• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ការអភិវឌ្ឍទីក្រុងគឺជាកិច្ចការរួមរបស់គ្រប់កម្រិតនិងគ្រប់វិស័យ

សន្និសីទនេះធ្វើឡើងក្នុងទម្រង់ជាការរួមបញ្ចូលគ្នាដោយផ្ទាល់និងតាមអនឡាញ ដោយតភ្ជាប់ បញ្តាញពីទីស្នាក់ការរដ្ឋាភិបាល ជាមួយទីស្នាក់ការកណ្តាលនៃខេត្ត-ក្រុងចំណុះមជ្ឈិម ចំនួន ៦៣ ទូទាំងប្រទេស។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ធ្វើជាអធិបតីនៃកិច្ចប្រជុំស្តីពីទីក្រុង - រូបថត៖ VGP/Nhat Bac  

នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋាភិបាលបានបើកសន្និសីទទូទាំងប្រទេសឆ្នាំ ២០២២ ស្តីពីការ​ផ្សព្វផ្សាយនិងលាតត្រដាងអនុវត្តជាក់ស្តែងសេចក្តីសម្រេចចិត្ត របស់រដ្ឋាភិបាលក្នុងការអនុវត្តសេចក្តីសម្រេចចិត្ត របស់ការិយាល័យនយោបាយស្តីពីផែនការ ការសាងសង់ ការគ្រប់គ្រង និងការអភិវឌ្ឍប្រកបដោយចីរភាពនៃទីក្រុងរបស់វៀតណាមដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ សន្និសីទនេះធ្វើឡើងក្នុងទម្រង់ជាការរួមបញ្ចូលគ្នាដោយផ្ទាល់និងតាមអនឡាញ ដោយតភ្ជាប់ បញ្តាញពីទីស្នាក់ការរដ្ឋាភិបាលជាមួយទីស្នាក់ការកណ្តាលនៃខេត្ត-ក្រុងចំណុះមជ្ឈិម ចំនួន ៦៣ ទូទាំងប្រទេស។

ថ្លែងមតិនៅសន្និសីទនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានចាត់ទុកថា បក្សនិងរដ្ឋបានចេញផ្សាយ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍ណែនាំ និងគោលនយោបាយជាច្រើន ដើម្បីលើកកំពស់សក្តានុពល គុណសម្បត្តិ និងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍ទីក្រុង។ យោងតាមលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដើម្បីសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាពនៅវៀតណាម ត្រូវមានវិធីសាស្ត្រអភិក្រមជាក់ស្តែង ដោយអនុវត្តជាមួយវិធានការ និងដំណោះស្រាយជាក់ស្តែង និងមានប្រសិទ្ធភាព។ លោកនាយករដ្ឋមន្ត្រីបានស្នើថា ចាំបាច់ត្រូវជំរុញយ៉ាងខ្លាំងនូវធនធានសម្រាប់ការអភិវឌ្ឍទីក្រុង ជាពិសេសកិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជន; ការបែងចែកធនធានសមស្របជាដើម។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍទីក្រុងមិនមែនជាភារកិច្ចរបស់វិស័យសំណង់តែម្នាក់ឯងនោះទេ ពោលគឺ ទីក្រុងគឺជាលំហរួមសម្រាប់មនុស្សគ្រប់រូប និងជាតំណភ្ជាប់ដ៏សំខាន់ដែលតភ្ជាប់ផ្នែក និងវិស័យផ្សេងៗជាមួយគ្នា។ អាស្រ័យហេតុនេះ លោកនាយករដ្ឋមន្ត្រី បានស្នើដល់ក្រសួង ស្ថាប័ន ខេត្ត ក្រុង ក្រោមការគ្រប់គ្រងផ្ទាល់របស់មជ្ឈិម ត្រូវអនុវត្តការងារ និងដំណោះស្រាយជាក់ស្តែង ដើម្បីឲ្យគោលការណ៍ណែនាំ និងគោលនយោបាយអភិវឌ្ឍន៍ទីក្រុង ទៅបានឈានចូលជីវភាពរស់នៅ និងសម្រេចបានលទ្ធផលប្រកបដោយប្រសិទ្ធភាពខ្ពស់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងដំណើរការពិភាក្សានិងកសាងកិច្ចព្រមព្រៀងឌីជីថលសកល

វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងដំណើរការពិភាក្សានិងកសាងកិច្ចព្រមព្រៀងឌីជីថលសកល

ថ្លែងមតិនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជា ជាតិបានចាត់ទុកថា ការកសាង GDC គឺចាំបាច់ដើម្បីជំរុញពិភពឌីជីថលប្រកបដោយ សុវត្ថិភាព យុត្តិធម៌ និងរីកចម្រើនជាងសម្រាប់មនុស្សគ្រប់រូប។

Top