• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បារាំងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមលើឆាកអន្តរជាតិ

នាថ្ងៃទី ៨ មិថុនា ក្នុងឱកាសចូលរួមសន្និសីទអង្គការសហប្រជាជាតិស្ដីពីមហា សមុទ្រលើកទី៣ (UNOC ៣) នៅទីក្រុង Nice (បារាំង) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋ មន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានជួបសន្ទនាជាមួយរដ្ឋមន្រ្តី ក្រសួងអឺរ៉ុបនិងការបរទេសបារាំងលោក Jean Noel Barrot។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋ មន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានជួបសន្ទនាជាមួយរដ្ឋមន្រ្តី ក្រសួងអឺរ៉ុបនិងការបរទេសបារាំងលោក Jean Noel Barrot។ (រូបថត៖ VNA)
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី លោក Bui Thanh Son បានវាយតំលៃខ្ពស់ចំពោះការរៀបចំយ៉ាងយកចិត្តទុកដាក់របស់បារាំងសម្រាប់សន្និសីទ UNOC ៣ ហើយអះអាងនូវ ការគាំទ្ររបស់វៀតណាមចំពោះគំនិតផ្តួចផ្តើមរបស់បារាំងដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខក្រៅប្រពៃណីនាពេលបច្ចុប្បន្ន រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៃតំបន់ និងពិភពលោក។
រដ្ឋមន្ត្រីការបរទេស លោក Jean Noel Barrot បានអះអាងថា បារាំងគោរពទំនាក់ ទំនងជាមួយវៀតណាម - ជាប្រទេសដែលដើរតួនាទីយ៉ាងសំខាន់ក្នុងអាស៊ាន និងក្នុង យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់បារាំង; មានបំណងជំរុញថែមទៀតនូវកិច្ចសហប្រតិ បត្តិការទ្វេភាគី ដើម្បីនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - បារាំង ឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែងថែមទៀត។ ក្នុងឱកាសនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីស្ថានភាពអន្តរជាតិ និងតំបន់ដែល មានការយកចិត្តទុកដាក់ដូចគ្នា ដោយបានរំលេចតួនាទីសំខាន់នៃពហុភាគីនិយម ក្នុង នោះអង្គការសហប្រជាជាតិជាមជ្ឈភាព។
ភាគីទាំងពីរបានសង្កត់ធ្ងន់ថា អនុសញ្ញាអង្គ ការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) គឺជាក្របខ័ណ្ឌ គតិយុត្តិគ្រប់ជ្រុងជ្រោយសម្រាប់សកម្មភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រនិង មហាសមុទ្រទាំងអស់; បញ្ជាក់ជាថ្មីនូវការសន្យាក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិ សុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅក្នុងតំបន់ និងការដោះ ស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមស្ថិតក្នុងចំណោមក្រុមកំពូលទាំង ៨ ដែលមានលទ្ធផលខ្ពស់បំផុតនៅក្នុងការប្រកួតអូឡាំព្យាដរូបវិទ្យាអាស៊ីលើកទី ២៦

វៀតណាមស្ថិតក្នុងចំណោមក្រុមកំពូលទាំង ៨ ដែលមានលទ្ធផលខ្ពស់បំផុតនៅក្នុងការប្រកួតអូឡាំព្យាដរូបវិទ្យាអាស៊ីលើកទី ២៦

ជាមួយនឹងលទ្ធផលនេះ វៀតណាមស្ថិតក្នុងចំណោមក្រុមកំពូលទាំង ៨ ដែលមានពិន្ទុខ្ពស់បំផុត និងស្ថិតនៅក្នុងក្រុមចំនួន ៥ ដែលសិស្សដែលចូលរួមទាំងអស់បានឈ្នះមេដាយ។

Top