• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជនវៀតណាមនៅឡាវបរិច្ចាគថវិកាជួយប្រជាជននៅភាគខាងជើងវៀតណាមនិងឡាវដែល រងគ្រោះដោយព្យុះនិងទឹកជំនន់

រួមគ្នាជាមួយប្រជាជនក្នុងប្រទេស នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ (ឡាវ) ស្ថានទូតវៀតណាមប្រចាំនៅឡាវ បានប្រារព្ធពិធីរៃអង្គាសថវិកា ជួយឧបត្ថម្ភជន រងគ្រោះដោយព្យុះទីហ្វុង Yagi (ព្យុះទីហ្វុងលេខ ៣)។
ស្ថានទូតវៀតណាមប្រចាំនៅឡាវបានរៀបចំពិធីរៃអង្គាសប្រាក់ជួយប្រជាជននៃប្រទេសទាំងពីរជំនះពុះពារផលវិបាកនៃគ្រោះធម្មជាតិ (រូបថត៖ VOV-Vientiane)

នៅក្នុងពិធីនេះ ភារធារីនៃស្ថានទូតវៀតណាមប្រចាំនៅឡាវ លោក ផាន មិញ ចៀន បានចែករំលែកព័ត៌មានអំពីការខូចខាតលើអាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិដែលបណ្តាលមកពីព្យុះទីហ្វុង Yagi នៅបណ្តាខេត្ត ភាគខាងជើងរបស់វៀតណាម និងភាគខាងជើងរបស់ឡាវ; ហើយបានឲ្យដឹងថា ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ សហគមន៍ជនវៀតណាមនៅឡាវបានរៀបចំ រៃអង្គាសសម្រាប់ឧបត្ថម្ភផ្ទាល់ដល់អង្គការ ស្ថាប័នមានសមិទ្ធិកិច្ចទាំង វៀតណាមនិងឡាវ ដើម្បីរួមចំណែកជួយប្រជាជននៃប្រទេសទាំងពីរជំនះពុះពារលើផលវិបាក បណ្តាលពីគ្រោះធម្មជាតិ។

ក្នុងការបរិច្ចាគនេះ បុគ្គល ទីភ្នាក់ងារតំណាងវៀតណាមនៅឡាវ និងធុរកិច្ចវៀតណាមដែលកំពុងវិនិយោគនិងធ្វើអាជីវកម្មនៅឡាវ បានបរិច្ចាកថវិកាបានប្រមាណ ១,៤ពាន់លានដុង (ប្រហែល ៥៧,០០០ដុល្លារអាមេរិក) ។

ស្ថានទូតវៀតណាមប្រចាំនៅឡាវបានដកប្រាក់មួយផ្នែកដែលប្រមូលបានទៅប្រគល់ជូនក្រសួងការងារ សុខុមាលភាព និងសង្គមកិច្ចឡាវ។ ចំណែកនៅសល់ នឹងត្រូវបញ្ជូនទៅគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀត ណាម ដើម្បីរួមចំណែកជួយប្រជាជននៅតំបន់គ្រោះមហន្តរាយធម្មជាតិនៃប្រទេសទាំងពីររក្សាស្ថិរភាពជីវភាពរស់នៅបានឆាប់រហ័ស៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្តថាញ់ហ័រ

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្តថាញ់ហ័រ

កាលពីថ្ងៃទី១០ ខែមីនា លោក ត្រឹន ក្វាងភឿង អនុប្រធានរដ្ឋសភាវៀតណាម បានចុះត្រួតពិនិត្យ និងធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ ពូលួង ខេត្តថាញ់ហ័រ ស្តីពីការងារត្រៀមរៀបចំការបោះឆ្នោតសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។

Top