumen Radev បានអញ្ជើញទៅទស្សនាសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម។
អនុប្រធានរដ្ឋវៀតណាម លោកស្រី វ៉ូ ធី អាញ់ សួន និងប្រធានាធិបតីប៊ុលហ្គារី លោក Rumen Radev បានទៅទស្សនាសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម។ រូបថត៖ VOv

អនុប្រធានរដ្ឋវៀតណាម លោកស្រី វ៉ូ ធី អាញ់ សួន (Vo Thi Anh Xuan) ក៏បានចូលរួមផងដែរ។ នៅទីនេះ អនុប្រធានរដ្ឋ លោកស្រី វ៉ូ ធី អាញ់ សួន និងប្រធានាធិបតីប៊ុលហ្គារីលោក Rumen Radev បានស្តាប់ការឧទ្ទេសនាម និងការអត្ថាធិប្បាយអំពីប្រធានបទចំនួន ៦ នៃការតាំងបង្ហាញ ចាប់ពីសម័យដើមនៃការកសាងប្រទេសជាតិ   រហូតដល់ការតស៊ូដ៏លំបាកចំនួនពីររបស់ប្រជាជនវៀតណាម និងបុព្វហេតុកសាងនិងការពារមាតុភូមិ។

ដោយសរសេរនៅក្នុងសៀវភៅក្រាំងមាសរបស់សារមន្ទីរ ប្រធានាធិបតីប៊ុលហ្គារីលោក Rumen Radev បានចែករំលែកថា ដំណើរទស្សនកិច្ចនេះគឺជា "បទពិសោធន៍ពិសេស និងមិនអាចបំភ្លេចបាន" នៅពេលដែលលោកបានស្វែងយល់បន្ថែមអំពីការតស៊ូដ៏លំបាកលំបិនដើម្បីសេរីភាពនិងឯករាជ្យរបស់ប្រជាជាតិវៀតណាម។

នារសៀលថ្ងៃដដែល លោកស្រី Nguyen Thi Minh Nguyet លោកជំទាវរបស់ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងលោកជំទាវ Desislava Radeva របស់ប្រធានាធិបតីប៊ុលហ្គារីលោក Rumen Radev បានអញ្ជើញទៅទស្សនាសាលាមត្តេយ្យ Viet-Bun (ទីក្រុងហាណូយ)។ សាលានេះត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ១៩៨១ ដែលសហភាពនារីប៊ុលហ្គារីបានផ្តល់ជូនកុមារវៀតណាម ដែលពីមុនជាសាលាមត្តេយ្យ Dimitrov របស់គណៈកម្មាធិការការពារមាតានិងកុមារ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ចិន និងអាមេរិក ឯកភាពកសាង ទំនាក់ទំនងស្ថិរភាព​ជាយុទ្ធសាស្ត្រមាន​លក្ខណៈ​ស្ថាបនា

ចិន និងអាមេរិក ឯកភាពកសាង «ទំនាក់ទំនងស្ថិរភាព​ជាយុទ្ធសាស្ត្រមាន​លក្ខណៈ​ស្ថាបនា»

ថ្លែងនៅក្នុងកិច្ចសន្ទនាបិទជិតជាមួយប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ នៅព្រឹកថ្ងៃទី ១៤ ឧសភា នៅទីក្រុងប៉េកាំង ក្នុងក្រប់ខ័ណ្ឌដំណើរ​ទស្សនកិច្ចរបស់លោក ត្រាំ នៅ​ប្រទេសចិន (១៣-១៥ ឧសភា) ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានឲ្យ​ដឹងថា ភាគីទាំងពីរបាន​ឯកភាពរួមគ្នាកសាងទំនាក់ទំនងស្ថិរភាពយុទ្ធសាស្ត្រ មាន​លក្ខណៈ​ស្ថាបនា។

Top